ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាបជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
សៀមរាប ៖ កាលពីរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនឹងសហការី បានចូលជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។

ក្នុងជំនួបពិភាក្សានោះឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ បានផ្តោតទៅ លើ វិស័យទេសចរណ៍ក្នុងបរិបទកូវីដ គួរដើរតួនាទីអ្វីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ថែម ហើយរដ្ឋបាលខេត្តមានតួនាទីអ្វី្ សម្រាប់ការវិនិយោគផ្ទាល់អន្តរជាតិ និង គម្រោងផ្សព្វផ្សាយសកម្មភាពក្នុងវិស័យណា និង គម្រោងធ្វើពិពិធកម្ម ទំនើបកម្ម រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមបែបរបៀបណាក្នុងការលើកកម្ពស់ខេត្តសៀមរាប។

ក្នុងនោះឯកឧត្តមអគ្គរដ្ឋទូត ក៏បានលើកផង ដែរពី គម្រោងGIZ ផ្ទាល់បានធ្វើការក្នុងផ្នែកជាការផ្ទេរជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ សំខាន់ប្រជាពល រដ្ឋនៅខេត្តសៀមរាប ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តោតចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅកាន់កាប់ដីធ្លី នៅក្នុងតំបន់ ដែលមានសេសសល់គ្រាប់យុទ្ធភ័ន្តមិនទាន់ផ្ទុះដែលមកពីកង្វះខាត់របស់បងប្អូន។ ក្នុងនោះឯកឧត្តមក៏បានលើកពីចក្ខុវិស័យ របស់ឯកឧត្តមក្នុងការទំនាក់ទំនងជាមួយសហគមន៍ផ្តល់ជំនួយ ក្នុងការគាំទ្រដល់ការបោសសំអាតមីននេះ តែនៅកម្ពុជា ក៏នឹងអាចបញ្ចប់កម្មវិធីនេះនៅឆ្នាំ២០២៥ ។ ក៏ប៉ុន្តែនៅតែមានតម្រូវការក្នុងការគាំទ្របន្តទៀត បន្ទាប់ពីឆ្នាំ២០២៥នេះទៅជូន ដល់ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានលើកគម្រោងសំខាន់ៗចំពោះមុខ លើការស្តារឡើងវិញឧទ្យានជាតិ និង ការគាំទ្រផ្នែក សេដ្ឋកិច្ចនិងទេសចរណ៍។
ក្នុងកិច្ចពិភាក្សានោះឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់ដល់ប្រតិភូ ក្នុងការពាក់ព័ន្ធទៅនឹងបញ្ហាកូវិដ១៩ បានធ្វើឲ្យ ប៉ះពាលយ៉ាងខ្លាំងនូវសេដ្ឋកិច្ច និង វិស័យទេសចរណ៍ និង បងប្អូនប្រជាពលរដ្ឋក្រីក្រ និង ពលរដ្ឋមានជីវភាពមធ្យមផងដែរ។ ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលខេត្តសៀមរាប ក្នុងពេលជួបវិបត្តិកូវីដនេះ បានជួយដល់វិស័យមួយចំនួន ដែលមានផល ប៉ះពាល់ រួមមានវិស័យទេសចរណ៍ និង កសិកម្មបន្លែ ។ ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូត ពាក់ព័ន្ធទៅនឹងសាលា សណ្ឋាគារ ទេសចរណ៍ ប៉ូលឌុលប្រ៊ូល ព្រមទាំងអង្គការមួយចំនួនក៏ត្រូវបានរៀបចំ ក្នុងការបណ្តុះបណ្តាលឡើងវិញ ដែលជាកត្តាសំខាន់សម្រាប់ខេត្តសៀមរាប ក្រោយពេលដែលរាជរដ្ឋាភិបាល បានប្រកាសឲ្យបើកដំណើរការសិស្សចូលសិក្សាឡើងវិញ ក្រោយពីបានការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដបានគ្រប់ដូស និង ការអនុវត្តបន្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ។ ម្យ៉ាងទៀតពាក់ព័ន្ធទៅបន្ថែមនូវការងារមួយចំនួន លើគម្រោងGIZ នៅខេត្តសៀមរាប បានសហការល្អជា មួយរដ្ឋបាលខេត្ត និង បានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ដែលជា អង្គការដៃគួរដ៏សំខាន់របស់រដ្ឋបាលខេត្ត ។ ម្យ៉ាងទៀតគម្រោងផែនការទាំងនេះ ក៏បានដាក់ចេញឲ្យរដ្ឋបាលខេត្ត ដើម្បីធ្វើការស្តារឡើងវិញនៅក្នុងបរិបទកូវីដ១៩ ដោយឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចេះសម្របខ្លួនរស់នៅទៅតាមគន្លងបែបថ្មី ជាមួយកូវីដ១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន វិធានការ ៣កុំ ៣ការពារ ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ អំពីបញ្ហាដែលប្រជាពលរដ្ឋទៅកាន់កាប់ដីធ្លីទាំងខុសច្បាប់ និងមានច្បាប់ តែស្ថិតនៅលើផ្ទៃដីដែលមានសេសសល់នូវគ្រាប់ យុទ្ធភ័ន្តមិនផ្ទុះ ដែលធ្វើឲ្យបងប្អូនមួយចំនួនទទួលរងគ្រោះថ្នាក់ដល់ជីវិតទៀតផង ។ ម្យ៉ាងទៀតផ្ទៃដីក្នុងភូមិសាស្ត្រស្រុក មួយចំនួន ក៏នៅមានការសេសសល់ ដោយអង្គការស៊ីម៉ាក់មិនទាន់បាន បើកប្រតិបត្តិការបោសសម្អាតគ្រាប់មីន ។ ឯកឧត្តម ក៏បានលើកផងដែរ ពីរាល់ការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត រដ្ឋបាលខេត្ត នឹងត្រូវបន្តកិច្ចសហប្រតិបត្តិការ ក្នុងការ អនុវត្តឲ្យបានជោគជ័យទៅតាម ផែនការគម្រោងដែលបានឡើង ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា៕
ដោយ ៖ គឿនវេត


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត