សុខភាព
ឱសថចិន LianHua និងថ្នាំគ្រាប់ Molnupiravir ខុសគ្នាដូចម្ដេច?
ក្រោយមានថ្នាំគ្រាប់ប្រឆាំងនឹងវីរុសកូវីដ-១៩ជាបន្តបន្ទាប់ គ្រប់គ្នាទំនងជាមិនទាន់យល់អំពីការប្រើប្រាស់ថ្នាំគ្រាប់ប្រភេទនីមួយៗនៅឡើយទេ ឬអាចភ័ន្តច្រឡំរវាងឱសថចិន LianHua QingWen JiaoNang និងថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merk។
ដូច្នេះ កុំឱ្យសង្ស័យទៀត មកដឹងឱ្យច្បាស់ជាមួយ កម្ពុជាថ្មី!
ឱសថចិន LianHua QingWen JiaoNang
វាជាប្រភេទថ្នាំគ្រាប់ដែលកម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ដើម្បីជួយដោះស្រាយរោគសញ្ញាជំងឺកូវីដ-១៩ (មិនមែនលេបដើម្បីការពារកូវីដ) មានសមត្ថភាពអាចជម្រះមេរោគ និងបន្សាបជាតិពុលបណ្ដេញធាតុក្តៅចេញពីក្នុងសួត។ មិនតែប៉ុណ្ណោះ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្តាសាយ និងអាការមួយចំនួនរួមមាន ឡើងកម្តៅ រងារញាក់ ឈឺសាច់ដុំ តឹងច្រមុះ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតក និងឈឺក។ល។
+របៀបប្រើ
ប្រសិនបើមានរោគសញ្ញាមិនស្រួលខ្លួនដូចបានរៀបរាប់ខាងលើ អ្នកអាចលេបវាម្តង ៤គ្រាប់ និង ១ថ្ងៃ៣ដង និងលេបរហូតបានធូរស្រាល។ ជាទូទៅថ្នាំនេះ ត្រូវលេបពី ៧-១០ ថ្ងៃជាប់ៗគ្នា។
+បម្រាម
អ្នកប្រើប្រាស់ឱសថបុរាណចិនមួយនេះ គប្បីប្រុងប្រយ័ត្ន និងត្រណមចំពោះសកម្មភាពមួយចំនួនដូចជា ៖
-ប្រសិនកំពុងប្រើថ្នាំផ្សេងជាប្រចាំ មុនលេបថ្នាំនេះ ត្រូវប្រឹក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន
-ពេលកំពុងលេបថ្នាំនេះ ហាមមិនឱ្យប្រើប្រាស់ថ្នាំប៉ូវចិនផ្សេងៗក្នុងពេលតែមួយទេ
-ក្រោយហែកថង់ការពារខាងក្រៅចេញហើយ គប្បីរក្សាទុកកុំឱ្យមានសំណើមដល់បន្ទះថ្នាំ
-ត្រូវតម ស្រា បារី អាហារហឹរនិងជាតិខ្លាញ់ច្រើន
-អ្នកជំងឺផ្តាសាយដោយត្រូវខ្យល់ត្រជាក់ ចៀសវាងលេបថ្នាំនេះ
-អ្នកជំងឺក្តៅខ្លួន និងមានសីតុណ្ហភាពលើសពី ៣៨.៥ អង្សារ គួរទៅពិនិត្យជំងឺនៅឯមន្ទីរពេទ្យ
-អ្នកជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់ គប្បីលេបថ្នាំដោយប្រុងប្រយ័ត្ន
-អ្នកជំងឺរ៉ាំរ៉ៃ រោគថ្លើមធ្ងន់ធ្ងរ ទឹកនោមផ្អែម និងជំងឺក្រលៀន ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន
-កូនក្មេង ស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន និងមនុស្សវ័យចំណាស់មានសុខភាពខ្សោយ ត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន សឹមលេបថ្នាំនេះ
-បើលេបថ្នាំរយៈពេល៣ថ្ងៃហើយ តែគ្មានប្រសិទ្ធភាព គួរទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ
-បើប្រសិទ្ធភាពនៃថ្នាំមួយនេះមានការប្រែប្រួល ត្រូវបញ្ឈប់លេបជាបន្ទាន់
-កីឡាករឬអ្នកធ្វើការធ្ងន់ៗ គប្បីលេបថ្នាំដោយមានការប្រុងប្រយ័ត្នខ្ពស់
-អ្នកប្រតិកម្មជាមួយថ្នាំនេះ ហាមលេបវា រីឯអ្នកមានអាការៈសុខភាពងាយប្រតិកម្ម គួរប្រើប្រាស់ដោយការប្រុងប្រយ័ត្ន។
ថ្នាំគ្រាប់ Molnupiravir
វាជាថ្នាំគ្រាប់ដែលបានសាកល្បងដោយជោគជ័យ ដោយក្រុមហ៊ុនឱសថ Merk និងត្រូវបានក្រសួងសុខាភិបាលកម្ពុជាចេញសេចក្តីប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ។
Molnupiravir ជាប្រភេទថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលតម្រូវឱ្យលេប ដើម្បីព្យាបាលរោគសញ្ញាគ្រុនផ្តាសាយ និងមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដទម្រង់ដើម ព្រមទាំងវីរុសបំប្លែងខ្លួនដទៃជាច្រើនប្រភេទទៀត។
ការស្រាវជ្រាវបង្ហាញថា ថ្នាំនេះកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យបាន ៥០ភាគរយ និងការស្លាប់បាន ១០០ភាគរយ។
+របៀបប្រើ
កម្រិតប្រើគឺ ៤គ្រាប់ កម្រិត ២០០មីលីក្រាម។ ថ្នាំ Molnupiravir លេប ២ដង ក្នុងមួយថ្ងៃរយៈពេល ៥ថ្ងៃជាប់ៗគ្នា។
+បម្រាម
មិនអនុញ្ញាតចំពោះស្ត្រីមានផ្ទៃពោះប្រើដាច់ខាត ព្រោះខាងក្រុមហ៊ុនផលិតឱ្យសថ ក៏ដូចជាស្ថាប័នសុខភាពនានា មិនទាន់មានការសិក្សានៅឡើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ៧ ចំណុច គ្រប់គ្នាចង់ដឹងបំផុតអំពីថ្នាំគ្រាប់ព្យាបាលកូវីដ-១៩
ចុចអាន៖ អ្នកប្រើប្រាស់ឱសថចិនមួយនេះ គប្បីយល់ដឹងនិងត្រណមចំពោះសកម្មភាពមួយចំនួន
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១០ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន