ព័ត៌មានជាតិ
សម្តេចក្រឡាហោ ស ខេង ឲ្យបន្តធ្វើអធិការកិច្ចប្រកបដោយតម្លាភាពលើករណីជនជាប់ឃុំរត់ចេញពីគុកបាននៅខេត្តស្ទឹងត្រែង
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកានេះថា កិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែល បានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងដែលនៅពេលនេះបានបញ្ចប់ហើយ ដោយបានចាប់ខ្លួនជនទាំង៧ នាក់នោះត្រឡប់មកវិញដោយជោគជ័យ។ ក៏ប៉ុន្តែសម្តេច បានបញ្ជាក់ជាថ្មីថា ដំណើរការអធិការកិច្ចចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយហើយនឹងធ្វើកិច្ចការនេះ ប្រកបដោយការទទួលខុសត្រូវនិងតម្លាភាព។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា បានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួន ៧ នាក់មកវិញហើយ ដែលទណ្ឌិតទាំងនោះបានវាយទម្លុះជញ្ជាំង ពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តិការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដើម្បីសម្រេចបានជោគជ័យនៅ ក្នុងប្រតិបត្តិការនេះ។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជាថ្មីថា «ដំណើរការអធិការកិច្ចចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយ ហើយនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវនិងតម្លាភាព»។

សម្តេចក្រឡាហោមបានលើកឡើងបន្ថែមថា លទ្ធផលជោគជ័យនៃប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋដែលបានជួយ ស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនហើយនេះគឺជាការបង្ហាញថា គ្រប់សកម្មភាពសង្គមអាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋហើយវាជាមោទនភាពដែលលទ្ធផលនេះ បានបង្ហាញថា ប្រជាពលរដ្ឋពិតជាមានការយល់ដឹងនិងបានចូល រួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពសង្គមផងដែរ ៕
ដោយ ៖ ណារី






-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត