ចរាចរណ៍
ក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌារាប់រយនាក់ដេញព័ទ្ធចាប់រថយន្ត camry មួយគ្រឿងផ្អើលពេញទីក្រុង
ក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌាជាច្រើននាក់បានឡោមព័ទ្ធដេញចាប់រថយន្តកាមរីមួយគ្រឿង ខណៈពេលដែលបើកបុកម៉ូតូកង់បីរបស់ពួកគេហើយព្យាយាមបើករត់ពេញក្រុង។
ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នៅផ្លូវព្រះសុធារសខាងកើតមុខវត្តបទុមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌារងគ្រោះបានឈប់ចតចាំមួយនៅម្ដុំខាងមុខវត្តបទុមវត្តីផ្លូវសុធារសក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ខណៈពេលនោះក៏មានរថយន្តកាមរីស៊េរីមួយគ្រឿងបានបើកមកបុកម៉ូតូកង់បីនោះបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ ហើយរថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើករត់ ខណៈនោះក្រុមអ្នករត់ម៉ូតូកង់បីផាសបានប្រមូលហៅគ្នាជិតមួយរយនាក់នាំគ្នាដេញធ្វើឱ្យរថយន្តនោះបើករត់ពេញក្រុង ទើបចាប់បានហើយនាំមកកន្លែងកើតហេតុវិញដើម្បីទទួលខុសត្រូវ។

ប្រភព័ត៌មានបានបន្តទៀតថា ខណៈនោះគេឃើញម្ចាស់រថយន្តបង្កហេតុ មិនហ៊ានចេញពីក្នុងរថយន្តលោកទេ ព្រោះឃើញភាគីខាងម៉ូតូកង់បីរាប់រយនាក់ឡោមព័ទ្ធខ្លាចគេវាយធ្វើបាប។
បន្ទាប់ពីនាំមកកន្លែងកើតហេតុ ភាគីខាងម្ចាស់ម៉ូតូកង់បីឥណ្ឌាបានទាមទារសំណងពីម្ចាស់រថយន្តបង្កហេតុចំនួន៨០០ដុល្លារ ប៉ុន្តែការទាមទារនោះមិនបានដូចបំណងនោះទេ៕
អត្ថបទ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ