ព័ត៌មានជាតិ
ជនបរទេសចាំបាច់មានឯកសារអ្វីខ្លះ ដើម្បីអាចបើកបរក្នុងប្រទេសកម្ពុជាបាន?
កន្លងទៅមានករណីជនបរទេសបើកបរយានជំនិះ ហើយពេលខ្លះត្រូវបានសមត្ថកិច្ចឃាត់សួរនាំរកឯកសារនានា។
លោក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យកម្ពុជាថ្មីដឹងថា បើយោងតាមមាត្រា ៤៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានចែងពីសិទ្ធិសម្រាប់ជនបរទេស ដែលចូលមកស្នាក់នៅស្របច្បាប់ ហើយមានបំណងចង់បើកបរនៅប្រទេសកម្ពុជា។

ក្នុងច្បាប់បានកំណត់សិទ្ធិក្នុងការបើកបររបស់ជនបរទេស លើកលែងមានកិច្ចព្រមព្រៀងឬអនុសញ្ញាអន្តរជាតិដែលមានការទទួលស្គាល់បណ្ណបើកបរទៅវិញទៅមកជាទ្វេភាគី ឬពហុភាគី។
បើតាមលោកថី វិសាល រាល់ជនបរទេសដែលមានបំណងចង់បើកបរលើផ្លូវនៅប្រទេសកម្ពុជា ចាំបាច់ត្រូវមានប័ណ្ណបើកបរ។ ការទទួលបានប័ណ្ណបើកបរអាចធ្វើឡើងតាមមធ្យោបាយពីរយ៉ាងគឺទីមួយ ត្រូវប្រឡងយកប័ណ្ណបើកបរដូចពលរដ្ឋខ្មែរទូទៅដែរ និងទីពីរអាចយកបណ្ណបើកបរពីប្រទេសកំណើតមកប្តូរយកបណ្ណបើកបរកម្ពុជា ដោយដាក់ពាក្យស្នើសុំនៅក្រសួងសាធារណការនិងដឹកជញ្ជូន។
លោកបន្តថា ប្រទេសកម្ពុជាជាប្រទេសហត្ថលេខីដែលទទួលស្គាល់បណ្ណបើកបរអន្តរជាតិដែលមានជាង ១០០ ប្រទេស ហើយជនបរទេសដែលកាន់បណ្ណបើកបរអន្តរជាតិ ក៏អាចមានសិទ្ធិស្របច្បាប់ក្នុងការបើកបរនៅប្រទេសកម្ពុជាដោយមិនបាច់ប្តូរយកបណ្ណបើកបរកម្ពុជា ឬប្រឡងយកបណ្ណបើកបរថ្មីនោះទេ។
លោកថី វិសាលបានបញ្ជាក់បន្ថែមថា នៅពេលធ្វើដំណើរអ្នកបើកបរត្រូវភ្ជាប់ជាមួយបណ្ណបើកបរ លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ។ នៅពេលមានកំហុសសមត្ថកិច្ចអាចសួររកបណ្ណបើកបរ ដោយផ្ទៀងផ្ទាត់ជាមួយលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ។
ទាក់ទងការត្រួតពិនិត្យបណ្ណបើកបរអាចធ្វើឡើងនៅពេលណាដែរ បើតាមមន្រ្តីរូបនេះការឆែកសួររកបណ្ណបើកបរ ករណីប្រព្រឹត្តិកំហុសដូចជាល្មើសភ្លើងស្តុប ផ្លាកសញ្ញា ឬល្បឿនគឺសមត្ថកិច្ចអាចឃាត់ ហើយសួររកប័ណ្ណបើកបរ។
បើតាមលោក ថី វិសាល នៅពេលចាប់បានបទល្មើសការបើកបររបស់ជនបរទេស ក៏ត្រូវអនុវត្តការផាកពិន័យតាមទោសកំហុសមិនខុសពីពលរដ្ឋខ្មែរទូទៅដែរ យោងទៅតាមច្បាប់ដែលបានកំណត់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ