Connect with us

ព័ត៌មានជាតិ

មេមាន់ពូជថ្មី ផ្តល់ឱកាសនូវស៊ុតច្រើនរាល់ថ្ងៃដល់អ្នកចិញ្ចឹម

បានផុស

នៅ

ជម្រើស​ក្នុង​ការចាប់​យកមុខរ​បរ​ណាមួយ​របស់​កសិក​រ​ក្នុងការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​ក៏ត្រូវ​មាន​ជម្រើស​ណាមួយ​ដ៏​ពិតប្រាកដ​ដោយ​គិត​ទាំង​ពេលវេលា​និង​ប្រាក់ចំណូល​ពី​ការចិញ្ចឹម​សត្វ​នោះ​ផងដែរ​។ យ៉ាងណាមិញ​ក្នុងការ​ចិញ្ចឹម​មាន់​ក្នុងស្រុក​ក៏​ដូច្នោះ​ដែរ​។​ ដោយឡែកថ្មីៗនេះមានការនាំចូលពូជមាន់ថ្មីពីថៃ ដែលចិញ្ចឹមទៅបានស៊ុតរាល់ថ្ងៃដោយមិនចាំបាច់មានមាន់ឈ្មោលនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​បើតាម​ការបញ្ជា​ក់រប​ស់បង​ស្រី វង ដែល​លក់​មាន់ពូជ​ថ្មី​នេះ​ ក្នុងស្រុក​ដងទង់ ខេត្តកំពត បានឱ្យដឹងថា​ ពូជ​មេមាន់​ថ្មី​នាំចូល​ពី​ថៃ​នេះ​ឈ្មោះថា អ៊ី​សា​ប្រោ​ន ដែល​អាច​ពង​រាល់ថ្ងៃ​ដោយ​មិនបាច់​មាន​ឈ្មោល​។ បងស្រី វង បន្តថា​ពូជ​មេមាន់​នេះ ​មាន​ទម្ងន់​ជាង​១​គីឡូក្រាម​ ដោយមាន​អាយុកាល​វា​បាន​ដល់​បី​ឆ្នាំ ​ដូចជា​អាយុកាល​មាន់​ក្នុងស្រុក​ដែរ​។

មេមាន់​អ៊ី​សា​ប្រោ​ន​នេះ​ ចិញ្ចឹម​វា​ចាប់ពី​អាយុ​៤​ខែ​រហូតដល់​អាយុ​៥​ខែ​ទើប​វា​បាន​ទម្លាក់​ស៊ុត​ឱ្យ​អ្នក​ចិញ្ចឹម​រាល់ថ្ងៃ​។​ ដោយ​ក្នុង​១​សប្តាហ៍​អាច​អាក់​ពង​២​ឬ​៣​ថ្ងៃ​។ ម្ចាស់​ដេប៉ូ​រូបនេះ​ថា មេមាន់​នេះ​លក់​គិត​ជា​ក្បាល​ដោយ​ក្នុង​១​ក្បាល​តម្លៃ​៥​ម៉ឺន​រៀល​ ចំពោះ​បើ​ទិញ​ច្រើន​អាច​ចុះមក​ត្រឹម​១​ក្បាល​ថ្លៃ​៤​ម៉ឺន​រៀល​។ អាស្រ័យ​ដោយសារ​ពងមាន់​នេះ​ធំៗ​ជាង​ពងមាន់​ក្នុងស្រុក​ ទើប​ធ្វើឱ្យ​តម្លៃ​លក់​ចេញ​ក្នុងស្រុក​មានតម្លៃ​ពង​ប្រហាក់ប្រហែល​ដូចជា​ពង​ទា​ក្នុងស្រុក​ដែរ​ ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​ចិញ្ចឹម​មាន់​ក្នុងស្រុក​៕

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម