Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយជួបលោកស៊ី ពេលនេះលោក បៃដិន និយាយថា បញ្ហាឯករាជ្យតៃវ៉ាន់ ទុកឲ្យតៃវ៉ាន់ ដោះស្រាយដោយខ្លួនឯង

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយយ៉ាងច្បាស់កាលពីល្ងាចថ្ងៃអង្គារថា លោកមិនបានលើកទឹកចិត្តដល់ “ឯករាជ្យ” របស់កោះតៃវ៉ាន់ទេ។

លោកបានលើកឡើងបែបនេះ ខណៈពេលរៀបរាប់អំពីវឌ្ឍនភាព ក្នុងអំឡុងកិច្ចពិភាក្សាអំពីបញ្ហាកោះនេះ ជាមួយសមភាគីចិនកាលពីល្ងាចថ្ងៃចន្ទ។

លោក បៃដិន បាននិយាយក្នុងរដ្ឋ New Hampshire ថា “ខ្ញុំបាននិយាយថា តៃវ៉ាន់ត្រូវតែសម្រេចចិត្ត មិនមែនយើងទេ។ យើងមិនលើកទឹកចិត្តឲ្យមានឯករាជ្យភាពឡើយ”។

ដោយសំដៅទៅច្បាប់ឆ្នាំ១៩៧៩ ដែលកំណត់វិធីសាស្រ្តរបស់អាមេរិកចំពោះកោះនេះ លោកបានលើកឡើងថា “យើងកំពុងលើកទឹកចិត្តឲ្យពួកគេធ្វើយ៉ាងពិតប្រាកដ នូវអ្វីដែលច្បាប់តៃវ៉ាន់ទាមទារ។ នោះហើយជាអ្វីដែលយើងកំពុងធ្វើ។ សូមពួកគេសម្រេចចិត្តដោយខ្លួនឯងទៅ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងគាំទ្រច្បាប់តៃវ៉ាន់។ ឯករាជ្យ​ភាព​របស់​តៃវ៉ាន់​ ទុកឲ្យតៃវ៉ាន់ធ្វើការសម្រេចចិត្តដោយខ្លួនឯង”។

គួរបញ្ជាក់ថា ការអះអាងរបស់លោក បៃដិន បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោក ស៊ី ប្រាប់លោក បៃដិន ថា ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកងកម្លាំង គាំទ្រឯករាជ្យភាពតៃវ៉ាន់ ឆ្លងកាត់បន្ទាត់ក្រហម។

លោក ស៊ី បានព្រមានលោក បៃដិន ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ប្រៀបដូចនឹងការប្រលែងលេងជាមួយភ្លើង។

អាជ្ញាធរតៃវ៉ាន់បានព្យាយាមម្តងហើយម្តងទៀតដើម្បីពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ឯករាជ្យ។ មនុស្សមួយចំនួននៅក្នុងសហរដ្ឋអាមេរិក មានបំណងប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រង ចិន។ និន្នាការ​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ​ដូច​ជាកំពុង​លេងជាមួយ​ភ្លើងអ៊ីចឹង ហើយ​អ្នក​ដែល​លេង​ភ្លើង​នឹង​ត្រូវ​រលាក៕ 

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ លោក ស៊ី ប្រាប់ទៅ បៃដិន ៖ អាមេរិក កំពុងប្រលែងលេងជាមួយភ្លើង លើបញ្ហា កោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

លោក បៃដិន លើកទោសឲ្យកូន ព្រោះខ្លាចគេធ្វើបាបកូន ពេលគាត់អស់តំណែង

សន្តិសុខសង្គម២៨ នាទីutes មុន

ប្រជាពលរដ្ឋជាង២៧០គ្រួសារ នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានផ្លូវក្រួសក្រហមមួយខ្សែសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម