ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង៣០០នាក់ ក្នុងខេត្តបាត់ដំបង តេស្តអវិជ្ជមានកូវីដ១៩ទាំងអស់
មន្ត្រីមន្ទីរពេទ្យខេត្តបាត់ដំបង អនុវត្តការធ្វើតេស្តអ្នកពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ ជាង៣០០នាក់ បានបង្ហាញពីលទ្ធផលចុងក្រោយអវិជ្ជមានទាំងអស់ ខណៈរយៈពេលពិនិត្យយកសំណាកធ្វើតេស្តនេះ លទ្ធផលចុងក្រោយអវិជ្ជមានស្ទើរតែទាំងស្រុង ក្នុងចំនួន៣២១នាក់ ស្រីចំនួន១២៩នាក់ក្រៅពីនេះ រង់ចាំការធ្លាក់លទ្ធផលបន្តបន្ទាប់នៅពេលក្រោយ។
ប្រភពដដែលបន្ថែមថា មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចូលរួមអនុវត្តធ្វើតេស្តក្រោមដាក់ការសង្ស័យថា អាចមានការពាក់ព័ន្ធដូចជា អ្នកចូលរួមក្នុងកម្មវិធីមង្គលការ, សំណាកអ្នកចូលរួមនៅតំបន់វាលវែងក្នុង, សំណាកអ្នកចូលលេងនៅផ្សារAEON១, អ្នកចូលរួមប្រជុំនៅក្រសួងយុត្តិធម៌, អ្នកពាក់ព័ន្ធហូបបាយជាមួយPNP, អ្នកហូបស៊ុបនៅហាងពន្លឺត្បូងនិងអ្នកបានចូលរួមហូបបបរកង្កែប ផងដែរ។
យោងតាមទូរលេខរបស់មន្ទីរសុខាភិបាល ខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញឲ្យដឹងថា ការចូលរួមពិនិត្យធ្វើតេស្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង នៅក្នុង(ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា)ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០សរុបចំនួន៣២៤នាក់ ក្នុងនោះប្រុសចំនួន១៩១នាក់និ ងស្រីចំនួន១៣៣នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ឆ្លងមួយគ្រួសារនៅវាលស្បូវ មានទាំងកូនអាយុ ៣ ឆ្នាំ មានពាក់ព័ន្ធបុរសអាយុ ២៣ ឆ្នាំ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៣ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤