Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងហើយ អត្តសញ្ញាណអ្នកទោស ៣៤ នាក់ ក្នុងចំណោម ៦៨ នាក់ ដែលស្លាប់ក្នុងការវាយ ប្រហារ នៅពន្ធនាគារ អេក្វាឌ័រ

បានផុស

នៅ

អាជ្ញាធរអេក្វាឌ័រ​ បានកំណត់អត្តសញ្ញាណអ្នកទោស​ ៣៤ នាក់ ក្នុងចំណោមអ្នកទោស​ ៦៨ នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា នៅឯពន្ធនាគារ Litoral Penitentiary ដែលជាពន្ធនាគារដ៏សំខាន់ នៅក្នុងទីក្រុង Guayaquil អគ្គលេខាធិការដ្ឋានទំនាក់ទំនង សម្រាប់​គណៈប្រធាន បាន​រាយការណ៍​កាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អដ្ឋិធាតុ​របស់​ពួក​គេ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ ខណៈ​ដែល​អាជ្ញាធរ​បន្ត​ធ្វើ​ការ​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ស្លាប់​ម្នាក់​ទៀត។

ការបះបោរដែលបានធ្វើ​ឲ្យ​អ្នកទោស ២៥ នាក់ រងរបួសផងដែរនោះ បានកើតឡើង​នៅយប់​ថ្ងៃសុក្រ និងដើម​ថ្ងៃសៅរ៍ ហើយត្រូវបានគេសន្មតថា​ ជាការតស៊ូអំណាច​រវាងក្រុមក្មេងទំនើង​ ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន។

អគ្គស្នងការនគរបាលជាតិ បានដាក់ពង្រាយកម្លាំងចំនួន ៩០០នាក់ នៅក្នុង និងជុំវិញពន្ធនាគារ ដើម្បីទប់ស្កាត់អំពើហិង្សា និង​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ។

ប្រធានាធិបតីអេក្វាឌ័រ Guillermo Lasso បានកោះប្រជុំ “គណៈ​រដ្ឋមន្ត្រី​វិបត្តិ” កាលពីថ្ងៃសៅរ៍ ហើយ​បានជួបជាមួយ​ក្រុមប្រឹក្សាអន្តរជាតិ និងអ្នកតំណាងមកពីសង្គមស៊ីវិល ដើម្បីវិភាគ​ឧបទ្ទវ​ហេតុនេះ។

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី ២៩ ខែ កញ្ញា Litoral Penitentiary ក៏​ជា​កន្លែង​កើតហេតុ​នៃ​ការ​បះបោរ​មួយ​ផ្សេងទៀត​ដែល​បាន​ធ្វើ​ឲ្យ​អ្នកទោស ១១៨ នាក់ស្លាប់ នៅក្នុងការ​សម្លាប់​រង្គាល​នៅក្នុង​ពន្ធនាគារ​ដ៏​ធំ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសមួយនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖update៖ ខណៈនេះ អ្នកទោសដែលបាញ់ប្រហារក្នុងពន្ធនាគារ នៅ អេក្វាឌ័រ ស្លាប់ ៦៨ នាក់ និងរងរបួសជាច្រើន

ចុចអាន៖ផ្ទុះការបាញ់ប្រហារក្នុងពន្ធនាគារ នៅ អេក្វាឌ័រ ស្លាប់ ៥៨ នាក់ សុទ្ធតែអ្នកទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម