Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជុំ​ម្សិលមិញ​ តែ​អាមេរិក​​នឹង​ធ្វើ​ពហុការ​ការ​ទូតកីឡា​អូឡាំពិក​នៅ​ចិន​ តែ​អត្តពលិកអាច​ចូល​រួម​ប្រកួត​បាន

បានផុស

នៅ

សហរដ្ឋ​អាមេរិក​​នឹង​​ធ្វើ​ពហិការ​​​ការទូត​​ពី​​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ប្រទេស​ចិន ហើយ​នឹង​មិន​បញ្ជូន​គណៈ​ប្រតិភូ​ផ្លូវ​ការ​​​ទៅ​ចូល​រួម​ប្រកួត​ឡើយ​ដើម្បី​ជា​ការ​ឆ្លើយ​តប​​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ៍។

សេចក្តី​រាយការណ៍​នេះ​បាន​កើត​មាន​នៅ​ថ្ងៃ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​តាម​អនឡាញ​រវាង​លោក​ប្រធានាធិបតី ចូ បៃដិន និង​លោក​ប្រធានាធិបតី ស៊ី ជីនពីង​ ដែល​មាន​បញ្ហា​ប្រឈម​​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង ប៉ុន្តែ​កីឡា​អូឡាំពិក​បែរ​ជា​មិន​បាន​លើក​ឡើង​ទេ​ បើ​ទោះ​ជាមាន​សេចក្តី​រាយការណ៍​មុន​ៗ​ថា លោក ស៊ី នឹង​​បញ្ជូន​លិខិត​អញ្ជើញ​​ទៅ​អាមេរិក​ដើម្បី​ចូល​រួម​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមអ្នក​សរសេរ​អត្ថបទ​​នៅ​កាសែត Washington Post លោក Josh Rogin ដែល​បាន​សរសេរ​អំពី​គោល​នយោបាយ​ចិន​ទូលំទូលាយបាន​ឲ្យ​ដឹង​ថា អនុសាសន៍​ផ្លូវ​ការ​មួយ​​សម្រាប់ការ​ធ្វើ​ពហិការ​ការ​ទូត​​ត្រូវ​បាន​​ផ្តល់​​ទៅ​លោក បៃដិន ហើយ​លោក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អនុម័ត​លើ​អនុសាសន៍​​​មុន​​​ដាច់​ខែ​នេះពោល​គឺ​មុន​ពេល​ពីរ​ខែ​ដែល​កីឡា​អូឡាំពិក​រដូវ​រងា​​នឹង​ចាប់​ផ្តើម​នាខែ​កុម្ភៈ​ ឆ្នាំ​២០២២​ខាង​មុខ​។​

ទោះ​បី​ជា​យ៉ាង​ណា ស្ថិត​ក្រោម​ការ​ធ្វើ​ពហិការ​ការទូត​បែប​នេះ អត្តពលិក​អាមេរិក​​នៅ​តែ​​អាច​​ចូល​រួម​​ប្រកួត​​ធម្មតា​ក្នុង​នាម​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ហើយ​​​​​មិន​មាន​គណៈ​ប្រតិភូ​នយោបាយ​​ពោល​គឺ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​រួម​ដំណើរ​ជា​ផ្លូវ​ការ​ជា​មួយ​ទេ។

នៅ​ពេល​សួរ​ឲ្យ​បញ្ជាក់ មន្ត្រី​រដ្ឋបាល​អាមេរិក​ជាន់​ខ្ពស់​ លោក Andrew Bates អ្នក​នាំ​ពាក្យ​រង​របស់​សេតវិមានបាន​និយាយ​ថា ៖«យើង​មិន​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ផ្លូវ​ការ​ណា​មួយ​អំពី​គោល​ជំហរ​អាមេរិក​ទេ»។ លោក​ថា ​កីឡា​អូឡាំពិក​មិន​មែន​ជា​ផ្នែក​នៃ​កិច្ច​សន្ទនា​រវាង​លោក បៃដិន និង​លោក​ ស៊ី ទេ។

រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន បាន​ប្រកាន់​ភ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ថា ការ​ដាក់​ពន្ធនាគារដ៏​ធំ និង​ការ​ក្រៀវ​ដោយ​បង្ខំនៃ​ចំនួន​ប្រជា​ជន​មូស្លីម​ Uyghur នៅ​ចិន​គឺ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ អាមេរិក​ក៏​បាន​រិះ​គន់​ចំពោះ​ការ​គៀប​សង្កត់​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ទី​ក្រុង​ហុង​កុង និង​ទី​បេ។

ឥស្សរជន​នយោបាយ​លេច​ធ្លោ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ និង​សាធារណៈ​បាន​អំពាវ​នាវ​​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​ការទូត​​ដែល​អាច​​ជា​ការ​​ផ្ញើ​សារ​មិន​យល់​ព្រម ប៉ុន្តែ​មិន​ប៉ះ​ពាល់​ដល់​អត្តពលិក​របស់​អាមេរិក​ទេ។

រដ្ឋបាល​របស់​លោក បៃដិន នឹង​បញ្ជាក់​ទៅ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​អំពី​ការ​ធ្វើ​ពហិការ​ការ​ទូត​​ ប៉ុន្តែ​​នឹង​​ទុក​ឲ្យ​ប្រទេស​សម្ព័ន្ធ​មិត្ត​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម