Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាគាំទ្រលោក Biden ធ្លាក់ចុះដល់កម្រិតទាបបំផុត 

បានផុស

នៅ

អត្រាពេញចិត្តចំពោះលោក Joe Biden បានធ្លាក់ដល់កម្រិតទាបបំផុត ខណៈមានជនជាតិអាមេរិកត្រឹមតែជាង៤នាក់ប៉ុណ្ណោះ ក្នុងចំណោម១០នាក់ដែលនិយាយថា ពួកគេមានអារម្មណ៍ថា លោកប្រធានាធិបតីកំពុងធ្វើការងារបានល្អនៅក្នុងការស្ទង់មតិថ្មីមួយ។

The new poll shows an 11 point drop in Biden's approval since April
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិរបស់ ABC News និង Washington Post បង្ហាញថា លោក Biden ទទួលបានមិនពេញចិត្តចំនួន៥៣% និងពេញចិត្ត៤១% ពោលគឺធ្លាក់ចុះ ១១ពិន្ទុពីការស្ទង់មតិដូចគ្នា កាលពីខែមេសា។

ការធ្លាក់ចុះយ៉ាងឆាប់រហ័សនេះ កើតឡើងចំពេលមានការបរាជ័យជាបន្តបន្ទាប់ដែលភាគច្រើនទាក់ទងនឹងសេដ្ឋកិច្ច រួមទាំងអត្រាអតិផរណាខ្ពស់រយៈពេល៣១ឆ្នាំ ចំនួនអ្នកអត់ការងារធ្វើនៅតែខ្ពស់ និងវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ទាន់ពេលសម្រាប់រដូវកាលវិស្សមកាលផងដែរ។

ចាប់តាំងពីខែតុលាឆ្នាំ២០២០មក ប្រាក់ឈ្នួលបានកើនឡើង៤,៩% ប៉ុន្តែអតិផរណាបានកើនឡើង៦,២%។

Joe Biden's approval rating continues to dive in the midst of economic crises, dipping to 41%. The president disembarks Marine One at For McNair after returning from Camp David to Washington on Sunday

ក្នុងចំណោមមនុស្សពេញវ័យចំនួន១,០០១នាក់ ដែលត្រូវបានស្ទង់មតិចន្លោះថ្ងៃទី៧ដល់១០ខែវិច្ឆិកា មនុស្ស៧នាក់ក្នុងចំណោម១០នាក់បាននិយាយថា សេដ្ឋកិច្ចកំពុងស្ថិតក្នុងស្ថានភាពមិនល្អ។ អត្រានេះកើនឡើងពី៥៨ភាគរយដែលបាននិយាយដូចគ្នា នៅក្នុងការស្ទង់មតិកាលពីនិទាឃរដូវ។

ខណៈពេលដែល៤៨%នៃអ្នកឆ្លើយសំណួរនិយាយថាពួកគេបានស្តីបន្ទោសលោក Biden ដោយផ្ទាល់ចំពោះអតិផរណា, លោក Biden ទទួលបានការមិនពេញចិត្ត៥៥ភាគរយ ហើយមានការពេញចិត្តត្រឹមតែ៣៩%ប៉ុណ្ណោះ សម្រាប់ការដោះស្រាយសេដ្ឋកិច្ចរបស់គាត់។

Joe Biden wants to revoke Section 230 - The Verge

ម្យ៉ាងវិញទៀត ប្រសិនបើការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវបានធ្វើឡើងនៅថ្ងៃនេះនោះ ការស្ទង់មតិបានរកឃើញថា ៥១ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ នឹងគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគេ ខណៈមានតែ៤១ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេនឹងគាំទ្រគណបក្សប្រជាធិបតេយ្យ។

តួលេខនេះគឺជាការនាំមុខដ៏ធំបំផុតសម្រាប់គណបក្សសាធារណរដ្ឋ ក្នុងរយៈពេល៤០ឆ្នាំ ចាប់តាំងពីការស្ទង់មតិរបស់ ABC និង Washington Post បានចាប់ផ្តើមសួរសំណួរនេះក្នុងខែវិច្ឆិកា ឆ្នាំ១៩៨១។

ហើយវាក៏ជាលើកទីប្រាំបួនប៉ុណ្ណោះនៅក្នុងការស្ទង់មតិចំនួន១១០ដង ដែលគណបក្សសាធារណរដ្ឋមានប្រៀបជាងគណបក្សប្រជាធិបតេយ្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រោយជួបលោកស៊ី ពេលនេះលោក បៃដិន និយាយថា បញ្ហាឯករាជ្យតៃវ៉ាន់ ទុកឲ្យតៃវ៉ាន់ ដោះស្រាយដោយខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២១ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤៣ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម