ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈរដូវរងារនឹងឈានចូលមកដល់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសមនុស្សចាស់ ក្នុងគ្រាដែលរដូវរងារនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
តាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដូវភ្លៀងធ្លាក់ជិតដល់ពេលបញ្ចប់ ដោយជំនួសមកវិញនូវរដូវរំហើយ ដែលជារដូវរងារ។ ក្នុងនោះនៅថ្ងៃនេះ គឺជាថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជារបស់យើង ទោះបីជាមានការថមថយ តែមិនទាន់បានបញ្ចប់នៅឡើយទេ។ ដូច្នេះទោះបីជាមិនទាន់ មានការសិក្សាច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ តែតាមបទពិសោធន៍នៃប្រទេសមួយចំនួន នៅពេលរដូវត្រជាក់បានចាប់ផ្ដើម គឺជំងឺឆ្លងតែងតែកើតមាន។ ឥឡូវទោះបីកូវីដ-១៩ បានចាប់ផ្ដើមធូរស្រាល នៅក្នុងប្រទេសរបស់យើង តែមិនទាន់បានបញ្ចប់នៅឡើយទេ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើការការពារសុខភាព នៅក្នុងពេលដែលមានអាកាសធាតុត្រជាក់កើតឡើង ជាពិសេសអំពាវនាវឲ្យយកចិត្តទុកដាក់ ជាពិសេសចំពោះមនុស្សចាស់ ដោយក្រុមគ្រួសារនីមួយៗ ដែលមានជីដូនជីតា ឪពុកម្ដាយចាស់ៗ សូមយកចិត្តទុកដាក់ ជាពិសេសផ្គត់ផ្គង់សម្រាប់ពួកគាត់ ថែទាំពួកគាត់ ឲ្យគាត់មានការកក់ក្ដៅ តាមរយៈនៃការផ្ដល់ភួយ និងផ្ដល់មុងជូនពួកគាត់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «យើងមិនអាចមើលស្រាល ជាមួយអ្វីដែលប្រុងនឹងកើតឡើងនោះទេ ត្រូវមានជំហានចាំបាច់ត្រៀមទុកជាមុន ក្នុងនោះសូម្បីតែកងកម្លាំងប្រដាប់អាវុធ ក៏បានដោះស្រាយរួចទៅហើយ ចែករួចទៅហើយនូវអាវរងារ សម្រាប់ការពារនូវការជំងឺឆ្លង ឬក៏ការពារកុំឲ្យមានការរងារ សម្រាប់កងកម្លាំងប្រដាប់អាវុធ»។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងបន្តថា អ្វីដែលជាក្ដីកង្វល់ធំ គឺស្ថិតនៅត្រង់មនុស្សចាស់ ដែលពួកគាត់ចាញ់រងារ។ ដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវចំពោះក្រុមគ្រួសារ ដែលមានមាតាបិតា ជីដូនជីតា ជាមនុស្សចាស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ពួកគាត់។ មួយផ្នែកទៀត សម្ដេចតេជោ ក៏សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលពុំមានទីពឹងមានន័យថា មនុស្សចាស់ដែលពុំមានកូនចៅនៅជាមួយ។ អាជ្ញាធរ ត្រូវផ្ដល់សម្ភារៈចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានការកក់ក្ដៅ នៅក្នុងកាលៈទេសៈ ដែលត្រូវឆ្លងកាត់នៅក្នុងដំណាក់កាល នៃរដូវរងារនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ក៏ដូចជាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ទៅលើអ្នកពុំមានទីពឹងពុំនាក់ ដែលពួកគាត់ងាយនឹងរងគ្រោះ ដោយសារជំងឺផ្សេងៗ ជាពិសេសគឺជំងឺកូវីដ-១៩ នេះតែម្ដង»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ