Connect with us

KPT+

ជឿឬអត់ ស្នេហ៍ពិត នឹងនាំយើងទៅផ្លូវរីកចម្រើន នាពេលអនាគត

បានផុស

នៅ

មិនថាស្រីឬប្រុស ខណៈពេលដែលអ្នកនៅតែឯង ប្រាកដជាមាន​អារម្មណ៍តែលតោល ​គ្មាន​លំនឹង ​ច្របូកច្របល់​ និង​សោកសៅ​ពេលខ្លះ។ ប៉ុន្តែកាលបើបានជួបមនុស្ស​ ដែលយើងតែងរង់ចាំគេមកជាយូរ អារម្មណ៍យើងប្រែជាមនុស្សផ្សេងទៀត។ ​អ្វីៗ​ទាំង​អស់​នោះ ​ក៏​បាត់​ទៅ​ភ្លាមៗ​មួយ​រំពេច​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សដែលយល់ចិត្ត និងស្គាល់អ្នកបានច្បាស់ជាងអ្នកផ្សេង នោះប្រាកដណាស់ថា ​ពួកគេនឹងធ្វើរឿងដែលល្អចំពោះអ្នក ឬផ្ដល់ឲ្យអ្នក​នៅ​អារម្មណ៍​សុវត្ថិភាពបានពេញលេញ។ កាលពីមុន ​កាលរស់នៅ​ម្នាក់ឯង តែងតែ​មាន​អារម្មណ៍​ដូចជាអ្នកកំពុងដើរ​នៅកន្លែងមួយ ​ដែលគ្មាន​លំនឹង ​គ្មាន​ទីពឹង​ ឬ​ពិបាក​ទំនាក់​អាស្រ័យជាមយយអ្នកណាជាដើម។

ប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួល អ្នកមិនចាំបាច់ខ្វល់ខ្វាយច្រើនពេក​ អំពីរឿងគ្រប់យ៉ាងនោះទេ ព្រោះ​មនុស្ស​ម្នាក់​នោះ​ នឹង​ទទួល​យក​អ្នក​គ្រប់​ទម្រង់​ទាំងអស់ មិន​ថា​ល្អ​ឬ​អាក្រក់ ​ឬ​ចរិត​កំណើត​យើង​ ពី​មុន​យ៉ាង​ម៉េច​ឡើយ។

មនុស្សពិសេស នឹងនាំយើងទៅរកភាពីកចម្រើន គេឈប់ឲ្យយើងនៅដេកគិតជាមួយអតីតកាល ហើយមិនបណ្តោយ​ឲ្យរឿងនោះមកលងបន្លាចយើងសឹងតែរាល់ថ្ងៃទៀតទេ។ ស្នេហ៍ពិតគឹការជួយយិតយោងគ្នា ជួយយកអាសារគ្នា មិនមិនមើលបំណាំគ្នា គិតស្រីប្រុសឡើយ។

ស្នេហាពិត គេដឹងពីអ្វីដែលអ្នកកំពុងត្រវការនាពេលនេះ បុរសឬនារីនឹងណែនាំអ្នក​ឲ្យ​ស្គាល់គ្រួសារ និងមិត្តភក្តិរបស់ពួកគេ។ គេតែងយកចិត្តទុកដាក់ជាមួយអ្នកគ្រប់ពេល ដឹងពីបញ្ហាលំបាកនានា ដែលអ្នកកំពុងជួប។

គេគិតគូរអនាគតជាមួយអ្នក គេខ្លាចអ្នកលំបាក គេដឹងថាអ្វីដែលជាគោលដៅត្រូវធ្វើរួមគ្នា។ នេះហើយដែលហៅថាស្នេហ៍ពិត អ្នកមិនចាំបាច់ជាកូនអ្នកមានទ្រព្យ ស្អាត សង្ហា ឡូយឆាយឡើយ។ តែអ្នកក៏អាចក្លាយជាមនុស្សពិសេសរបស់គេបានដូចគ្នា បើនោះជាស្នេហាពិតរបស់អ្នកទាំងពីរ។

តើអ្នកបានជួបស្នេហាពិតឬនៅ? បើជួបហើយ តើគេបានជួយអីដល់យើងខ្លះ ឬយើងនេះបានជួយអីគេវិញដែរ។ កុំគិតថាស្នេហាជាការធ្វើអាជីវកម្ម តែជាការចែករំលែកឲ្យគ្នាមិនគិតធ្ងន់ស្រាល ឬប្រុស-ស្រី!

បើបានជួបស្នេហ៍ពិតហើយ តែជីវិតគូនៅមិនទានបញ្ជប់បានទេ អ្នកនៅមានអម្រែកត្រូវរែកជាច្រើនក្នុងជីវិតតទៅទៀត ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖“ស្នេហា” មានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ

ចុចអាន៖តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋាភិបាលរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន”

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ១២ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

Sokha Hotels

ព័ត៌មានពេញនិយម