ព័ត៌មានជាតិ
លោក បណ្ឌិត ថោង ខុន ប្រគល់ម៉ាស់ KN 95 ចំនួន២០០ ពាន់ ម៉ាស់ជូនរដ្ឋបាលខេត្តសៀមរាប
សៀមរាប ៖ ម៉ាស់KN95ចំនួន ២០០ពាន់ម៉ាស់ ដែលជាអំណោយរបស់លោក FREDERIC PROULX ស្ថាបនិកក្រុមហ៊ុន វ៉នឌើរ ផាសថេកណូឡូជី ផ្តល់តាមរយៈលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ១៩ ត្រូវបានធ្វើពិធីប្រគល់ជូនរដ្ឋបាល ខេត្តសៀមរាប នៅសណ្ឋាគារ សុខា សៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប។
លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ដើម្បីបំពេញតម្រូវការចាំបាច់ចំពោះ មុខ នៅពេលដែលខេត្តសៀមរាប បានបើកទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ចូលមកទស្សនា កម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អង្គរ ។ ដើម្បីសុខសុវត្ថិភាពនោះ លោក FREDERIC PROULX ស្ថាបនិកក្រុមហ៊ុន វ៉នឌើរផាសថេកណូឡូជី បានឧបត្ថម្ភជាម៉ាស់ KN95 ចំនួន២០០ពាន់ម៉ាស់តាមរយៈឯកឧត្តម ហើយត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប យកទៅធ្វើការបែងចែកប្រើប្រាស់ តាមតម្រូវការចាំបាច់របស់ខ្លួន ។
ក្នុងនាមអាជ្ញាធរខេត្ត លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណនូវទឹកចិត្ត ដ៏សប្បុរសធម៌ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក FREDERIC PROULX ស្ថាបនិកក្រុមហ៊ុនវ៉នឌើរផាសថេកណូឡូជី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ១៩នៅខេត្តសៀមរាប។
ក្នុងនោះដែរ ឯកឧត្តមក៏បានលើកផងដែរ អំពីស្ថានភាពនៃការឆ្លងជំងឺកូវីដនៅខេត្តសៀមរាប មានសភាពធូរស្រាល ពីមួយថ្ងៃទៅ មួយថ្ងៃ ស្របទៅនឹងការប្រកាសបើកឲ្យទទួលទេសចរអន្តរជាតិ និងអ្នកដំណើរបានចាក់វ៉ាក់សាំងរួចរាល់ ចូលមកកម្ពុជា សំខាន់នៅតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ នៃទឹកដីអង្គរនៃយើង។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បាន ថ្លែងអំណរគុណចំពោះលោក FREDERIC PROULX ស្ថាបនិកក្រុមហ៊ុនវ៉នឌើរផាស ថេកណូឡូជី និង ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ម៉ាស់ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅខេត្តសៀមរាប ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវវិធានការ ៣កុំ ៣ការពារ និង ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យសម្របខ្លួន រស់នៅទៅតាមគន្លងបែបថ្មី នៃ កូវីដ១៩ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ដើម្បីធ្វើការស្តារសេដ្ឋកិច្ចជាតិឡើងវិញ សំខាន់លើវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុងការទទួល ស្វាគមន៍ដល់ទេសចរជាតិ អន្តរជាតិនោះ យើងទាំងអស់គ្នាត្រូវឈរលើស្មារតី(រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុស កូវីដ១៩ ) ត្រូវអនុវត្តឲ្យខាងតែបានវិធានការ ៣កុំ ៣ការពារឲ្យបាបខ្ជាប់ខ្ជួន ពីព្រោះថា (កូវិដមិនរើសអើងបុគ្គលណា ម្នាក់ឡើយ នៅពេលដែលយើងខ្វះការប្រុងប្រយ័ត្ននៅគ្រប់វិនាទី ) ៕
ដោយ ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៩ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)