Connect with us

សុខភាព

អាហារ ៥ មុខ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម បានយ៉ាងល្អប្រសើរ

បានផុស

នៅ

អាហារ គឺជាកត្តាមួយ ដែលប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម។ ប្រសិនបើយើងមាន ជាតិស្ករក្នុងឈាមខ្ពស់ពេក គ្រូពេទ្យអាចនឹងណែនាំឲ្យកែប្រែ ទម្លាប់នៃការញ៉ាំរបស់ មិនខាន។

អាហារ ៥ មុខនេះ អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាហងល្អប្រសើរ៖

១ បន្លែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្លែមានកាបូអ៊ីដ្រាតទាប វីតាមីន សារធាតុរ៉ែ និងជាតិសរសៃខ្ពស់ ដែលធ្វើឲ្យឆ្អែតលឿន ហើយជាតិសរសៃក៏កាត់បន្ថយការស្រូបយកជាតិស្ករក្នុងពោះវៀនតូចផងដែរ។ បន្លែក៏កាត់បន្ថយការស្រូបយកទឹកប្រមាត់ឡើងវិញ ដើម្បីជួយគ្រប់គ្រងកូលេស្តេរ៉ុល និងកម្រិតជាតិស្ករក្នុងឈាម អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ គួរ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន ​រាល់​ពេល​អាហារ មិន​ថា​ឆៅ ឬ​ស្ងោរ។

២ ត្រីសាម៉ុង

ត្រីសាម៉ុងមានប្រូតេអ៊ីន។ ពួកវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ វីតាមីន D និង niacin ជាពិសេសអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន D អាចជួយបន្ថយជាតិ​ស្ករក្នុងឈាមនិង កាត់បន្ថយការរលាក​ផងដែរ។

៣​ អាល់ម៉ុន

អាល់ម៉ុនមិនត្រឹមតែមានរសជាតិផ្អែម និងឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានប្រូតេអ៊ីន ម៉ាញ៉េស្យូម និងជាតិសរសៃ ដែលជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ អ្នកជំនាញខាងអាហារូបត្ថម្ភបាន​ណែនាំឲ្យញ៉ាំអាល់ម៉ុនមួយ​ក្តាប់តូច។

៤ Oatmeal

Oatmeal មានជាតិសរសៃខ្ពស់ និងជួយរក្សាកម្រិតជាតិស្ករក្នុងឈាម Oats ក៏ត្រូវបានចាត់ថ្នាក់​ជាកាបូអ៊ីដ្រាត។

៥ ម្រះ

ថ្វីបើវាល្វីង​ ​តែក៏​ផ្ទុកទៅដោយ​មានសារធាតុ Charantin ដែលមានលក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រេះ ក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីន ​ពីលំពែង​ឲ្យ​កើនឡើងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖យាយតា ចំណាយពេលមើលថែចៅៗ ត្បិតហត់ បន្តិច តែល្អចំពោះសុខភាពខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម