Connect with us

សុខភាព

យើងតែងគិតថាទឹកម្នាស់កាត់ក្រពះ? ខុសហើយ ម្នាស់មាន​អត្ថប្រយោជន៍កំពូល៧យ៉ាង

បានផុស

នៅ

រាងកាយ​មនុស្សគ្រប់រូបគួរតែមានប្រព័ន្ធភាពស៊ាំ ដែលបានមកពីបណ្តាភេសជ្ជៈ​ទឹកកៀប​ស្រស់ៗ ចេញ​ពីបន្លែឬផ្លែឈើផ្សេងៗ មិនបណ្តាល​រាគរូស មិនចុកឆ្អល់ លើកលែងតែយើងលាងមិនស្អាត ឬផ្លែទំាងនោះ​រលួយមិនស្រស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្នាស់ស្រស់ជាទិព្វមន្ត ដែល​មានប្រសិទ្ធិភាពខ្លាំង ក្នុងការ​ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំយើង​កាន់​តែរឹងមាំមិនថាមាន​វ័យចំណាស់ណាទេ។ ការគិត​ថា ផឹកទឹកម្នាស់ទៅក្នុងពោះទទេនៅពេលព្រឹកព្រហាមនាំ​ឱ្យកាត់ ឬ​ខូចក្រពះ គឺជាគំនិតប៉ាន់ស្មាន​ដ៏​បុរាណ។

វាមិនពិត!!!! និងផ្ទុយ​ទៅនឹងការរកឃើញរបស់វិទ្យាសាស្ត្រទំាងស្រុង​។

ដោយសារតែម្នាស់ស្រស់ មានផ្ទុកវីតាមីនសេ និងជាតិប្រូមីលីន​ Promelain ក៏​ដូចជា​សារធាតុចិញ្ចឹមផ្សេងៗច្រើន​ទៀត អាច​ចូលទៅ​បង្កើត​អត្ថប្រយោជន៍ច្រើនដល់រាងកាយ ពិសេស​ពេល​ផឹកឱ្យបានពេលក្រោកមកភ្លាមព្រោះ​ថា ក្រោយព្រឹក​ព្រលឹម វីតាមី​នវា​បានធ្លាក់ចុះ អស់ច្រើនភាគរយគួរឱ្យស្តាយ។ ទឹកផ្លែឈើនេះនឹងមិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេតែថែមទាំងធានាបាននូវអាយុយឺនយូរទៀត។

ហេតុអ្វីបានជាគួរ​ផឹកទឹកម្នាស់នៅក្នុងក្រពះរាល់ព្រឹក?

អត្ថប្រយោជន៍ដំបូង គឺ​វាសម្បូរជាតិ ផ្ទុកវីតាមីន Cនិង​A ជាតិ​បេតាការ៉ូទីន ដែលល្អសម្រាប់ភ្នែកបំផុត។ ប្រសិនបើយើងនៅភ្នំពេញ​លេងទូរសព្ទច្រើន គួរ​ផឹកទឹកម្នាស់រាល់ថ្ងៃតែម្តង វាសឹងថា​បំបាត់បញ្ហាភ្នែកលឿនជាផ្លែការ៉ុត។

អត្ថប្រយោជន៍ ទី​២

ការសិក្សាបានបង្ហាញថា ជាតិ Promelain នៅក្នុងផ្លែម្នាស់នIមួយៗ ដើរតួនាទីយ៉ាងសំខាន់ ការពារ​រាឌីកាល់មហារីកឱ្យងាប់ក្រញ៉់ងៗ ពេលវាកកើតមកដំបូងៗ។ ដូច្នេះដើម្បីចៀសវាងជំងឺមហារីក គ្មាន​វិធីការពារណាអាចល្អជាងប្រើទឹកម្នាស់នៅក្នុងពោះទទេរៀងរាល់ព្រឹកទេ។

អត្ថប្រយោជន៍ ទី​៣

ទឹកម្នាស់អាចដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារំលាយអាហារ។ វាជួយក្នុង ជា​អទិភាពនៃការរំលាយអាហារតាមរយៈជាតិ bromelainដ៏សំបូរដដែលនោះ ។

អត្ថប្រយោជន៍ទី៤

ម្នាស់មានផ្ទុកជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ សមាសធាតុផ្សំ២នេះ ដើរតួយ៉ាងងាយស្រួលក្នុងការរុញច្រានបណ្តាសារធាតុពុលចេញពីរាងកាយ។

អត្ថប្រយោជន៍ទី៥

ទឹកម្នាស់ជួយថែទំា សំអាត​ថ្លើមឱ្យស្អាតនិងឥទ្ធិពល​ជាក់លាក់មួយចំនួនដែល​ការពារធ្មេញនិងអញ្ចាញ​ ធ្វើឱ្យធ្មេញស្អាតផងដែរ។

អត្ថប្រយោជន៍ ទី៦

ដោយសារតែម្នាស់មាននៅក្នុងអ៊ីយ៉ូតនិងប្រូមូលីនវាមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាផ្លូវដង្ហើមយ៉ាងមានសក្តានុពល។

អត្ថប្រយោជន៍ចុងក្រោយ

អត្ថប្រយោជន៍ដ៏ល្អបំផុតនៃការផឹកទឹកម្នាស់ គឺវាជួយកាត់បន្ថយការរលាកផ្នែកនានា នៃរាងកាយ មិនថា​ថ្លើម ឬសន្លាក់។ល។ ការហូបក្រោយអាហារពេលព្រឹកបានបាត់វីតាមីនច្រើនណាស់ វិធីនេះ សម្រាប់តែអ្នកដែលមានបញ្ហាក្រពះ​ធ្ងន់ធ្ងរ ត្រូវបានហាមដោយពេទ្យ​ទើប​ត្រូវញាំក្រោយអាហារវិញ។

តោះៗៗៗ រកទឹកម្នាស់ញាំ!

ប្រែសម្រួូល៖ ហាណា

ចុចអាន៖ រឿង ៦ យ៉ាង​គួរធ្វើ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ទប់ទលជំងឺ

ចុចអាន៖ រឿងសំខាន់ៗ៤ យ៉ាង​ដែល​គួរ​ដឹង​ពី ​អាហារ​សមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១១ នាទីutes មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ១៣ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ១៤ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម