Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី នឹងផលិតយន្តហោះចម្បាំងទំនើបៗច្រើនគ្រឿងក្នុងពេលតែមួយ នាឆ្នាំ ២០២៦

បានផុស

នៅ

លោក Yury Slyusar អគ្គនាយកក្រុមហ៊ុន Russian United Aircraft Corporation (UAC) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតយន្តហោះចម្បាំងម៉ាស៊ីនតែមួយថ្មីឈ្មោះ Checkmate ជំនាន់ទី ៥ របស់ខ្លួននៅឆ្នាំ ២០២៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Slyusar បាននិយាយនៅឯកម្មវិធី Dubai Airshow ក្នុងប្រទេសអារ៉ាប់រួមថា “ការហោះហើរដំបូងនៃយន្តហោះចម្បាំងជំនាន់ទី ៥ Checkmate ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានជាប់គាំងរហូតដល់ឆ្នាំ ២០២៦” ។

ទន្ទឹមនឹងនេះ ការផលិតក្នុងពេលដំណាលគ្នានៃយន្តហោះចម្បាំងទំនើបៗជាច្រើនត្រូវបានចាប់ផ្តើមរួចហើយដោយរោងចក្រមួយនៅក្នុងទីក្រុង Komsomolsk-on-Amur ក្នុងតំបន់ Far East របស់ប្រទេសរុស្ស៊ី ។

លោក Slyusar បានប្រកាសថា “រោងចក្រនៅទីក្រុង Komsomolsk-on-Amur បានចាប់ផ្តើមសាងសង់យន្តហោះចម្បាំង Checkmate ជាច្រើនក្នុងពេលតែមួយ” ។

គួរបញ្ជាក់ថា Checkmate គឺជាយន្តហោះចម្បាំងធុនស្រាលជំនាន់ទី ៥ របស់រុស្ស៊ីហើយបានដាក់បង្ហាញជាលើកដំបូងនៅពិព័រណ៍អាកាសចរណ៍ និងអវកាសអន្តរជាតិ MAKS-2021 ក្នុងទីក្រុង Moscow កាលពីខែកក្កដា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក ពូទីន ថា រុស្ស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយវិបត្តិ ជនចំណាកស្រុក បេឡារុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច៤ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ៥ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១៥ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម