KPT+
ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឱ្យយើងស្ត្រេសកាន់តែខ្លាំង?
ជាមួយបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែជឿនលឿន ទូរសព្ទវ័យឆ្លាត រួមទាំងកម្មវិធីបណ្តាញសង្គមជាច្រើន កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងជីវិតប្រចាំថ្ងៃយើង។ សារខ្លីៗ (SMS) ឬសារ Notification ពីសង្គមផ្សេងៗទៀត ត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើការទំនាក់ទំនង។ ចុះគ្នាយើងមានធ្លាប់មានអារម្មណ៍ស្ត្រេសពេលទទួល នឹងសរសេរសារតបទៅវិញដែរអត់? ព្រោះការសិក្សាថ្មីមួយ បញ្ជាក់ថាការសរសេរ ឬផ្ញើសារ ធ្វើឲ្យយើងមានអារម្មណ៍តានតឹង ស្ត្រេសខ្លាំង។
១- ម៉េចបានយើងមានអារម្មណ៍តានតឹងពេលកំពុងសរសេរសារ?
ក្នុងការសិក្សាថ្មី ធ្វើឡើងដោយក្រុមហ៊ុនបណ្តាញសង្គមជប៉ុន Viber រកឃើញចា ១/៣ ក្នុងចំណោមគ្នាយើងលេង និងឆ្លើយតបសារទាំង SMS និងបណ្តាញសង្គម គឺមានអារម្មណ៍តានតឹងនៅពេលផ្ញើសារម្តងៗ។
បញ្ហាស្ត្រេសភាគច្រើន បណ្តាលមកពីការផ្ញើសារ អំឡុងពេលយើងកំពុងមានអារម្មណ៍ឆេវឆាវ។ ការស្រាវជ្រាវបង្ហាញថា ៣២% ក្នុងចំណោមគ្នាយើងប្រើប្រាស់ ឬឆ្លើយតបសារ គឺមានអារម្មណ៍ឆាប់ខឹង ពិសេសពេលសារយើងកំពុងសរសេរបានពាក់កណ្តាល ស្រាប់តែរលុបបាត់ ខណៈការប្រើវេយ្យាករណ៍មិនត្រឹមត្រូវ ប្រើរូបបង្ហាញពីអារម្មណ៍ (Emojis) ច្រើនពេក ក៏ជាមូលហេតុធ្វើឲ្យយើងមានអារម្មណ៍តានតឹង ស្ត្រេសខ្លាំងដូចគ្នា។ គ្នាយើងកំពុងប្រើប្រាស់សារ SMS ឬសារពីកម្មវិធីបណ្តាញសង្គមមួយចំនួន បានបង្ហាញផលវិបាកដើម្បីយល់ពីអត្ថន័យសារដែលទទួលបាន ពេលក្នុងសារនោះមាន Emojis ច្រើនពេក។
ការសិក្សារកឃើញថា អារម្មណ៍ឆាប់ខឹង ជាធម្មតាច្រើនកើតក្រុម (Group) មានគ្នាច្រើនជាង ៣ នាក់។ ៣៩% គ្នាយើងឆ្លើយសារ បានបង្ហាញពីភាពមិនពេញចិត្ត នៅពេលឆ្លើយតបជាក្រុម។ ការសន្ទនាបង្ហាញអាកប្បកិរិយាឆាប់ខឹងបំផុត ក៏ពាក់ព័ន្ធការជជែកគ្នាជាក្រុមផងដែរ អាចបណ្តាលមកពីការចែករំលែករូបភាព និងវីដេអូច្រើនពេក។ ដូច្នេះមាន ១៧% គ្នាយើងលេងសារ បានបិទសម្លេងនៅពេលចូលក្នុងក្រុមណាមួយ។
ចុះបើយើងទទួលបានសារបន្ទាប់ចប់ម៉ោងធ្វើការ? គ្នាយើងភាគច្រើន ធ្វើការឆ្លើយឆ្លងភ្លាមៗ ប៉ុន្តែក្នុងនោះមាន ២៣% បង្ហាញអារម្មណ៍ថារំខាន ប៉ុន្តែពួកគេនៅតែធ្វើការឆ្លើយតបនឹងសារទាំងនោះដដែល។
ការស្រាវជ្រាវបង្ហាញដែរថា ២០% ពាក់ព័ន្ធអារម្មណ៍ស្ត្រេស ដោយសារការឆ្លើយតបសារទទួលបានតែម្តង និង ១១% ទៀតកើតមាននៅពេល យើងមិនអើពើនឹងសារទាំងអស់នោះ។
២- ដំណោះស្រាយកុំឲ្យតានតឹងពេលទទួល ឬផ្ញើសារ
ទោះបីជាការផ្ញើសារ ធ្វើឲ្យយើងមានភាពតានតឹងក៏ដោយ ប៉ុន្តែវាបានផ្តល់ភាពងាយស្រួលដល់ជីវិតប្រចាំថ្ងៃយើងដូចគ្នា។ យើងអាចប្រើវាសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ឬការងារ រក្សាទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬដើម្បីទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សពីអតិថិជន។ ដើម្បីដោះស្រាយអារម្មណ៍ស្ត្រេស បណ្តាលមកពីការផ្ញើសារ វិធីល្អបំផុត គឺកាត់បន្ថយពេលវេលាយើងចំណាយលើទូរសព្ទ និងជួបគ្នានិយាយដោយផ្ទាល់ ឬខលទូរសព្ទ ជំនួសការផ្ញើសារក៏បាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ
ចុចអាន៖ យុវវ័យស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់