សេដ្ឋកិច្ច
ពលករខ្មែរត្រូវឆ្លងកាត់នីតិវិធី ៥ ចំណុច ពេលចេញទៅធ្វើការនៅជប៉ុន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មសិក្សាការី-ពលករជំនាញកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ត្រូវអនុវត្តនីតិវិធីចំនួន ៥ ជាមុនសិន ដើម្បីចៀសវាងការមានវិធានការតាមផ្លូវច្បាប់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹង នៅក្នុងសេចក្តីជួនដំណឹងចុះនៅថ្ងៃទី១៥វិច្ឆិកាថា រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។
លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីមួយចំនួនដូចជា ចំពោះទីភ្នាក់ងារជ្រើសរើសឯកជនត្រូវសហការជាមួយក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន ដែលចេញដោយក្រសួង ឬភ្នាក់ងារមានសមត្ថកិច្ចនៃប្រទេសជប៉ុន។
ជាមួយគ្នានេះដែរ ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន នៅពេលស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា ចំណែកកម្មសិក្សាការី-ពលករជំនាញត្រូវមានអនុវត្តនីតិវិធីចំនួន៥រួមមាន៖
ទី១៖ មានវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ដកូវីដ១៩ អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលចាកចេញទៅប្រទេសជប៉ុន។
ទី២៖ បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរដ្ឋាភិបាលនៃប្រទេសជប៉ុនមុនពេលចាកចេញទៅប្រទេសជប៉ុន។
ទី៣៖ ទាញយក និងចុះឈ្មោះក្នុងកម្មវិធី Covid-19 Contact-Confirming Application ក្នុងទូរស័ព្ទដៃមុនពេលចាកចេញទៅប្រទេសជប៉ុន។
ទី៤៖ ផ្តល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាសយានដ្ឋានប្រទេសជប៉ុន។
និងទី៥៖ អនុវត្តការធ្វើចត្តាឡីស័ក ទៅតាមវិធានការរបស់រដ្ឋាភិបាល នៃប្រទេសជប៉ុន នៅពេលទៅដល់ប្រទេសជប៉ុន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគ្រោងបញ្ជូនកម្មសិក្សាការី និងពលករជំនាញប្រមាណពី ៣ ០០០ ទៅ ៤ ០០០ នាក់ក្នុងមួយខែៗទៅធ្វើការលើវិស័យផ្សេងៗនៅប្រទេសជប៉ុន ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល។
លោកបានបន្តទៀតថា ពលករខ្មែរធ្វើការនៅជប៉ុនត្រូវបានថៅកែកោតសរសើរថា ឧស្សាហ៍ព្យាយាមអត់ធន់នឹងការងារ និងមានការពេញចិត្តយ៉ាងខ្លាំង ហើយបានឱ្យបន្ថែមចំនួនពលករទៅធ្វើការនៅទីនោះជាបន្តបន្ទាប់។
យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនប្រមាណជាង ១៥ ០០០ នាក់ ដោយធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ