KPT+
បើឧស្សាហ៍ភ្លេចគួរ យកចិត្តទុកដាក់ញ៉ាំអាហារទាំងនេះ
រវល់ច្រើន ស្ត្រេសច្រើន គិតច្រើនពេកម្ង៉ៃៗ រហូតធ្វើឲ្យគុណភាពការចងចាំធ្លាក់ចុះ។ ការញ៉ាំអាហារដែលមានជីវជាតិ គេងឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឲ្យបានទៀងទាត់ សុទ្ធតែជួយឲ្យរាងកាយ និងខួរក្បាល ដំណើរការល្អ និងចងចាំបានច្រើន។អ៊ីចឹង យើងគួរយកចិត្តទុកដាក់លើអាហារដែលល្អ និងបំប៉នខួរក្បាលឲ្យបានទៀងទាត់។ ពិចារណាលើចំណីចំណុកប៉ុន្មានមុខខាងក្រោម ឬគិតគូរសម្រាប់មនុស្សចាស់ក្នុងផ្ទះបាន រឹតតែប្រសើរ។
១- ត្រី
ពិសេសត្រីសាល់ម៉ុន មានផ្ទុកអូមេហ្គា ៣ ដែលល្អមែនទែនសម្រាប់រាងកាយ និងខួរក្បាល។ អូមេហ្គា ៣ នឹងចូលទៅក្នុងប្រព័ន្ធប្រសាទជាមួយជាតិខ្លាញ់ អាចជួយឲ្យខួរក្បាលដំណើរការល្អ។ ថែមទាំងផ្តល់អុកស៊ីហ្សែនបន្ថែមទៅខួរក្បាល ដែលអាចជួយរក្សាព័ត៌មានចាស់ៗ និងទទួលយកព័ត៌មានថ្មីៗបានយ៉ាងល្អ។ ដូច្នេះ ឱកាសកើតជំងឺវង្វេងចំពោះមនុស្សចាស់ ក៏ធ្លាក់ចុះដែរ បើញ៉ាំសាច់ត្រីដែលមានអូមេហ្គា ៣ ច្រើន។
២- ស៊ុត
ស៊ុតសម្បូរវីតាមីន B12 និងលេកស៊ីន។ វីតាមីន B12 អាចជួយប្រឆាំងសមត្ថភាពថយចុះ របស់ខួរក្បាលដែលតែងកើតឡើងចំពោះអ្នកកើតជំងឺវង្វេង។
៣- សម្លការី
រមៀត ជាគ្រឿងផ្សំដ៏សំខាន់ក្នុងម្សៅការី ដែលសម្បូរដោយសមាសធាតុប្រឆាំងអុកស៊ីតកម្ម ដែលភាពចាស់របស់ខួរក្បាល និងជួយរក្សាដំណើរនៃការយល់ដឹង ពេលវ័យកាន់តែចាស់។ ការីមិនត្រឹមតែល្អសម្រាប់ខួរក្បាលប៉ុណ្ណោះទេ វាថែមទាំងអាចប្រឆាំងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង បានទៀតផង។
៤- សូកូឡា
អ្នកវិទ្យាសាស្ត្របានរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្ម (flavonols) នៅក្នុងកាកាវអាចជួយបង្កើនលំហូរឈាមនៅក្នុងខួរក្បាល។
៥- តែ
តែដែលទើបនឹងឆុងថ្មីៗ មានជាតិ catechins ពណ៌ខ្មៅ។ តែបៃតងក៏ល្អដែរ។ វាមិនត្រឹមតែធ្វើឲ្យខួរក្បាលដំណើរការល្អ បង្កើនការចងចាំល្អប៉ុណ្ណោះទេ តែថែមទាំងប្រឆាំងជំងឺបាក់ទឹកចិត្តទៀតផង។
៦- ទឹកដោះគោ
ទឹកដោះគោ ត្រូវគេចាត់ទុកជាប្រភពអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់មនុស្សចាស់។ នៅក្នុងទឹកដោះគោ ប្រូតេអ៊ីន មានកាល់ស្យូម និងសមាសធាតុចាំបាច់ជាច្រើនទៀតសម្រាប់ខួរក្បាល។ ផឹកទឹកដោះគោរាល់ថ្ងៃ អាចឲ្យរាងកាយទទួលបានកាល់ស្យូមខ្ពស់ដូចគ្នា។ បើមានអារម្មណ៍តានតឹងពីការងារដែលធ្វើឲ្យគេងមិនលក់ មនុស្សចាស់អាចផឹកទឹកដោះគោក្តៅឧណ្ហៗមួយកែវ ពេលយប់ ដែលវាអាចជួយឲ្យគេងលក់ស្រួល។
៧- ធញ្ញជាតិ
ធញ្ញជាតិ ដូចជា បាយអង្ករសម្រូប នំបុ័ង (មានលាយ) គ្រាប់ធញ្ញជាតិទាំងមូល ស្រូវសាលី ស្រូវបាឡេ (Barley) ជាមួយ folate ខ្ពស់ សុទ្ធតែអាចជួយបង្កើនលំហូរឈាមទៅក្នុងខួរក្បាល។ អាហារដែលមានគ្រាប់ធញ្ញជាតិទាំងមូល មានវីតាមីន B6 thaimine ច្រើន។ Thiamine គឺល្អសម្រាប់អ្នករាល់គ្នាជួយដល់ខួរក្បាល បង្កើនការចងចាំឲ្យកាន់តែប្រសើរ។
៨- ល្ពៅ
ក្នុងចំណោមប្រភេទបន្លែជាច្រើន ល្ពៅជារបស់ដ៏ល្អសម្រាប់សុខភាពខួរក្បាលមនុស្សចាស់។ ល្ពៅមានអាស៊ីដ glutamic ដែលជាសមាសធាតុចាំបាច់សម្រាប់ដំណើរខួរក្បាល។ សមាសធាតុនេះ ដើរតួនាទីសំខាន់សម្រាប់ជំរុញសរសៃប្រសាទដែលជួយពន្លឿនប្រតិកម្ម មេតាប៉ូលីសក្នុងកោសិកាប្រព័ន្ធប្រសាទក្នុងខួរក្បាល។៩- បន្លែបៃតង
ប្រភេទបន្លែបៃតង ដូចជា ស្ពៃក្តោប ខាត់ណា ស្ពៃខ្មៅ សម្បូរវីតាមីន B6 B12 Folate សុទ្ធតែជាសមាសធាតុសំខាន់ក្នុងខួរក្បាល ក្នុងការបំបែកកម្រិត homocysteine ដែលបង្កឲ្យមានការភ្លេចភ្លាំង និងរហូតដល់មានអាការ:វង្វេងវង្វាន់។
១០- គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើ ដូចជា សណ្តែកដី ពោត ស្រូវមីយេ និងគ្រាប់អាល់ម៉ុន មានអត្ថប្រយោជន៍សម្រាប់ខួរក្បាល។ សណ្តែកដីមានកម្រិត lecithin និង cephalin ដ៏សម្បូរបែប។ យោងតាមការបង្ហាញក្នុងការពិសោធ ការញ៉ាំសណ្តែកដីជាទៀងទាត់អាចជួយឲ្យឈាមរត់កាន់តែល្អ បង្កើនការចងចាំ និងទប់ស្កាត់ភាពចាស់។
១១- ផ្លែឈើ
ខួរក្បាល ត្រូវការជាពិសេសនូវសារធាតុចិញ្ចឹមសំខាន់ៗឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាការចងចាំរយៈពេលវែង ដូចជា ប្រភពអាហារដែលអាចប្រឆាំងអុកស៊ីតកម្ម ដូចជា ចេក ប៉ោម ឬប័រ ជាដើម។ មនុស្សចាស់គួរតែញ៉ាំផ្លែប័រឲ្យបានច្រើន ព្រោះសម្បូរដោយសមាសធាតុ fisetin និង flavonoid ដែលសុទ្ធតែជួយបង្កើនការចងចាំ និងចាំសកម្មភាពអតីតកាលបានយ៉ាងល្អ៕
ចុចអាន៖
ចុចអាន៖
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១២ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ