ព័ត៌មានអន្ដរជាតិ
កុងហ្គោ ផ្ទុះជំងឺមួយទៀត ពេលនេះស្លាប់ ១៧ នាក់ហើយ
អាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានប្រកាសជាផ្លូវការកាលពីថ្ងៃសុក្រថា ជំងឺកញ្ជ្រឹលបានផ្ទុះឡើងនៅក្នុងខេត្ត Maniema ភាគខាងកើត។
លោក Affani Idrissa Mangala អភិបាលស្តីទីខេត្ត Maniema និយាយថា ការផ្ទុះឡើងនេះត្រូវបានបញ្ជាក់ដោយការវិភាគសំណាកដោយវិទ្យាស្ថានជាតិស្រាវជ្រាវជីវវេជ្ជសាស្ត្ររបស់កុងហ្គោ ខណៈខេត្តបានរាយការណ៍ករណីចំនួន ៤៥៨ រួចហើយ ក្នុងនោះមាន ១៧ នាក់បានស្លាប់ ។
ទន្ទឹមនោះ លោកអភិបាលស្តីទីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងពិគ្រោះជាមួយមណ្ឌលសុខភាពដែលនៅជិតបំផុត ក្នុងករណីគ្រុនក្តៅ កន្ទួលទូទៅ រលាកស្រោមខួរ ក្អក និងផ្តាសាយជាដើម ។
ចំណែកនៅទីក្រុង Kinshasa រដ្ឋធានីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ តំបន់សុខភាពចំនួន 4 ក៏ត្រូវបានរងផលប៉ះពាល់ដោយសារជំងឺកញ្ជ្រឹលផងដែរ ចាប់តាំងពីចុងខែសីហាមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល