Connect with us

ជីវិតកម្សាន្ដ

តារាចំរៀង៦ដួង ស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្តែងដើម្បីលើកស្ទួយវប្បធម៌ជាតិ ក្នុងកម្មវិធី “រាត្រីចងចាំ”

បានផុស

នៅ

តារាចម្រៀង​ល្បីៗ​ចំនួន​៦​ដួង បាន​ស្ម័គ្រចិត្ត​រួមគ្នា​ច្រៀង និង​សម្ដែង​បទ​ចម្រៀងដើម្បី​ចូលរួម​លើកស្ទួយ​វប្បធម៌​ជាតិ នៅក្នុង​កម្មវិធី “​រាត្រី​ចងចាំ​ឆ្នាំ​២០២១” ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​តារាចម្រៀង​ទាំងអស់​ខាងលើ ក្នុងនាម​ជា​សិល្បករ​ក្រៅ​ប្រព័ន្ធ​ដែល​ក្នុង នោះ​រួមមាន​១-​លោកស្រី ​ម៉េង កែវពេជ្ជតា ២-​លោក យ៉ែម សំ​អូន ៣-​អ្នកនាង កែវ ចន្ទ​សម្ផស្ស ៤-​អ្នកនាង ទៀង​មុំ សុធាវី ៥-​លោក ជឹម ជឿន និង​កញ្ញា ឈិន ម៉ា​និ​ច​ គឺ​ដើម្បី​លើកកម្ពស់​កិត្យានុភាព​នៃ​សិល្បៈ​វប្បធម៌​ជាតិ​យើងឲ្យ​កាន់តែ​រុងរឿង​ថែមទៀត​។ ម្យ៉ាងទៀត ក៏​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ សូម​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ដល់​សិល្បករ​-​សិល្បការិនី ទាំងអស់​តាមរយៈ​ការចូលរួម​ទស្សនា​នៅពេល​ព្រឹត្តិការណ៍​មកដល់​នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ខាងមុខនេះ​។

“​រាត្រី​ចងចាំ​” គឺជា​ព្រឹត្តិការណ៍​រំលឹក​កូន​ខ្មែរ​ឱ្យ​ចងចាំ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ទាំង​រូបី​និង​អរូបី​ដែល​បាន​បន្សល់ទុក​ដោយ​ដូនតា​ខ្លួន ហើយ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​និង​ពិភពលោក​របស់​អង្គការ​យូណេស្កូ ពិសេស​អបអរសាទរ​ខួប​៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។ ព្រឹត្តិការណ៍​នេះ ក៏​ដើម្បី​បញ្ជ្រាប និង​លើកកម្ពស់​ការយល់​អំពី​វប្បធម៌​សិល្ប​:​គ្រប់​ទម្រង់ បុរាណ ប្រពៃណី ប្រជាប្រិយ សហ​សម័យ និង​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​។ ជាពិសេស ដើម្បី​ពង្រឹង​អត្តសញ្ញាណ និង​លើក​ស្ទូ​យ​កិត្យានុភាព​ជាតិ សំដៅ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​វិស័យ​សិល្បៈ​វប្បធម៌​។​

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ មាន​ការរួម​សម្ដែង​ពី​សិល្ប​ករទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ជាង​១០០​នាក់ ដោយ​សិល្បករ​ទាំងអស់​បាន​លះបង់​កម្លាំងកាយ​ចិត្ត មិន​គិតពី​ការនឿយហត់​ក្នុង​បុព្វហេតុ​ដើម្បី​វប្បធម៌​មួយ​នេះឡើយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៩ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១០ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម