ព័ត៌មានអន្ដរជាតិ
អ្នកកាសែតអាមេរិក ប្រាប់ស្ថានភាពពេលជាប់ឃុំ ក្រោយត្រូវ មីយ៉ាន់ម៉ា ដោះលែងវិញ
អ្នកកាសែតជនជាតិអាមេរិក Danny Fenster បាននិយាយថា គាត់មានសុខភាពល្អ និងសប្បាយរីករាយដែលបានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារក្នុងប្រទេសមីយ៉ាន់ម៉ា។
គាត់បានជិះយន្តហោះទៅប្រទេសកាតាកាលពីថ្ងៃចន្ទទី១៥ខែវិច្ឆិកា ក្រោយការចរចារវាងអតីតអ្នកការទូតអាមេរិក Bill Richardson និងរដ្ឋាភិបាលយោធាដែលកំពុងកាន់អំណាច។

លោក Fenster អាយុ ៣៧ ឆ្នាំ ជានិពន្ធគ្រប់គ្រងនៃទស្សនាវដ្ដីអនឡាញ Frontier Myanmar មើលទៅហាក់ដូចជាមានសុខភាពទន់ខ្សោយ បីថ្ងៃបន្ទាប់ពីគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំពីបទញុះញង់ និងរំលោភច្បាប់អន្តោប្រវេសន៍ និងការប្រមូលផ្តុំដោយខុសច្បាប់។ គាត់ត្រូវបានឃុំខ្លួនចាប់តាំងពីខែឧសភាមកម្ល៉េះ។
គាត់បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិ Hamad ក្នុងទីក្រុង ដូហា ថា គាត់មានអារម្មណ៍ល្អ ហើយមិនត្រូវបានគេវាយដំ ឬបង្អត់អាហារនោះទេពេលកំពុងជាប់ឃុំ។

ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានផ្សាយថា លោក Fenster បានទទួលការលើកលែងទោស តាមសំណើរបស់លោក Richardson និងតំណាងជប៉ុនពីររូប ដើម្បីរក្សាមិត្តភាពរវាងប្រទេសនិងប្រទេស និងដើម្បីបញ្ជាក់ពីហេតុផលមនុស្សធម៌។
គួរបញ្ជាក់ថា លោក Fenster ស្ថិតក្នុងចំណោមបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរាប់សិបនាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។ យោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកកាសែតអាមេរិក ជាប់ពន្ធនាគារ ១១ឆ្នាំ នៅមីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ