Connect with us

សុខភាព

ប្រុស-ស្រី ចង់បានសកម្មភាពផ្លូវភេទល្អ កុំភ្លេចហាត់ប្រាណ

បានផុស

នៅ

គ្នា​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​ពុក​ឆ្អឹង​ជា​ដើម។ ប៉ុន្តែ​តាមពិត​ទៅ​ការហាត់​ប្រាណ​មាន​ប្រយោជន៍​លើស​ហ្នឹង​ទៅ​ទៀត គឺ​ការ​ហាត់​ប្រាណ​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​។

១. ផល​ប្រយោជន៍​ហាត់​ប្រាណ​សម្រាប់​បុរស​

886 Asian Couple Resting After Exercise Stock Photos, Pictures &  Royalty-Free Images - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​មនុស្ស​ប្រុស​ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់​ ទំនង​ជា​ដូច​ទៅ​នឹង​ថ្នាំ​Viagra ធម្មជាតិ​។ វា​មាន​ទំនាក់​ទំនង​ទៅ​នឹង​បន្ថយ​ហានិភ័យ​​លើ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។ ការសិក្សា​មួយ​បាន​​រក​ឃើញ​ថា បុរស​វ័យ​កណ្ដាល​ដែល​មិន​សូវ​ធ្វើ​សកម្មភាព​រាង​កាយ តែ​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ចូល​រួម​កម្មវិធី​លំហាត់​ប្រាណ​បែប​ខ្លាំង​ៗ រយៈពេល​ប្រាំ​បួន​ខែ​ជាប់គ្នា រក​ឃើញ​ថា​បុរស​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​មាន​សកម្ម​ភាព​ផ្លូវ​ភេទ​ច្រើន​ជាង​មុន​ដែរ​។ ការ​មាន​សកម្មភាព​ផ្លូវ​ភេទ​ច្រើន​ជាង​មុន​នេះ មាន​ទាំង​សកម្ម​ភាព​ផ្លូវ​ភេទ​ប្រសើរ​ជាង​មុន និង​ទទួល​បាន​ការ​ពេញ​ចិត្ត​នឹង​រឿង​លើ​គ្រែ​ជាង​មុន​ដែរ​។​ ការ​សិក្សា​បញ្ជាក់​ថា អ្នក​ហាត់​ប្រាណ​បាន​រាង​កាយ​មាំ​មួន​ល្អ នឹង​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​បាន​កាន់​តែ​ល្អ​​។​

២. ផល​ប្រយោជន៍​ហាត់​ប្រាណ​សម្រាប់​ស្រ្តី​

A beautiful girl and her well-built boyfriend are greeting each other with  a high-five. They are happy to see each othr in the gym. Young people are  ready to start their workout. -

ការ​សិក្សា​លើ​ស្រ្តី​បាន​រក​ឃើញ​ដែរ​ថា អ្នក​ដែល​មាន​សកម្មភាព​រាង​កាយ​ច្រើន​ ក៏​ទទួល​បាន​ចំណង់​ផ្លូវ​ភេទ ភាព​ស្រើប​ស្រាល និង​ភាព​ពេញ​ចិត្ត​នឹង​រឿង​ផ្លូវ​ភេទ​ល្អ​ប្រសើរ​ជាង​ស្រ្តី​ដែល​មិន​សូវ​មាន​សកម្មភាព​រាង​កាយ​។ ការសិក្សា​មួយ​ទៀត បាន​រក​ឃើញ​ដែរ​ថា ស្រ្តី​ដែល​បាន​ជិះ​កង់​ហាត់​ប្រាណ២០​នាទី​ក្នុង​មួយ​ថ្ងៃ និង​បាន​មើល​ភាព​យន្ត​បែប​ស្រើប​ស្រាល​តាម​ក្រោយ ភាព​ស្រើប​ស្រាល​ទទួល​បាន​ពី​ការ​រួម​ភាព​ក៏​ល្អ​ប្រសើរ​ជាង​ស្រ្តី​ដែល​មិន​បាន​ហាត់​ប្រាណ​មុន​មើល​ភាព​យន្ត​បែប​ស្រើប​ស្រាល​​។

៣. មូល​ហេតុ​ការ​ហាត់​ប្រាណ​ជួយ​សុខភាព​ផ្លូវ​ភេទ

Asian Chinese Couple Cuddle Sleeping Together On Bed Smiling In The Morning  Stock Video - Download Video Clip Now - iStock

​ការ​ហាត់​ប្រាណ​ជួយ​បង្កើន​លំហូរ​ឈាម​ក្នុង​រាង​កាយ នាំ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​របស់​បុរស​មាន​ភាព​ល្អ​ប្រសើរ។ ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​រូប​រាង​ប្រុសៗ​សមសួន ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​ល្អ​ប្រសើរ​ដែរ។ ទាំង​ស្រ្តី និង​បុរស ដែល​បាន​ហាត់​ប្រា​ណ​ជាប្រចាំ ច្រើន​តែ​មាន​អារម្មណ៍​ល្អ​នឹង​រឿង​រួម​ភេទ ដែល​នាំ​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​មួយ​ល្អ​ប្រសើរ​។

​​​ដូច​គ្នា​ដែរ ការ​បញ្ចេញ​កម្លាំង​កាយ​ជា​ប្រ​ចាំ ពិសេស​អ្នក​ចូល​រួម​កម្មវិធី​ហាត់​ប្រាណ អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ដែល​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​លើ​បុរស និង​ស្រ្តី​។ ប៉ុន្តែ បើ​សិន​ជា​បញ្ចេញ​កម្លាំង​កាយ​ច្រើន​ជ្រុល​ អាច​ទទួល​បាន​លទ្ធ​ផល​ផ្ទុយ​ទៅ​វិញ នាំ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ធ្លាក់​ចុះ​ទៅ​វិញ។ ការ​សិក្សា​ក៏​រក​ឃើញ​ដែរ​​ថា ប្រុសៗ​ដែល​ហាត់​ប្រាណ​ខ្លាំង​ៗ​ជា​ប្រចាំ​ ហាក់​មាន​ការ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​ទៅ​វិញ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ រឿងពិតច្រើនយ៉ាង ពីការរួមភេទ មនុស្សភាគច្រើនមិនសូវដឹង

ចុចអាន៖ ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម