ព័ត៌មានជាតិ
លោក អ៊ិត សំហេង ណែនាំអាជ្ញាធរសង្កាត់បឹងត្របែក ត្រូវក្តាប់សំណូមពរពលរដ្ឋ និងដោះស្រាយឲ្យទាន់ពេល
លោកបណ្ឌិត អ៊ិត សំហេង បានណែនាំដល់អាជ្ញាធរសង្កាត់បឹងត្របែក បន្តក្តាប់សំណូមពរពលរដ្ឋនានា និងដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍ និងប្រធានភូមិទាំង៨ នៃសង្កាត់បឹងត្របែក នៅព្រឹកថ្ងៃទី២៤តុលានេះ លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា «សង្កាត់បឹងត្របែក ត្រូវបន្តក្តាប់សំណូមពរ និងដោះស្រាយសំណូមពរនានាជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ និងត្រូវរាយការណ៍ជូនទៅខណ្ឌ ដើម្បីជ្រាប និងដោះស្រាយប្រសិនជាចាំបាច់»។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌចំការមន បានផ្ដាំផ្ញើដល់លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សា និងមន្ត្រីនគរបាលសង្កាត់បឹងត្របែកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្ថែមពីនោះ បន្តចុះណែនាំប្រជាពលរដ្ឋឲ្យរក្សានូវវិធានអនាម័យ និងគម្លាតសង្គមដែលក្រសួងសុខាភិបាលបានកំណត់ ដើម្បីធានានូវសុវត្ថិភាព និងសុខភាពជូនប្រជាជន។

លោកបណ្ឌិត អ៊ិត សំហេង បានសំដែងនូវការកោតសរសើរ និងអរគុណ ដល់ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីទាំងអស់ រួមទាំងមន្ត្រីនគរបាលនៅសង្កាត់បឹងត្របែក ដែលកន្លងទៅនេះបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបានចុះណែនាំពួកគាត់ឲ្យមកពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មី, គោរពនូវវិធានការណ៍នានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងបង្ការជំងឺ កូវីដ-១៩ បានយ៉ាងល្អប្រសើរ។
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ទៀតថា ជាងនេះទៅទៀត នាពេលថ្មីៗនេះ រដ្ឋបាលសង្កាត់បានខិតខំដោះស្រាយនូវបញ្ហា នៃការកកស្ទះសំរាម ការស្តារលូ ប្រឡាយទឹក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ ដោយប្រើប្រាស់នូវកម្លាំងសរុប និងមធ្យោបាយសរុប៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ