Connect with us

ចរាចរណ៍

មន្ត្រីអះអាងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ មានកំណើនឡើងវិញ គួរឲ្យព្រួយបារម្ភ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកញ្ជូន បានអះអាងថា ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បាននិងកំពុងធូរស្រាលនោះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានកំណើនឡើងវិញ។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ១៧ វិច្ឆិកា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិចចំនួន ៨លើក។ ក្នុងនោះមានមនុស្សចំនួន ៧នាក់ (ស្រី ២នាក់) បានស្លាប់ របួសធ្ងន់ ២នាក់ (ស្រីគ្មាន) និងរបួសស្រាល ៥នាក់ (ស្រី ២នាក់)។

ថ្លែងក្នុងយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាព ស្តីពី ចរាចរណ៍ផ្លូវគោក មុនពិធីបុណ្យអុំទូក លោក ស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូចករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេស។ 

លោកស្រី មឹន មាណវី បានថ្លែងថា «គ្រោះថ្នាក់ចរាចរណ៍ គ្មានថ្នាំបង្ការដូចជាជំងឺកូវីដ-១៩ នោះទេ ហើយប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ខណៈជំងឺកូវីដ-១៩ បានកាត់បន្ថយជាបន្តបន្ទាប់»។

លោកស្រី បានបញ្ជាក់ថា ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បាននិងកំពុងធូរស្រាលនោះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានកំណើនឡើងវិញ។ លោកស្រី មានប្រសាសន៍បន្តថា «យើងខិតខំផ្សព្វផ្សាយនៅតាមបណ្តាដងផ្លូវ ហើយការចែកមួកសុវត្ថិភាព លទ្ធភាពដែលមកដល់ពេលនេះ បានធ្វើការចែកមួកនៅក្នុងមួយខេត្ត បានប្រមាណ ១ពាន់មួក»។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងដែរថា យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នេះ នឹងធ្វើនៅទូទាំងរាជធានី-ខេត្ដ ហើយធ្វើការផ្សព្វផ្សាយអប់រំ នៅតាមសាលារៀន តាមដងផ្លូវ និងផ្សារជាដើម។ លោកបានលើកឡើងថា គិតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែកមួកសុវត្ថិភាពចរាចរណ៍ បានប្រមាណជិត ៩ម៉ឺនមួក ដែលតាមគម្រោងត្រូវចែកប្រមាណ ១០ម៉ឺនមួក៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម