ព័ត៌មានអន្ដរជាតិ
បរិយាកាសពុលធ្ងន់ធ្ងរខ្លាំងនៅដេលីរហូតបិទសាលារៀនទាំងអស់
អាជ្ញាធរនៅទីក្រុងដេលីរបស់ប្រទេសឥណ្ឌាបានឲ្យបិទសាលារៀន និងមហាវិទ្យាល័យទាំងអស់ដោយសារកម្រិតបរិយាកាសពុលកំពុងធ្ងន់ធ្ងរខ្លាំង។
ការដ្ឋានសំណងក៏ត្រូវបានហាមដំណើរការហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ប៉ុន្តែមានការលើកលែងសម្រាប់គម្រោងពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការពារជាតិ។

មានតែរោងចក្រថាមពល៥ក្នុងចំណោម១១នៅក្នុងទីក្រុងត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិការ។ បរិយាកាសពុលបានហុយផ្សេងនៅទីក្រុងដេលីចាប់តាំងពីពិធីបុណ្យ Diwali។
កម្រិត PM2.5 ដែលជាភាគល្អិតតូចៗអាចធ្វើឲ្យស្ទះសួតរបស់មនុស្សបាននៅទីក្រុងដេលីខ្ពស់ខ្លាំងជាងសេចក្តីណែនាំសុវត្ថិភាពរបស់អង្គការសុខភាពពិភពលោក (WHO)។ ផ្នែកជាច្រើននៅទីក្រុងមានកំណត់ត្រាជិត ឬខ្ពស់ជាង៤០០កាលពីថ្ងៃអង្គារ៍ម្សិលមិញដែលត្រូវបានចាត់ថ្នាក់ថា«ធ្ងន់ធ្ងរ»។
កត្តាចម្បងមានដូចជា ការបំភាយយានយន្ត និងឧស្សាហកម្ម ធូលី និងសំណល់អធាកាសធាតុបានធ្វើឲ្យទីក្រុងដេលីបានក្លាយជាទីក្រុងមានបរិយាកាសពុលធ្ងន់ធ្ងរជាងគេបំផុតក្នុងពិភពលោក។ ខ្យល់ប្រែជាពុល ជាពិសេសនៅក្នុងរដូវរងា ខណៈកសិករនៅរដ្ឋជិតខាងដុតចោលដំណាំរបស់ពួកគេ។
ការដុតកាំជ្រូចក្នុងពិធីបុណ្យ Diwali ដែលធ្វើឡើងក្នុងពេលជាមួយគ្នាបានធ្វើគុណភាពបរិយាកាសកាន់តែអាក្រក់ខ្លាំងឡើយ។ ល្បឿនខ្យល់ទាបក៏ជាផ្នែកមួយផងដែរ ពីព្រោះវាចាប់យកបរិយាកាសពុលដែលស្ថិតនៅកម្រិតទាប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍