ព័ត៌មានអន្ដរជាតិ
ចិន និងប្រទេសអាស៊ាន ៣ ទៀតចាប់ផ្ដើមល្បាតរួមគ្នាតាមដងទន្លេមេគង្គ លើកទី ១១១
អាជ្ញាធរអនុវត្តច្បាប់មកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ កាលពីថ្ងៃអង្គារបានធ្វើការល្បាតរួមគ្នាតាមទន្លេមេគង្គលើកទី ១១១ ។
នាយកដ្ឋានសន្តិសុខសាធារណៈខេត្តយូណានបាននិយាយថា នាវាចិន ២ គ្រឿងបានចេញដំណើរសម្រាប់ការល្បាតនៅម៉ោង ៩ ព្រឹកថ្ងៃអង្គារពីកំពង់ផែ Jingha ក្នុងតំបន់ស្វយ័ត Xishuangbanna Dai នៃខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ។
ទន្ទឹមនោះ មុនពេលប្រតិបត្តិការនេះ អាជ្ញាធរអនុវត្តច្បាប់ក៏បានធ្វើសន្និសីទតាមរយៈវីដេអូ ដើម្បីរួមគ្នាវិភាគស្ថានភាពសន្តិសុខសាធារណៈនៅតំបន់អាងទន្លេ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩ ។
ក្នុងអំឡុងពេលល្បាតនេះ ប្រទេសទាំង ៤ បានធ្វើសកម្មភាពអនុវត្តច្បាប់រួមគ្នានៅក្នុងផ្នែកសំខាន់ៗនៃទន្លេ ហើយបានខិតខំប្រឹងប្រែងដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពនៃអាងទន្លេ ។
គួរបញ្ជាក់ថា ទន្លេមេគង្គដែលត្រូវបានគេស្គាល់ថាជាទន្លេ Lancang ក្នុងប្រទេសចិន គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ខណៈប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានអនុវត្តការល្បាតរួមគ្នាតាមដងទន្លេតាំងពីខែធ្នូ ឆ្នាំ ២០១១ មកម្ល៉េះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១០ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី