Connect with us

កីឡា

បេក្ខភាពដែលត្រូវឡើងទៅប្រកួតដណ្ដើមខ្សែក្រវាត់ ONE Bantamweight គឺ Rittewada

បានផុស

នៅ

ក្នុងការបង្ហាញខ្លួនដំបូង Rittewada Petchyindee Academy បានផ្ដួល Saemapetch Fairtex ត្រឹមទឹកទី២ និងមានឱកាសឡើងទៅដណ្ដើមខ្សែក្រវាត់មួយថៃ ONE Bantamweight ពី Nong-O Gaiyanghadao នាពេលបន្ទាប់។ ទីបំផុត តារា​ដែល​បង្ហាញខ្លួន​ដំបូង​ទទួលបាន​ក្ដី​បំណង​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rittewada បាន​ផ្ដួល​កីឡាករ​លំដាប់​ទី​១ ទម្ងន់ bantamweight ឲ្យ​សន្លប់​ទឹក​ទី​២​នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN II នា​ប្រទេស​សិង្ហ​បុរី​នាយ​ប់​ថ្ងៃ​សុក្រ​ ទី១២ ខែវិច្ឆិកានេះ ប៉ុន្តែគូប្រជែង​កម្រិត​កំពូល​ក៏​បង្ហាញ​ក្បាច់​ប្រយុទ្ធ​មិន​ស្ទើរ​ដែរ​។ ពេល​ចាប់ផ្ដើម​ការប្រកួត​ភ្លាម តារា​ថៃ​ទាំងពីរ​ប្រើ​វិធី​ស្ទង់​គ្នា​។ បន្ទាប់មកទៀត Rittewada ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ញាប់ៗ​លឿនៗ ដែល​ធ្វើ​ឲ្យ​កូនសិស្ស​មកពី​ក្លិប Fairtex គេចផុត​ប៊ិះៗ​កញ្ចប់មាត់​។​

Rittewada បាន​ប្រើ​វិធី​ពី​ចម្ងាយ​វិញ​ម្ដង​។ Saemapetch ដើរ​សំដៅ​ប្រើ​ក្បាច់​ថ្ពក់​ឆ្វេង ខណៈដែល សិស្ស​មកពី​ក្លិប Petchyindee Academy ដើរ​សំដៅទៅ​វ៉ៃ​កែង​ក្បែរ​គំ​ត្រចៀក​របស់​គូបដិបក្ខ​។​

Saemapetch ប្រើ​ក្បាច់​វាយបក​ថ្ពក់​ខាងឆ្វេង​មួយ​ពីរ ដែល​ធ្វើ​ឲ្យ Rittewada ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់ ៨​។ នៅពេល​សិស្ស​គុន​ក្លិប Petchyindee Academy អាច​បន្ត​ការប្រកួត​បាន​វិញ គេ​វាយ​សម្រុក​លើ​សិស្ស​គុន​ក្លិប Fairtex វិញ​ម្ដង​តាមរយៈ​កណ្ដាប់ដៃ​ឆ្វេង​ត្រង់ៗ ចំ​ដងខ្លួន ជាមួយ​ការបោះ​កែង​យ៉ាង​ល្អឥតខ្ចោះ និង​ការគិត​លឿនៗ​ផងដែរ​។

​នៅ​ទឹក​ទី​២ អ្នក​ទាំងពីរ​ប្រើការ​ទាត់​ខ្ពស់​រៀងៗ​ខ្លួន ប៉ុន្តែ Saemapetch នៅ​គំរាមកំហែង​ដល់​មិត្ត​រួម​ជាតិ​ខ្លួន អមដោយ​កណ្ដាប់​ដៃត្រង់​ឆ្វេង​។ ម្ដងទៀត Saemapetch បាន​ចាប់ជើង​គូប្រកួត ប៉ុន្តែ គេ​វ៉ៃ​ដងខ្លួន​ដោយ​កណ្ដាប់ដៃ​ឆ្វេង​។ ចំណែក Rittewada ប្រើ​កែង​ខ្លាំងៗ​ដើម្បី​កុំ​ឲ្យ​គូប្រកួត​ចូល​ជិត​។​

​យ៉ាងណាក្ដី ការប្រើ​កណ្ដាប់ដៃ​ឆ្វេង​ត្រង់​លើ​កីឡាករ​មកពី​ផាត់​តា​យ៉ា ប៉ះចំ​ការឃុំ​របស់ Rittewada​។ សិស្ស​គុន​ក្លិប Petchyindee ដើរ​សំដៅ​ប្រើ​កណ្ដាប់ដៃ​ខ្លាំងៗ ដែល​ធ្វើ​ឲ្យ​មិត្ត​រួម​ជាតិ​ឈឺចាប់​។​ ទំនុកចិត្ត​របស់ Saemapetch កាន់តែ​កើនឡើង​ដើម្បី​ចូល​វ៉ៃ​ឆ្វេង​ត្រង់​១​ដៃ​ទៀត ប៉ុន្តែ Rittewada វ៉ៃ​កែង​ឆ្វេង​មួយ​កែង​ល្អឥតខ្ចោះ​។ មួយ​កែង​នេះ​ធ្វើ​ឲ្យ Saemapetch របួស ហើយ​គ្រូពេទ្យ​ត្រូវ​បញ្ឈប់​ការប្រកួត​នេះ​ត្រឹម​នាទី​ទី ២:១០ នៃ​ទឹក​ទី​២ ប៉ុណ្ណោះ​។

Rittewada បាន​ផ្ដួល​កីឡាករ​ទម្ងន់ bantamweight លំដាប់​កំពូល​ម្នាក់ ហើយ​កើន​កំណត់ត្រា​ឈ្នះ ៩១ លើក ចាញ់ ២៥ លើក និង​ស្មើ ៥​លើក​។ គេ​អាច​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ ពី Nong-O នាពេល​បន្ទាប់ នា​ថ្ងៃ​ខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម