ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ដែលស្នាក់នៅក្នុងវត្ត ខណៈរដូវរងានឹងចូលមកដល់
ក្រៅពីអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព នៅក្នុងខណៈដែលរដូវរងាជិតឈានចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់ព្រះចៅអធិការវត្តទាំងអស់ សូមព្រះមេត្តាយកចិត្តទុកដាក់ ជាមួយលោកតាអាចារ្យ យាយជី ដែលជារួមគឺមនុស្សចាស់ ដែលបានទៅសុំសីលធម៌ និងស្នាក់នៅតាមទីអារាមនានា នៅស្ថានភាពនៃរដូវត្រជាក់នេះ។
តាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «សូមមេត្តាយកចិត្តទុកដាក់ជួយពួកគាត់ បង្កលក្ខណៈឲ្យពួកគាត់មានភាពកក់ក្ដៅ តាមរយៈនៃការផ្ដល់ជាភួយ ជាមុង នៅក្នុងគ្រាដែលលំបាកនេះ សូម្បីតែព្រះសង្ឃខ្លួនឯង ដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែទាំ នូវសុខភាពរបស់ព្រះសង្ឃ ដែលមួយចំនួនមានព្រះជន្មចាស់ណាស់ទៅហើយ»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា រដូវរងាតែងនាំមកនូវជំងឺផ្សេងៗ ជាពិសេសគឺជំងឺផ្ដាសាយ ហើយផ្ដាសាយនេះ នៅក្នុងពេលដែលមានកើតកូវីដនេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដពិតប្រាកដ។ ដូច្នេះជារួម សារជាសំឡេង របស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកនេះ គឺចង់អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ការពារសុខភាព ក្នុងរយៈពេលនៃរដូវរងារនឹងឈានចូលមកដល់ ដែលជាធម្មតាតែងមានជំងឺឆ្លង នៅក្នុងដំណាក់កាល នៃប្រទេសរបស់យើង ពុំទាន់បានបញ្ចប់នូវជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ហានិភ័យ នៅមានខ្ពស់នៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នា មានការយកចិត្តទុកដាក់ ថែទាំសុខភាពនេះ គឺយើងនឹងអាចឆ្លងកាត់បាន នៅក្នុងដំណាក់កាល ដែលនឹងមកដល់ពេលខ្លីខាងមុខនេះ ហើយក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរកម្សាន្ដនៅទីកន្លែងនានា យកចិត្តទុកដាក់ការពារសុខភាព នៅក្នុងដំណាក់កាលនៃពិធីបុណ្យ សំពះព្រះខែ បណ្ដែតប្រទីប អកអំបុក អុំទូក បើទោះយើងមិនបានចាត់តាំង ប្រមូលផ្ដុំក៏ដោយ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យយកចិត្តទុកដាក់ នៅតាមទីកន្លែងនានាអំពីបញ្ហាសុវត្ថិភាព ម្ខាងជាសុវត្ថិភាពទាក់ទងនឹងសន្តិសុខ ហើយម្ខាងទៀតគឺសុវត្ថិភាពទាក់ទងនឹងជំងឺឆ្លង ដែលត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ ៣ការពារ និង៣កុំ ដើម្បីចៀសវាងនូវការឆ្លង ហើយនឹងត្រូវមានវិធានការគ្រប់គ្រងកូវីដឡើងវិញ ក្នុងពេលដែលយើងទើបនឹងបើកប្រទេស បានក្នុងរយៈពេលត្រឹមតែ ១៨ថ្ងៃតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រទេសរបស់យើង នឹងទទួលបាននូវផលប្រយោជន៍ពីការរួមគ្នា ដើម្បីការពារនូវសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសារអំពាវនាវនេះ គឺសំដៅឆ្ពោះទៅរកមនុស្សចាស់ ដែលភាគច្រើនចាញ់រងា ដែលត្រូវផ្ដល់ជូនពួកគាត់ នូវមុង នូវភួយ និងអាវរងារ ដែលអាចផ្ដល់ឲ្យពួកគាត់ នូវភាពកក់ក្ដៅមួយ ដើម្បីចៀសវាងឲ្យខានតែបាន នូវការរងាររហូតទៅដល់គ្រោះថ្នាក់ដល់អាយុជីវិត ឬការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ នេះតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា «ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹម ទៅលើព្រះសង្ឃគ្រប់ព្រះអង្គ ទៅលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទៅលើក្រុមគ្រួសារនីមួយៗ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ចំពោះជីដូនជីតា ឪពុកម្ដាយរបស់ខ្លួន»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?