Connect with us

KPT+

មេរោគ​ដ៏​គ្រោះថ្នាក់​បំផុត​​ កំពុង​សំងំ​នៅ​ក្នុង​ផ្ទះ​យើង​នៅ​តាម​កន្លែង​ទាំងនេះ

បានផុស

នៅ

ផ្ទះ​ឬ​កន្លែង​ស្នាក់នៅ​របស់​មនុស្ស​ម្នាក់ៗ ត្រូវ​បាន​គេ​ចាត់ទុ​ក​ថា​ជា​កន្លែង​មាន​សុវត្ថិភាព​ឯករាជ្យ​ភាព​ និង​ផាសុខភាព។ ទោះ​យ៉ាងណា របៀប​រស់នៅខ្លះ មានគ្រោះថ្នាក់ជាង​នៅ​លើ​គំនរ​សម្រាម​ទៅទៀត។

KPTplus និយាយ​ប្រាប់​អំពី​គ្រោះថ្នាក់​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់ទឹក​ទុក​ជា​ការ​ពិចារណា៖​

១ ថ្នាំដុសធ្មេញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំ​ដុសធ្មេញ​ជា​វត្ថុ​ដែល​មាន​សិទ្ធិ​ចូល​មក​ក្នុងមាត់របស់យើង​ជា​រៀងរាល់ថ្ងៃ​ ហើយ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ទៀត។ តើ​អ្នកណា​ខ្លះ​ដឹង​ថា​វាគ្រោះថ្នាក់? ពេល​ពិនិត្យ​នៅ​លើ​ស្លាក​ជាប់​ទីបថ្នាំ គ្រប់គ្នា​នឹង​ឃើញ​ការ​ព្រមាន​មួយថា ចូរ​រកជំនួយពីពេទ្យ​ភ្លាមៗ​ប្រសិន​បើ​យើង​ច្រឡំ​​លេប​ថ្នាំ​ដុសធ្មេញ។ សូម្បី​ការ​ប្រើវា​ច្រើនពេក អាច​បណ្ដាល​ឲ្យ​ស្ទះ​ចរាចរ​ពោះវៀន​ដោយ​បាន។ មួយទៀត ប្រសិន​បើថ្នាំនោះទុករាំរ៉ៃយូរ និងមិន​បាន​សំអាត​វាត្រឹមត្រូវ វាងាយក្នុងការ​ក្លាយ​ជា​សំបុក​សុខ​សប្បាយនៃ​ពពួលមេរោគ។

២ មេរោគ​ផ្សិត

បន្ទប់ទឹកគឺជាកន្លែងភ្ញាស់ដ៏ល្អសម្រាប់ផ្សិតដោយសារសំណើមច្រើន។ ផ្សិត​ដ៏មាន​ជាតិ​ពុល​ខ្លាំង​នោះ វា​រីករាលដាល​យ៉ាងឆាប់រហ័សលើផ្ទៃឥដ្ឋ ស៊ីរូង​និង​បង្ករមេរោគ​ច្រើនប្រភេទ។ បន្ទប់ទឹក​ល្អ​តោងមានបង្អួច​ដែល​ពន្លឺថ្ងៃចូលដល់ ព្រោះផ្សិត​វាខ្លាចពន្លឺថ្ងៃ។ គ្រប់​បរិក្ខារ​គួរ​តែស្ងួតទាំងស្រុង និងឆាប់តាមដែលអាចធ្វើទៅបានបន្ទាប់ពីប្រើ។

៣ រ៉ូប៊ីណេទឹក

បាក់តេរីដែលមាន​លទ្ធភាព​អាចបង្កគ្រោះថ្នាក់ដល់សុខុមាលភាពរបស់យើង​ទុំ​នៅ​ជាប់​លើក្បាលរ៉ូប៊ីណេ បាន​យូរ​ព្រោះ​ភាគច្រើន​គេ​សម្អាត​តែ​ឥដ្ឋ​និង​ជញ្ជាំង​ភ្លេច​វា។ ចូរ​ពិចារណា​អំពី​ការ​ប្រើ​ក្បាល​ផ្កាឈូក​ដែល​មាន​តម្រង​វា​ជា​សម្បុក​ឲ្យ​បាក់តេរី​រស់រាន​បាន​យូរ​អាច​ធ្វើ​ឲ្យ​បង្ករ​ជា​ជំងឺ​ហឺត​និង​រលាក​ទងសួត​ពេល​យើង​ងូតទឹក​ហើយ​ស្រូប​ចូលមិនដឹងខ្លួន​។

៤ កន្សែង

ក្រៅពី​ត្រូវ​ការ​បោកគក់ជាប្រចាំ​និង​ហាល​ឲ្យ​ត្រូវ​ថ្ងៃ គេ​មិនអាចទុក​កន្សែង​ក្នុង​បន្ទប់ទឹក​ទេ។ ពិចារណា​មើល​ថា​តើ​វា​ជា​ជម្រក​ល្អ​យ៉ាងណា​សម្រាប់​បាក់តេរី? កន្សែង​មិន​គួរ​សើម ហើយ​ត្រូវ​បាន​ទុក​មិន​ហាល​នោះ​ទេ។ ប្រសិនអ្នកណាម្នាក់ក្នុងផ្ទះជម្ងឺ មិនគួរប្រើបន្ទប់ទឹករួមឬ​កន្សែង​រួម​ឡើយ។ ព្រោះ​មេរោគ​វា​មិនងាយនឹង​ងាប់ក្នុងកន្លែងសើម​។

៥ គ្រឿងសម្អាង

ដូច​កន្សែងដែរ។ គ្រឿងតុបតែងមុខ​ឬ​ទឹកអប់​រឹតតែ​មិនត្រូវ​រក្សា​ទុក​នៅទីនោះ ព្រោះ​បើ​មេរោគ​សំងំ​នៅ វា​អាច​ឆ្លង​មក​លើ​ខ្លួន​យើង​បាន​ដោយ​ស្រួល។

៦ រុក្ខជាតិនានា

មិនគួរដាំអ្វីមួយ​ក្នុងបន្ទប់ទឹក ហើយ​សង្ឃឹមថាវានឹង​លូតលាស់ ល្អព្រោះសំណើម​ទេ។​ វា​អាច​ជា​ជម្រក​នៃ​មេរោគ​ដែល​ផ្តល់​ចំហាយ​កខ្វក់សាយភាយពាសពេញ។

៧ ធុង​សម្រាម

ធុងសម្រាមគួរតែស្ងួតហើយ​នៅឆ្ងាយពីបន្ទប់ទឹក។ ឧបករណ៍បោសសំអាតផ្សេងៗ ដែល​ប្រើ​ហើយ​គួរ​យក​ចេញ​ដាក់កន្លែង​ដែលមានពន្លឺ​នឹង​ងាយ​ស្ងួត។ ជាទូទៅ​បន្ទប់ទឹក​មិន​គួរ​ជា​ទីកន្លែង​ស្តុក​ទុក​អ្វី​ទាល់តែសោះ។

អត្ថបទ៖Mr Tomorrow

ចុចអាន៖ជឿដែរ? ពលរដ្ឋកូរ៉េ ៦០% ចង់​ផ្លាស់ទៅ​​រស់​នៅ​ប្រទេសផ្សេងវិញ

ចុចអាន៖រៀន​អបអរសាទរ​ចំពោះ​ខ្លួនឯង ​សូម្បី​តែ​ជាមួយ​នឹង​ជោគជ័យ​បន្តិច​បន្តួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម