Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ព្រមានអំពីការបង្កើនកងទ័ពរុស្ស៊ី នៅជាប់ព្រំដែន អ៊ុយក្រែន

បានផុស

នៅ

ប្រមុខអង្គការណាតូ បានជំរុញឲ្យប្រទេសរុស្ស៊ីមានតម្លាភាពអំពីផែនការយោធារបស់ខ្លួន បន្ទាប់ពីមានទាហានកាន់តែច្រើនឡើងនៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។

លោក Jens Stoltenberg បាននិយាយថា ការបង្កើនកងកម្លាំងរុស្ស៊ីដ៏ធំ និងមិនធម្មតា ត្រូវបានគេមើលឃើញនៅតាមព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រមុខអង្គការណាតូលោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បានលើកឡើងបែបនេះ ​ចំ​ពេល​ដែល​មាន​ការ​រំពឹង​ទុក​ថា រុស្ស៊ី​អាច​នឹង​មាន​គម្រោង​ឈ្លានពាន​អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានច្រានចោលការភ័យខ្លាចបែបនេះថាជា “ការបង្អើល” ហើយបានត្អូញត្អែរពីការបង្កើនសកម្មភាពរបស់ណាតូ នៅក្នុងតំបន់។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅទីក្រុងព្រុចសែល លោក Stoltenberg បាននិយាយថា រឿងសំខាន់គឺត្រូវបញ្ឈប់ភាពតានតឹងកុំឲ្យឈានដល់ការគ្រប់​គ្រងលែងបាន ហើយលោក​បាន​ព្រមាន​រុស្ស៊ី​ចំពោះ​ការ​ចាត់​វិធាន​ការ​ឈ្លានពាន​ណា​មួយ។

លោក Stoltenberg បន្តថា “យើងឃើញការប្រមូលផ្តុំកងទ័ពមិនធម្មតា ហើយយើងដឹងថា រុស្ស៊ីមានឆន្ទៈក្នុងការប្រើប្រាស់ប្រភេទយោធាទាំងនេះ មុនពេលធ្វើសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន”។

ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីសប្តាហ៍មុនថា មានទាហានរុស្ស៊ីជិត ១០ម៉ឺននាក់ នៅជិតព្រំដែនអ៊ុយក្រែន។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីមួយផ្នែកធំ គឺស្ថិតនៅក្នុងឧបទ្វីប Crimea ដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនក្នុងខែមីនាឆ្នាំ២០១៤។ កងទ័ពក៏កំពុងប្រមូលផ្តុំនៅជិតតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ពូទីន ថា រុស្ស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយវិបត្តិ ជនចំណាកស្រុក បេឡារុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម