KPT+
បុគ្គលទាំងនេះ ជាមនុស្សមានឥទ្ធិពលខ្លាំង និងទាក់ទាញប្រជាប្រិយភាព នៅលើ Twitter នាឆ្នាំ ២០២១
ខាងក្រោមនេះ ជាបុគ្គលល្បីៗទូទាំងពិភពលោក ដែលមានអ្នកតាមដានក្នុង Twitter ច្រើន ហើយក៏សកម្មជាមួយបណ្ដាញសង្គមនេះផងដែរ។
១ Taylor Swift

Taylor Alison Swift គឺជាតារាចម្រៀង និងជាអ្នកនិពន្ធចម្រៀងជនជាតិអាមេរិកដ៏ឆ្នើម និងជាបុគ្គលិកលក្ខណៈដ៏ពេញនិយមនៅក្នុងឧស្សាហកម្មតន្ត្រី។ បទចម្រៀងរបស់នាងភាគច្រើន ឆ្លុះបញ្ចាំងពីជីវិតផ្ទាល់ខ្លួន និងបទពិសោធន៍របស់នាង។ Taylor Swift គឺជាសិល្បករតន្ត្រីដែលលក់ដាច់បំផុត នាងអាចលក់បានជាង ២០០ លានកំណត់ត្រានៅទូទាំងពិភពលោក។
២ Narendra Modi

Narendra Modi កើតនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៩៥០ នៅ Vadnagar, Mehsana Gujarat គឺជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា។ លោកជាសមាជិកគណបក្ស Bharatiya Janata (BJP) ។ BJP ដឹកនាំដោយ Modi បានឈ្នះជាមួយនឹងសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៤ និង ២០១៩ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន។
នាយករដ្ឋមន្រ្តី Idian Narendra Modi ជាលើកទីពីរ បានឈរលើគេលើការវាយតម្លៃ ‘Global Leader Approval’ ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវអាមេរិក Morning Consult ជាមួយនឹងការវាយតម្លៃខ្ពស់បំផុត ៧០ ភាគរយ។
៣ Katy Perry

Katy Perry គឺជាអ្នកចំរៀងជនជាតិអាមេរិច និងអ្នកនិពន្ធបទចម្រៀង ដែលមានភាពល្បីល្បាញជាអន្តរជាតិក្នុងឆ្នាំ ២០០៨ នៅពេលដែលនាងបានចេញអាល់ប៊ុមស្ទូឌីយ៉ូទីពីររបស់នាង “One of the Boys” ។ Perry គឺជាសិល្បករតន្ត្រីដែលលក់ដាច់បំផុតរបស់ពិភពលោក មានកំណត់ត្រាច្រើនជាង ១៤៣ លាន ត្រូវបានលក់ទូទាំងពិភពលោក។
៤ Elon Musk

Elon Musk នាយកប្រតិបត្តិដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Tesla Inc និង SpaceX គឺជាបុរសមានបំផុតនិងជាបុគ្គលដំបូងគេ ដែលមានទ្រព្យសម្បត្តិសុទ្ធ ៣០០ពាន់លានដុល្លារ។ Elon Musk តែងសកម្មខ្លាំងនៅលើ Twitter គឺជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc.
៥ Barack Obama

អ្នកនយោបាយអាមេរិក និងជាអ្នកនិពន្ធ បារ៉ាក់ អូបាម៉ា បានបម្រើការជាប្រធានាធិបតីសហរដ្ឋអាមេរិក ២អាណត្តិ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧ ។ លោក អូបាម៉ា ជាសមាជិកនៃគណបក្សប្រជាធិបតេយ្យ គឺជាប្រធានាធិបតីអាមេរិកដើមកំណើតអាហ្វ្រិកដំបូងគេរបស់សហរដ្ឋអាមេរិក។ គាត់បានបម្រើការជាសមាជិកព្រឹទ្ធសភារយៈពេល ៣ ឆ្នាំ ពីរដ្ឋ Illinois ។
៦ Cristiano Ronaldo

Cristiano Ronaldo មិនត្រឹមតែជាកីឡាករបាល់ទាត់ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេក្នុងឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកីឡាករបាល់ទាត់ដែលមានបំផុតក្នុងលោកផងដែរ។ គាត់សកម្មខ្លាំងណាស់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Twitter, Instagram ជាដើម ជាមួយនឹងអ្នកគាំទ្រដ៏ធំដែលមានអ្នកតាមដាន ៥០០លាននាក់។
៧ Ariana Grande

តារាចម្រៀងអាមេរិក Arian grande ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀង Pop។ Grande គឺជាអ្នកទទួលពានរង្វាន់ជាច្រើនដូចជា Grammy Awards ចំនួនពីរ ពានរង្វាន់ Brit Awards ពីរ Billboard Music Awards ពានរង្វាន់ MTV Video Music Awards ចំនួន៩ និង 27 Guinness World Records ។ នាងបានលក់កំណត់ត្រាជាង៨៥លាននៅទូទាំងពិភពលោក។
៨ Lady Gaga

Lady Gaga គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក។ នាងបានទទួលពានរង្វាន់ Grammy ចំនួន ១២ពានរង្វាន់ MTV Video Music Awards ចំនួន ១៨ដង កំណត់ត្រាពិភពលោក Guinness ចំនួន ១៦ ក្នុងអាជីពតន្ត្រីរយៈពេល ១៥ ឆ្នាំរបស់នាង។ នាងត្រូវបានគេស្គាល់សម្រាប់ភាពប៉ិនប្រសប់ផ្នែកតន្ត្រី និងការបង្កើតរូបភាពឡើងវិញ។
៩ Ellen DeGeneres

Ellen DeGeneres បានល្បីល្បាញក្នុងកម្មវិធីជជែកកំប្លែងរបស់នាង “The Ellen DeGeneres Show” គឺជាតារាកំប្លែងជនជាតិអាមេរិក ពិធីករទូរទស្សន៍ តារាសម្តែង និងផលិតករ។ នាងបានឈ្នះពានរង្វាន់ Emmy ចំនួន ៣០ និងពានរង្វាន់ People’s Choice Awards ចំនួន ២០ សម្រាប់ការងាររបស់នាង។
១០ Kim Kardashian

តារាល្បីអាមេរិក Kimberly Kardashian West ជាតារាសម្ដែង ពាណិជ្ជករ និងជាតារាម៉ូដែលមកពីរដ្ឋ California។ នាងមានអ្នកតាមដានយ៉ាងច្រើននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter និង Instagram ។ ក្នុងឆ្នាំ ២០១៧ នាងបានបើកដំណើរការក្រុមហ៊ុន KKW Beauty ដោយទទួលបានការបំផុសគំនិតពីភាពជោគជ័យនៃ Kylie Cosmetics របស់ប្អូនស្រីរបស់នាងគឺ Kylie Jenner ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលមេដឹកនាំទាំង ១០ រូប មានប្រជាប្រិយភាពនិងឥទ្ធិពលខ្លាំង លើពិភពលោក

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?