Connect with us

ព័ត៌មានជាតិ

មាន​អង្គការ សមាគម​ចំនួន​១៥ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សង្កេតមើល​ដំណើរការ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ គ​.​ជ​.​ប បានទទួល និង​សម្រេច​លើ​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ ដើម្បី​សង្កេតមើល ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ក្នុងនោះ​រួមមាន​៖ ទី​១, សហភាព​សហព័ន្ធ​យុវជន កម្ពុជា (​ស​.​ស​.​យ​.​ក​) ទី​២, គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុមហ្វ្រែល​) ទី​៣, សហព័ន្ធ​និស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យ​កម្ពុជា ទី​៤, សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ទី​៥, សមាគម​សហព័ន្ធ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា ទី​៦, សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា ទី​៧, សមាគម​អ្នកលក់​ឱសថ​កម្ពុជា ទី​៨, សមាគម​សម្ពន្ធភាព​កសិកម្ម និង​បរិស្ថាន​កម្ពុជា ទី​៩,​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា ទី​១០, សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុ​ជាទី​១១, សមាគម​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្តាញ​កម្ពុជា ទី​១២, សមាគម​មិត្ត​យើង ទី​១៣, សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិ​ជា្ជ​ជីវៈ ទី​១៤, សមាគម សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត និង​ទី​១៥, អង្គការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត ដោយ​សេរី​នៅ​កម្ពុជា (​និ​ច​ហ្វិ​ច​)​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា អង្គការ សមាគម​ទាំង​១៥ នោះ មាន​ភ្នាក់ងារ​សរុប​ចំនួន​៤០៧៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​១៥៧៣​នាក់​។ គ​.​ជ​.​ប បញ្ជាក់ថា សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការ​មេភូមិ ប្រជា​ការពារ​ភូមិ និង​កម្លាំងប្រដាប់អាវុធ មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើជា​អ្នកសង្កេតការណ៍ ដើម្បី​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឡើយ​។​

​គ​.​ជ​.​ប បញ្ជាក់ដែរថា អ្នកសង្កេតការណ៍​ជាតិ ដែល​បាន​អនុញ្ញាតឱ្យ​ចូលរួម​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវគោរព​ឱ្យខាងតែបាន​នូវ​ក្រមសីលធម៌​សម្រាប់​អ្នកសង្កេតការណ៍​បោះឆ្នោត ដែល​បានអនុម័ត​ដោ​យគ​.​ជ​.​ប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ វិនាទី មុន

សមាជិករដ្ឋសភាអនុម័តទាំងស្រុងលើច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម

Kim Sae Ron
ជីវិតកម្សាន្ដ៨ នាទីutes មុន

ការ​ស្លាប់​ Kim Sae Ron ជំរុញ​ឲ្យសង្គមឈប់ប្រព្រឹត្ត​អំពើឃោរឃៅ និងរុញច្រាន​តារា​ដល់ជ្រោះមរណៈ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អង់គ្លេស៖ អាមេរិក​ត្រូវ​ឈរ​​​ក្រោយខ្នង​​អ៊ុយក្រែន ដើម្បី​កម្លា​រុស្ស៊ី

ឃួន សុដារី
នយោបាយ១០ នាទីutes មុន

ប្រធានរដ្ឋសភាប្រាប់អាមេរិកថាកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការគោរពសិទ្ធិមនុស្ស

ជីវិតកម្សាន្ដ១៤ នាទីutes មុន

មកស្គាល់តួឯកដំបូងក្នុងរឿង “ព្រះគោព្រះកែវ” លោក ស្រីពៅ​ ទេវី រួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម

ផ្កាត្របែកព្រៃ
សន្តិសុខសង្គម២៤ ម៉ោង មុន

ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី

ព័ត៌មានជាតិ៣៨ នាទីutes មុន

គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto

ចរាចរណ៍២៤ ម៉ោង មុន

អាជ្ញាធរខណ្ឌសែនសុខ ដាក់រនាំងដែកបិទចន្លោះឆ្លងផ្លូវ ពេលព្រឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍តំបន់ទឹកថ្លា

កោះគុត
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

Sokha Hotels

ព័ត៌មានពេញនិយម