ព័ត៌មានជាតិ
អាមេរិក បន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Patrick Murphy បានបន្តថា ការបន្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជានេះធ្វើឡើងតាមរយៈ ការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានាដែលជួយកែលម្អគុណភាពនៃសេវាសុខាភិបាល លើកកម្ពស់សន្តិសុខស្បៀង, និងកែលម្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ការងារនៅក្រុង ស្ត្រីដែលរងគ្រោះដោយសារអំពើហិង្សា និងជនពិការ។
លោកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ពេលនេះសម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ តាមរយៈការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ជាពិសេស ការបើកទទួលទេសចរអន្តរជាតិ ឡើងវិញដោយមិនតម្រូវឱ្យមតាឡីស័ក ដែលនេះជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ផ្សេងៗ ទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផលប៉ះពាល់នៃការរីការាល់ងាលនៃ ជំងឺកូវីដ-១៩។
លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរត្ន័ ក្នុងនាមជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងវិស័យអភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាតិតេយ្យ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ រដ្ឋាភិបាលអាមេរិក ក្នុងការជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ហិរញ្ញប្បទាននិងសង្គមកិច្ចសរុបប្រមាណជា ១៥ លានដុល្លារអាមេរិក ដោយក្នុងនោះ ថវិកាទាំងនេះត្រូវបានផ្ដល់ជូនឱ្យប្រើប្រាស់តាម រយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងប្រើប្រាស់ផងដែរសម្រាប់ការស្ដារសម្បទានសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានបន្តថា លើសពីនេះនាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ជាវាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូស ដែលត្រូវផ្តល់តាមរយៈយន្តការ COVAX ដើម្បីត្រៀមជាស្រេចក្នុងការចាក់វ៉ាក់សាំងជូនដល់ ប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានកត់សម្គាល់លើចំណុចវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ចទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែល មានការកើនឡើងគួរឱ្យកត់សម្គាល់នានាថ្មីនេះផងដែរ។
ភាគីទាំងពីរនឹងបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែរឹងមាំថែមទៀត៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ