សុខភាព
ភាពឯកោ ធ្វើឲ្យមនុស្សចាស់ ប្រឈមហានិភ័យសុខភាពច្រើន
ភាពឯកោ ធ្វើឲ្យមនុស្សចាស់ប្រឈមគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ ជាងការធាត់លើសគីឡូទៅទៀត។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្រ្ត។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/ឯកកោវ័យចំណាស់.jpg)
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Chicago បានបង្ហាញថាភាពឯកោខ្លាំង ឬនៅតែឯង មានគ្រោះថ្នាក់ដល់សុខភាពមនុស្សវ័យចំណាស់ពីរដងខ្ពស់ជាងជំងឺធាត់។
ការលើកឡើងបែបនេះ គឺក្រោយអ្នកស្រាវជ្រាវសិក្សាលើមនុស្ស២ ០០០នាក់វ័យ៥០ឆ្នាំឡើង អស់រយៈពេលជាងប្រាំមួយឆ្នាំ។ ការសិក្សាបញ្ជាក់ថាមនុស្សវ័យចំណាស់ដែលបាននិយាយថាខ្លួនជាមនុស្សរស់នៅតែឯង ឬឯកកោ មាន១៤ ភាគរយប្រឈមនឹងអត្រាស្លាប់ខ្ពស់ជាងមនុស្សធម្មតា។
១.ភាពឯកកោ និងកត្តាប្រឈមរបស់មនុស្សចាស់
មនុស្សវ័យចំណាស់ មិនសូវមានកូនចៅនៅជាមួយទៀតទេ ក្នុងបរិបទសង្គមសព្វថ្ងៃ។ ការសិក្សារកឃើញថា មនុស្សចាស់ដែលរស់នៅតែឯង មានផលប៉ះពាល់ធ្ងន់ធ្ងរទាំងលើផ្នែកសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
សាស្រ្តាចារ្យ John Cacioppo ប្រចាំសាកលវិទ្យាល័យ Chicago បានកត់សម្គាល់ពីភាពធ្លាក់ចុះនៃសុខភាពផ្លូវកាយ និងចិត្ត របស់មនុស្សវ័យចំណាស់ ហើយថាការធ្លាក់ចុះនេះអាចមានកម្រិតផ្សេងគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀតអាស្រ័យលើទំនាក់ទំនងគ្រួសារដែលអ្នកទាំងនោះមាន។
២. ភាពឯកកោ និងសម្ពាធឈាមខ្ពស់
ការសិក្សារបស់សាកលវិទ្យាល័យ Chicago បានរកឃើញពីទំនាក់ទំនងដោយផ្ទាល់រវាងភាពឯកោយូរអង្វែង និងការកើនឡើងសម្ពាធឈាម។ ការមិនសូវមានទំនាក់ទំនងក្នុងសង្គម អាចជាហេតុផលមួយធ្វើឲ្យអ្នកឯកកោមានសម្ពាធឈាមឡើងខ្ពស់។
ការសិក្សារយៈពេលជាងបួនទៅប្រាំឆ្នាំ លើមនុស្ស២២៩នាក់មានវ័យចន្លោះពី៥០ទៅ៦៨ឆ្នាំ បានរកឃើញថាអ្នកចូលរួមដែលរស់នៅឯកកោ សម្ពាធឈាមអ្នកទាំងនោះឡើងដល់១៤,៤មិល្លីម៉ែត្រខ្ពស់ជាងអ្នកមានទំនាក់ទំនង ឬមិត្តភក្តិច្រើនក្នុងសង្គម។ ការសិក្សាបានលើកឡើងថាមនុស្សនៅដាច់តែឯងកាន់តែយូរ បញ្ហាសុខភាពក៏កើតឡើងកាន់តែច្រើនដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/singapore-elderly-man-last-days-to-live-1024x538.png)
ការសិក្សាបញ្ជាក់ថាដើម្បីបំបាត់ ឬការពារមនុស្សវ័យចំណាស់ពីអារម្មណ៍ឯកកោត្រូវ ឲ្យពួកគាត់ដឹងពី បញ្ហា និងបញ្ឈប់ការគិតបែបអវិជ្ជមានចំពោះគំនិតខ្លួនឯង។ យ៉ាងណាស្ថានប័នធ្វើការលើសុខភាពមនុស្សចាស់ បានលើកឡើងថាមនុស្សវ័យចំណាស់ គួរឧស្សាហ៍ជួបជុំនិយាយគ្នាលេងជាមួយអ្នកជិតខាង ឬមិត្តភក្ដិ ឬអាចធ្វើដំណើរកម្សាន្ត ក៏ដូចជាធ្វើការផ្សេងៗបំបាត់ភាពអផ្សុកជាដើម។ ក្រៅពីនេះ កាយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ដូចជាការធ្វើលំហាត់ប្រាណ ជាដើម ក៏សុទ្ធតែ មានប្រយោជន៍ដល់មនុស្សវ័យចំណាស់ដើម្បីកម្ចាត់នូវភាពឯកកោរបស់ខ្លួនផងដែរ៕
ចុចអាន៖យាយតា ចំណាយពេលមើលថែចៅៗ ត្បិតហត់ បន្តិច តែល្អចំពោះសុខភាពខ្លាំង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត