KPT+
បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ
ការប្រើបណ្ដាញសង្គម ត្រូវបានរកឃើញថា ពាក់ព័ន្ធជាមួយនឹងការប៉ះពាល់សុខភាពផ្លូវចិត្ត មិនថា ប្រុស ស្រី ក្មេង ឬចាស់នោះទេ។ តែថ្មីៗ អ្នកស្រាវជ្រាវ រកឃើញថា បណ្ដាញសង្គម បង្កការប៉ះពាល់ដល់សុខភាពផ្លូវចិត្តក្មេងស្រីជំទង់យ៉ាងខ្លាំង។
តាមរយៈការសិក្សាលើក្មេងជំទង់អង់គ្លេស អាយុពី ១៣-១៦ឆ្នាំ អ្នកស្រាវជ្រាវ បញ្ជាក់ថា បណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook ឬ Instagram បង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់ក្មេងជំទង់ ដោយការរំខាន និងការកាត់បន្ថយពេលគេង ការហាត់ប្រាណរបស់ពួកគេ ក៏ដូចជាការកើនឡើងផលប៉ះពាល់ពីមាតិកាគ្រោះថ្នាក់ ជាពិសេសការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
បើប្រៀបធៀបរវាងស្រី និងប្រុសវិញ ក្មេងស្រី រងការប៉ះពាល់បញ្ហាផ្លូវចិត្ត រហូតដល់ ៦០% សម្រាប់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមញឹកញាប់ ខណៈក្មេងប្រុសវិញ រងការប៉ះពាល់ត្រឹម ១២% ប៉ុណ្ណោះ។
កាលពីខែកក្កដា អ្នកស្រាវជ្រាវកាណាដា ក៏រកឃើញដែរថា ការប្រើប្រាស់បណ្ដាញសង្គមញឹកញាប់ ពាក់ព័ន្ធនឹងរោគសញ្ញាបាក់ទឹកចិត្តក្នុងចំណោមក្មេងជំទង់។ ចំណែកការសិក្សាចុងក្រោយនេះ កាន់តែសំខាន់ ដោយរកឃើញថា វាបណ្ដាលមកពីមាតិកា ការរារាំងការគេង និងការហាត់ប្រាណ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឱ្យយើងស្ត្រេសកាន់តែខ្លាំង?
ចុចអាន៖ មើលរឿងបែបរំភើបឬរន្ធត់ច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក