Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន ស្នើ​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន​ជួយ​ជំរុញ​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​ច្រើន

បានផុស

នៅ

លោក គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បានស្នើ​សុំឱ្យ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ជួយ​ផ្សព្វផ្សាយ​និង​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​មកកាន់​ខេត្ត​ព្រះសីហនុ​ឱ្យបាន​ច្រើនឡើង ថែមទៀត បន្ទាប់​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​ដើម្បី​ទទួល​ធុរកិច្ច និង ភ្ញៀវ​ទេសចរណ៍​វ៉ាក់សាំង​គ្រប់​ដូ​ស​ដោយ​គ្រាន់តែ​តម្រូវ ឱ្យធ្វើ​តេស្តរ​ហ័សរ​កមេ​រោគ​កូ​វីដ មិនចាំបាច់​ធ្វើ​ចត្តា​ឡី​ស័ក​ទៀត​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គួច ចំរើន បាន​ស្នើ​ឡើង​បែបនេះ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះ​សី ហ​នុ​ជា​លើក​ទី​៣​ដើម្បី​រំលឹក​ចំណងមិត្តភាព​សាមគ្គីភាព​រវាង​កម្ពុជា​និង​ជប៉ុន​នា​ព្រឹក​ថ្ងៃទី ១៦ ខែវិច្ឆិកា​នេះ​។

ក្នុង​ឱកាស​នោះ​ លោក​ឯកអគ្គរាជទូត​ជប៉ុន​ បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ជប៉ុន​និង​កម្ពុជា​ដោយ​ភាគី​ទាំង​២ ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ​បន្ត​ទៀត ជាពិសេស​លោក​នឹង​ជួយ​ជំរុញ​ក្រុមហ៊ុន​ជប៉ុន​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​,​ព្រោះ​ខេត្ត​ព្រះសីហនុ មាន​ហេដ្ឋារចនាសម្ព័ន្ធ ស្រស់ស្អាត​ប្រកបដោយ​បរិ ស្ថាន​ល្អ​,​មាន​កំពង់ផែ​អន្តរជាតិ​ស្វយ័ត​ក្រុងព្រះសីហនុ​,​តំបន់​សេដ្ឋកិច្ច​ពិសេស ,​និង​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែរ​មាន សារៈសំខាន់​ក្នុងការ​ទាញ​វិនិយោគ​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​នាពេលខាងមុខ។

ក្នុង​នោះ​ លោក​អភិបាលខេត្ត​ព្រះសីហនុ​សង្ឃឹមថា​ រដ្ឋាភិបាល​ជប៉ុន​និង​បន្ត​ចែករំលែក​បទពិសោធន៍​បច្ចេកទេស​ដល់​កម្ពុ​ជាពិសេស​ខេត្ត​ព្រះសីហនុ​ជា​ត្រីវិស័យ​ក្នុង​ការចូល រួម​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នាពេលខាងមុខ ៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ១១ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម