Connect with us

អាជីព

៥ ចំនុច និស្សិតត្រូវដឹង មុនពេលចុះកម្មសិក្សា នៅកន្លែងការងារផ្នែកច្បាប់

បានផុស

នៅ

និស្សិតច្បាប់ភាគច្រើន ត្រូវបានលើកទឹកចិត្តឲ្យធ្វើកម្មសិក្សារបស់ពួកគេ នៅកន្លែងណាមួយ។ ខណៈដែលការទទួលបានគុណវុឌ្ឍិសិក្សា គឺចាំ​បាច់ក្នុងការទទួល​បានអាជីពផ្នែកច្បាប់ អ្នក​ក៏​ត្រូវ​ការ​បទពិសោធន៍​ជាក់ស្ដែង​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនច្បាប់ជាច្រើន ផ្តល់កន្លែងសម្រាប់និស្សិត និងនិស្សិតបញ្ចប់ការសិក្សាភ្លាមៗ ប៉ុន្តែត្រូវ​មាននិន្នាការ​ប្រកួតប្រជែងគ្នាខ្លាំងដែរ។

នេះគឺជារឿង ៥ ដែលនិស្សិតច្បាប់ត្រូវដឹង មុនពេលអ្នកទៅដល់ទីនោះ ៖

១ តំបន់នៃច្បាប់

ជាដំបូង ត្រូវដឹងថា មានផ្នែកផ្សេងៗជាច្រើននៅក្នុងវិស័យច្បាប់។ តើក្រុមហ៊ុនច្បាប់​នេះអនុវត្តអ្វីខ្លះ? វាជាគន្លឹះដើម្បីដឹងរឿងនេះ ហើយធ្វើការស្រាវជ្រាវ មុនពេលអ្នកចាប់ផ្តើម​ទៅកន្លែងនោះ​ ដាក់ច្បាប់​កម្មសិក្សាឬធ្វើការ។ ស្វែងយល់ពីប្រភេទនៃច្បាប់ ដែលពួកគេដោះស្រាយ ហើយត្រូវប្រាកដថា អ្នកមាន​អារម្មណ៍ជឿជាក់លើចំណេះដឹងរបស់ខ្លួនឯងមុនសិន។

២ មនុស្សជួបដំបូង

តើអ្នកនឹងធ្វើការជាមួយអ្នកណា? មនុស្សដំបូងគឺជាឱកាស​សំខាន់ៗមួយចំនួន​ នៅក្នុង​ការិយាល័យថ្មី​របស់អ្នក។ កុំភ្លេចថា ពួកគេគឺជា​ទ្វារសម្រាប់យើង ដូច្នេះ​ត្រូវមាន​អាកប្បកិរិយា​ល្អបំផុត ជាមួយអ្នកដែលយើងដើរជួបដំបូង មិនថាជាដៃគូឬនរណាម្នាក់។

៣ លេខកូដសំគាល់ខ្លួន

ក្រុមហ៊ុនច្បាប់ភាគច្រើនមានកូដសំលៀកបំពាក់​ផ្ទាល់ខ្លួន។ នេះ​មិន​មាន​ន័យ​ថា​ ថ្ងៃដំបូងទៅដល់​​ទីនោះ​យើង​ស្លៀកពាក់​ភាព​សាមញ្ញ​ពេក ​ឬពាក់​ស្បែកជើង​ផ្ទាត់​ឡើយ។ ដូច្នេះ​ក៏​គួរចៀសវាង​គ្រឿងអលង្ការ និង​ពាក្យស្លោក​ហួសហេតុសម្រាប់ខ្លួនឯងផងដែរ។ ជាទូទៅ ការពាក់ស្បែកជើងកវែង ឬខោជើងវែង​ និងអាវ ស គឺជារឿងល្អដែលទាក់ទាញចំណាប់អារម្មណ៏អ្នកច្បាប់ដូចគ្នា។ ត្រូវ​ប្រាកដ​ថា ​សំលៀកបំពាក់​អ្នក​ស្លៀក ​គឺ​ចុះ​ចំណោមជាមួយគេឯង និង​មិន​រញ៉េរញ៉ៃ​ខុស​ពីគេ។ ដែលទាំងនេះគេហៅថា លេខកូដសំគាល់ខ្លួន របស់ក្រុមហ៊ុនច្បាប់។

៤ ធ្វើការលើស​ម៉ោង

មេធាវី​ភាគច្រើន ​ធ្វើការ​ច្រើន​ម៉ោង ដែល​អាច​មានន័យថា ​បើ​ទោះបី​ជា​យើង​កំពុង​ស្ថិត​ក្នុង​​អំឡុង​ចុះ​កម្ម​សិក្សា ​ក៏​ត្រូវ​តែ​ទៅ​ជាមួយ​ពួកគេ​ដែរ។ ប្រសិន​បើ​អ្នក​មាន​ឆន្ទៈ​ក្នុង​ការ​បត់បែន​ម៉ោង​ពេល​វេលា​ គឺ​ជា​រឿង​ល្អ​បំផុត​ក្នុង​អាជីព​មួយ​នេះ។ ត្រូវ​ប្រាកដ​ថា​ មិន​ថា​មានរឿង​អី្វ​ អ្នក​អាច​ធ្វើ​បាន ​ព្រោះ​ការងារ​ផ្នែក​ច្បាប់​មិន​រើស​ពេល​វេលា ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឡើយ។

៥ ការរំពឹងទុក

អ្នកប្រហែលជាព្រួយបារម្ភអំពីអ្វីដែលរំពឹងទុក​​ ក្នុងអំឡុងពេលដាក់ច្បាប់នៅកន្លែងនោះ។ តើការងារនឹងពិបាកពេកទេ? នេះនឹងមានន័យថា កាតព្វកិច្ចរដ្ឋបាល និងការឆុងតែឬកាហ្វេក៏ជាអ្នកដែរ។ អ្នកប្រហែលជាអាចទទួលយក​ទំនួល​ខុសត្រូវ​មួយ​ចំនួន​បន្ថែម​ទៀត​ បន្តិចម្តងៗ។ ប៉ុន្តែត្រូវចងចាំថា បើនិស្សិតច្បាប់អាចឆ្លងកាត់ ៥ចំនុចនេះបាន នោះពួកគេក៏មានឱកាសល្អៗជាច្រើន កំពុងរង់ចាំ ឬអាចថា បានធ្វើការជាមុខតំណែងណាមួយនៅកន្លែងនោះមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពខុសគ្នារវាងបុគ្គលិកបញ្ចេញមតិ និងបុគ្គលិក Yes/OK

ចុចអាន៖Business Cyber Security ៖ ៥ មូលដ្ឋាន ដែលម្ចាស់អាជីវកម្ម ឬពាណិជ្ជករធំៗ ត្រូវយល់ដឹងឲ្យច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ២ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៣ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម