Connect with us

អត្ថាធិប្បាយ

អ្នកដឹងទេថា ពិភពលោកកំពុងប្រជែងគ្នាពង្រីកថាមពលនុយក្លេអ៊ែរ?

បានផុស

នៅ

មានការទាមទារខ្លាំងឡើងៗនូវតម្រូវការផ្លាស់ប្តូរគោលនយោបាយផលិតនុយក្លេអ៊ែររបស់ពិភពលោក ខណៈបារាំងប្រកាសសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីក្នុងហេតុផលបង្កើនថាមពលសម្រាប់ជាតិ ឯចក្រភពអង់គ្លេស បានសន្យាផ្តល់ ២១០ លានផោន ដើម្បីអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូចនៅក្នុងប្រទេសខ្លួន ហើយក៏មានសេចក្តីរាយការណ៍ផងដែរថា ប្រទេសដែលកំពុងបញ្ចេញកាបូនដ៏ធំបំផុត១ គឺចិន បាននិងកំពុងរៀបចំផែនការផលិតរ៉េអាក់ទ័រថ្មីយ៉ាងហោចណាស់ ឲ្យបាន១៥០កន្លែងទៀតត្រឹមពេល១៥ ឆ្នាំខាងមុខ។

Is Nuclear Energy Renewable? The Future of Nuclear Energy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្ញុំសាយ ពេជ្រ អត្ថាធិប្បាយជូនពីព្រឹត្តិការណ៍ថាមពលនុយក្លេអ៊ែរបច្ចុប្បន្នដែលមហាអំណាចធំៗកំពុងមានលេសក្នុងការសុំផលិត និងដំឡើងក្រោមហេតុផលសមស្របរៀងៗខ្លួន។

ថាមពលនុយក្លេអ៊ែរគឺជាទម្រង់ថាមពលដែលបញ្ចេញចេញពីស្នូល នៃអាតូម បង្កើតឡើងដោយប្រូតុង និងនឺត្រុង។ ប្រភពនៃថាមពលនេះអាចផលិតបានតាមពីរវិធី ទីមួយ ការបំបែក ស្នូលនៃអាតូម ឬការលាយបញ្ចូលគ្នានៃស្នូលនេះ។

ក្រោយសង្គ្រាមលោក ពិភពលោកទុកឲ្យថាមពលនុយក្លេអែរប្រើប្រាស់បន្តក៏ដើម្បីតែផលិតអគ្គិសនី ក្នុងដំណាក់កាល R&D ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍អាទិត្យមុន ប្រធានាធិបតីបារាំងលោក Emmanuel Macron អះអាងថា ប្រទេសបារាំងនឹងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីដើម្បី កាត់បន្ថយការពឹងផ្អែក លើបរទេសសម្រាប់ផ្នែកថាមពល។  ទោះបីជាលោក មិនបានផ្តល់ព័ត៌មានលម្អិត ប៉ុន្តែក្នុងនោះ ការគ្រោងនឹងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីរហូតដល់ទៅប្រាំមួយកន្លែងនៅបារាំងត្រូវបានលេចធ្លាយ។ ដំណឹងនេះបានផ្ទុយទៅនឹងពាក្យសន្យានៅដើមអាណត្តិ របស់លោក Macron ដែលធ្លាប់ប្តេជ្ញា កាត់បន្ថយ ថាមពលនុយក្លេអ៊ែរ របស់ប្រទេសបារាំងពី ៧៥ ភាគរយ មក៥០ភាគរយនៅឆ្នាំ ២០៣៥។

Emmanuel Macron assumes total control with reshuffle | Financial Times

នៅឯចក្រភពអង់គ្លេសវិញ រដ្ឋាភិបាលបានអនុម័តការផ្តល់ប្រាក់ចំនួន ២១០ លានផោនស្មើ (២៨០ លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍន៍ម៉ាស៊ីនរ៉េអាក់ទ័រ។ លោក Kwasi Kwarteng លេខាធិការធុរកិច្ច និងថាមពលរបស់ចក្រភពអង់គ្លេស ត្រូវបានគេស្រង់សម្តីមកថា នេះគឺជាឱកាសរបស់អង់គ្លេសក្នុងការ ធានាបាននូវឯករាជ្យភាពថាមពល។

គួរឲ្យភ្ញាក់ផ្អើលជាងនេះគឺរដ្ឋមន្ត្រីនៃរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ១០ បានចេញសេចក្តីប្រកាសរួមគ្នាមួយ កាលពីថ្ងៃទី ១១ ខែតុលា ដោយទទួលស្គាល់ថា ថាមពលនុយក្លេអ៊ែរគឺជាផ្នែកនៃដំណោះស្រាយក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងការពង្រឹងស្ថិរភាព នៃថាមពលរបស់អឺរ៉ុបខណៈប្រទេសចិនក៏កំពុងរៀបចំផែនការផលិតរ៉េអាក់ទ័រថ្មីយ៉ាងហោចណាស់ ១៥០ កន្លែងទៀត ពោលគឺច្រើនជាងអ្វីដែលពិភពលោកកំពុងមានដល់ទៅ៣៥ដងឯណោះ។

រោងចក្រថាមពលនុយក្លេអ៊ែរដំណើរការយ៉ាងដូចម្តេច?

នៅខាងក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ រ៉េអាក់ទ័រនុយក្លេអ៊ែរ និងឧបករណ៍របស់ពួកគេផ្ទុក និងគ្រប់គ្រងប្រតិកម្មជាខ្សែសង្វាក់ ដែលភាគច្រើនត្រូវបានបញ្ឆេះដោយសារធាតុអ៊ុយរ៉ាញ៉ូម២៣៥ ដើម្បីផលិតរលកកម្តៅ។ កម្តៅនេះនឹងធ្វើឲ្យភ្នាក់ងារត្រជាក់របស់រ៉េអាក់ទ័រ បង្កើតចំហាយទឹក។ បន្ទាប់មក ចំហាយទឹកត្រូវបានបញ្ជូនទៅកាន់ទួរប៊ីនបង្វិល ធ្វើឲ្យម៉ាស៊ីនភ្លើងសកម្ម ដើម្បីបង្កើតអគ្គិសនីកាបូនទាប។

How does a nuclear plant work? - China.org.cn

នៅចាំបានទេ គ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima?

គ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima Daiichi ជាឧបទ្ទវហេតុនុយក្លេអ៊ែរធំមួយកាលពីឆ្នាំ ២០១១ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ទីក្រុង Ōkuma ខេត្ត Fukushima ប្រទេសជប៉ុនធ្វើឲ្យ ប្រជាជនជាង ៤៨៩,០០០ នាក់ត្រូវបានជម្លៀសចេញ។ នេះជាឧបទ្ទវហេតុនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតមួយចាប់តាំងពីគ្រោះមហន្តរាយ Chernobyl ក្នុងឆ្នាំ ១៩៨៦ ។ វាត្រូវបានចាត់ថ្នាក់ជាកម្រិត ៧ នៅលើមាត្រដ្ឋានព្រឹត្តិការណ៍នុយក្លេអ៊ែរអន្តរជាតិ (INES) ខណៈពេលដែលការផ្ទុះក្នុងឆ្នាំ ១៩៥៧ នៅឯរោងចក្រ Mayak ធ្លាក់មកលេខរៀងអាក្រក់បំផុតទីពីរ។

ឧបទ្ទវហេតុនេះត្រូវបានបង្កឡើងដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ Tohoku នៅថ្ងៃសុក្រ ទី ១១ ខែមីនា ឆ្នាំ ២០១១ដោយសារនៅពេលរញ្ជួយដីដែល រ៉េអាក់ទ័រសកម្មបិទដោយស្វ័យប្រវត្តិនោះ បានបង្កឡើងនូវប្រតិកម្មប្រេះស្រាំ  ការផ្គត់ផ្គង់អគ្គិសនីរបស់ម៉ាស៊ីនរ៉េអាក់ទ័របានបរាជ័យ ហើយម៉ាស៊ីនម៉ាស៊ូតសង្គ្រោះបន្ទាន់របស់ពួកគេបានចាប់ផ្តើមដំណើរការឡើងដោយស្វ័យប្រវត្តិ។ ជញ្ជាំងសមុទ្ររបស់រោងចក្រ បានជន់លិចផ្នែកខាងក្រោមនៃរ៉េអាក់ទ័រ 1-4 និងបណ្តាលឲ្យមានការបរាជ័យនៃម៉ាស៊ីនភ្លើងសង្គ្រោះបន្ទាន់ និង ម៉ាស៊ីនបូមចរន្តដែលនាំ ឲ្យមានការរលាយនុយក្លេអ៊ែរ ផ្ទុះអ៊ីដ្រូសែន និង ចម្លងរោគវិទ្យុសកម្ម ។

បរិមាណទឹកដ៏ច្រើនដែលបំពុលដោយអ៊ីសូតូបវិទ្យុសកម្មត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងអំឡុងពេល និងក្រោយគ្រោះមហន្តរាយនេះទៀត។ ចាប់តាំងពីពេលនោះមក ប្រតិបត្តិកររបស់រោងចក្របានសាងសង់ជញ្ជាំងថ្មីនៅតាមឆ្នេរសមុទ្រ ហើយបានបង្កើត “ជញ្ជាំងទឹកកក” ប្រវែង ១.៥ គីឡូម៉ែត្រនៃផែនដីកក ដើម្បីបញ្ឈប់លំហូរនៃទឹកកខ្វក់។

ទោះបែបនេះក្តី ឥឡូវនេះរដ្ឋាភិបាលជប៉ុនក៏បានចេញការអនុម័តគោលនយោបាយថាមពលថ្មី ដែលអនុញ្ញាតឲ្យ នុយក្លេអ៊ែរអភិវឌ្ឍន៍បន្ថែមផងដែរ។

Japan has to draw lessons from Fukushima nuclear disaster: TEPCO

ក្នុងសភាពការណ៍នេះកូរ៉េខាងត្បូងក៏មិនសំងំដូចគ្នា។ ការធ្វើសម្រង់មតិមួយកំពុងនាំប្រជាជនឲ្យសម្រេចចិត្តថា ដល់ពេលឯកភាពគ្នាថា ប្រទេសកូរ៉េត្រូវការបង្កើនអំណាចនុយក្លេអ៊ែរដែរឬទេ?

ក្រុមអ្នកគាំទ្រដ៏មានឥទ្ធិពលធំៗលើសេដ្ឋកិច្ចជាតិកូរ៉េបានអះអាងថា នុយក្លេអ៊ែរដែលអភិវឌ្ឍន៍និងបង្កើនបាននូវអព្យាក្រឹតភាពកាបូនឲ្យកូរ៉េ។

យោងតាម Nature Communications ដែលជាទស្សនាវដ្តីវិទ្យាសាស្ត្រធំមួយនៅ កូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសធំៗចំនួន ៤២ទៀត ទាក់ទងនឹងភាពជឿជាក់នៃថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។ នេះបង្ហាញថា បរិស្ថានធម្មជាតិរបស់ប្រទេសនេះគឺមិនសមស្របនឹងការផលិតថាមពលពន្លឺព្រះអាទិត្យឬថាមពលខ្យល់នៅឡើយ។

កាលពី ខែមិថុនា ឆ្នាំ២០២១ នេះ អតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ លោក Cheong Seung-il ត្រូវបានតែងតាំងជា នាយកប្រតិបត្តិទី ២១ នៃក្រុមហ៊ុន Korea Electric Power Corp. (KEPCO) ដែលគ្រប់គ្រងដោយរដ្ឋ។

ការតែងតាំងនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនបណ្តោះអាសន្ន “ដឹកនាំការផ្លាស់ប្តូរគំរូនៃកាបូនសូន្យ” និង “ពិចារណាយ៉ាងហ្មត់ចត់អំពីការផ្លាស់ប្តូរដ៏ខ្លាំងក្លានៃប្រព័ន្ធថាមពល” ដែលសង្កត់ធ្ងន់លើ វិមជ្ឈការបំបែកកាបូន និងសេវាកម្មដ៏ឆ្លាតវៃផ្សេងទៀតនៅទូទាំងកូរ៉េ។

កូរ៉េជាប្រទេសដែលមានប្រពៃណីពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ។

ប្រទេសកូរ៉េខាងជើងនិងអាវុធនុយក្លេអ៊ែរ

ទោះបីជាបច្ចុប្បន្ន ប្រទេសនេះមិនមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលផលិតថាមពលដំណើរការក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែររបស់ខ្លួននៅតែបន្ត។ ជាងនេះទៅទៀត កូរ៉េខាងជើងបានបង្កើតអាវុធនុយក្លេអ៊ែរដោយ សាកល្បងវាជាបន្តបន្ទាប់ ក្នុងឆ្នាំ ២០០៦ ២០០៩ ២០១៣ ២០១៦ និង២០១៧។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មក ប្រទេសកូរ៉េខាងជើងបានចាប់អារម្មណ៍លើបច្ចេកវិទ្យានុយក្លេអ៊ែរ ហើយបានបន្តការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរតាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទាក់ទងនឹងថាមពលនុយក្លេអ៊ែរពីសហភាពសូវៀត។ នៅខែមេសា ឆ្នាំ១៩៩៥គេបាន បង្កើតវិទ្យាស្ថានស្រាវជ្រាវរូបវិទ្យាអាតូមិច និងនុយក្លេអ៊ែរ ហើយបានបញ្ជូនអ្នកវិទ្យាសាស្ត្រចំនួនប្រាំមួយរូបពីបណ្ឌិតសភាសហភាពសូវៀតទៅចូលរួមសន្និសីទបើក ក្រោយកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរមួយ ត្រូវបានចុះហត្ថលេខារវាងកូរ៉េខាងជើងជាមួយសហភាពសូវៀតនៅទីក្រុងមូស្គូ។  ការបញ្ជូនអ្នកវិទ្យាសាស្ត្រពីប្រទេសកូរ៉េខាងជើងទៅកាន់សហភាពសូវៀត ក៏បានដំណើរការជាបន្តបន្ទាប់ក្រោយពីនោះដែរ។

Why is North Korea reheating its nuclear program? | Asia | An in-depth look  at news from across the continent | DW | 31.08.2021

រ៉េអាក់ទ័រស្រាវជ្រាវប្រភេទអាង IRT-2000 ត្រូវបានផ្គត់ផ្គង់ដោយសហភាពសូវៀតសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ Yongbyon ក្នុងឆ្នាំ ១៩៦៣ ហើយបានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៦៥ ដែល ឥឡូវនេះក្លាយមកជាគ្រឿងផ្គុំប្រភេទ IRT-2M ដែលមាន ៣៦% និង ៨០% នៃសារធាតុអ៊ុយរ៉ានីញ៉ូមខ្ពស់។

មកដល់អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ការស្រាវជ្រាវរបស់កូរ៉េខាងជើងកាន់តែឯករាជ្យ។ នៅឆ្នាំ ១៩៧៤ ប្រទេសកូរ៉េខាងជើងបានដំឡើងរ៉េអាក់ទ័រដែលផ្គត់ផ្គង់ដោយសូវៀត ទៅជា 8 MW ហើយនៅឆ្នាំ ១៩៧៩ ខ្លួនបានចាប់ផ្តើមសាងសង់រ៉េអាក់ទ័រស្រាវជ្រាវជនជាតិដើមទីពីរនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ Yongbyon។

វិទ្យាស្ថានថាមពលអាតូមិក (IAE) នៅទីក្រុងព្យុងយ៉ាងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥ ដែលដំបូងឡើយសម្រាប់ដាក់ម៉ាស៊ីនស៊ីក្លូតុង 20 MeV និងមន្ទីរពិសោធន៍ដែលនាំចូលក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេស IAEA ពីសហភាពសូវៀត។ ភាគច្រើននៃការប្រើប្រាស់ cyclotron គឺដើម្បីផលិត gallium-66 សម្រាប់ការព្យាបាលមហារីកថ្លើម និងសុដន់។ IAE បានរីកចម្រើន ហើយឥឡូវនេះមានគោលបំណងបី៖ ការស្រាវជ្រាវ ការប្រើប្រាស់ថាមពលអាតូមិចទៅនឹងថ្នាំពេទ្យ និងឧស្សាហកម្ម និងការផ្តល់កន្លែងពិសោធន៍សម្រាប់និស្សិតសិក្សានុយក្លេអ៊ែរ ជាពិសេសពីសាកលវិទ្យាល័យ Kim Il-sung និងសាកលវិទ្យាល័យ Kim Chaek ។

អាមេរិកនិងថាមពលនុយក្លេអ៊ែរ

យោងតាម secure.outsider.com បានឲ្យដឹងថា លោកប្រធានាធិបតី Biden កំពុងបន្តកម្មវិធីរបស់លោក Trump ក្នុងការឧបត្ថម្ភធន លើ វិស័យឯកជននៃបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់នាំចេញ។ កាលពីខែសីហា ឆ្នាំ ២០២០ មន្ត្រីជាន់ខ្ពស់ក្រសួងថាមពលបានប្រាប់ទស្សនាវដ្តី Forbes ថា “ការរក្សារោងចក្រ ថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងការពង្រីកបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួន ជាបញ្ហាសន្តិសុខជាតិ ហើយអាចជាគន្លឹះការទូតដ៏រឹងមាំដើម្បីរារាំងអនុត្តរភាពរបស់ចិន និងការពង្រីករបស់រុស្ស៊ីនៅក្នុងទីផ្សារពិភពលោក។

ឥណ្ឌានិងមជ្ឈឹមបូព៌ា

ឥណ្ឌាកំពុងគ្រោងនឹងបន្ថែមយ៉ាងហោចណាស់ ១៥ ជីហ្គាវ៉ាត់ (GW)ស្មើ ប្រហែល ១៥ រោងចក្រថាមពលនុយក្លេអ៊ែរដែលមានទំហំមធ្យម មុនឆ្នាំ ២០៣០។

ក្រុមហ៊ុនបច្ចេកវិទ្យានុយក្លេអ៊ែរខាងលើ ដែលមានកិច្ចសន្យារដ្ឋាភិបាល និងវិស័យឯកជនរាប់សិប។ អ្នកជីករ៉ែអ៊ុយរ៉ានីញ៉ូមដ៏ធំដែលមានប្រតិបត្តិការផលិតឥន្ធនៈនុយក្លេអ៊ែរថ្នាក់ខ្ពស់នៅជុំវិញពិភពលោកសុទ្ធតែមានចំណែក។

ជាមួយនោះ អារ៉ាប់រួមបានក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលបានបើករោងចក្រថាមពលនុយក្លេអ៊ែរកាលពីឆ្នាំ២០២០ដែរ។

ប្រទេសពីរផ្សេងទៀតក្នុងតំបន់ គឺ អ៊ីស្រាអែល និងអ៊ីរ៉ង់ មានសមត្ថភាពនុយក្លេអ៊ែររួចហើយ។ អ៊ីស្រាអែលមានឃ្លាំងអាវុធនុយក្លេអ៊ែរដែលមិនមានការទទួលស្គាល់ ហើយអ៊ីរ៉ង់មានកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏ចម្រូងចម្រាស ដែលខ្លួនទទូចថា ធ្វើឡើងសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។

អារ៉ាប់រួម ដែលជាប្រទេសតូចមួយដែលបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មទម្ងន់ធ្ងន់ក្នុងតំបន់ និងអន្តរជាតិអះអាងថា គេសាងសង់រោងចក្រនេះក៏ដើម្បីតែកាត់បន្ថយការពឹងផ្អែកផ្នែកថាមពលពីបរទេស និងការពារឈូងសមុទ្ររបស់ខ្លួន៕

អត្ថបទ​៖ សាយ ពេជ្រ

ចុចអាន៖ ការ​ស៊ើប​អង្កេត​«មន្ទីរ​ពិសោធ​លេច​​ធ្លាយ​»​នៅ​ក្រសួង​ការបរទេស​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម