Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិហាងខូបាន នៅតែព្យាយាមរក្សាមុខរបរដុតក្រឡានលក់ប្រចាំថ្ងៃ ទោះជួប​វិបត្តិកូវីដ១៩

បានផុស

នៅ

ប្រជាពលរដ្ឋភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែងនៅតែព្យាយាមប្រកបមុខរបរដុតក្រឡានលក់ប្រចាំថ្ងៃ  ដើម្បីកែប្រែជីវភាពរស់នៅ ពិសេសដើម្បីថែរក្សាភូមិមួយផលិតផលមួយ ស្របតាមគោលការណ៍របស់គណៈកម្មាធិការស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម។     

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានឱ្យដឹងថា រូបលោកបានបំផុសឱ្យប្រជាពលរដ្ឋនៅភូមិនេះ បង្កើតមុខរបរដុតក្រឡានលក់ ព្រោះវាស្រួលជាងការចុះទូកទៅធ្វើនេសាទ ដែលជួបហានិភ័យខ្ពស់ នៅតាមដងទន្លេមេគង្គ ហើយយើងក៍មានផលិតផលមួយប្រចាំភូមិបន្ថែមទៀត ក្រៅពីការដាំបន្លែរលក់ប្រចាំថ្ងៃ។     

ចៅសង្កាត់រូបនេះរំឭកថា កាលពីដើមមក ចាស់ទុំនៅភូមិនេះតែងតែនាំគ្នាដុតក្រឡានបរិភោគ ក្រោយពេលប្រមូលផល    ហើយតំណរតមកកូនចៅបានចាប់យកមុខរបរនេះ ធ្វើជាអាជីពបានលក់ជូនភ្ញៀវទេសចរដែលបានមកលេងកម្សាន្តនៅពេលថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យផ្សេងៗ ហើយប្រជាជាពលរដ្ឋខ្លះក៍មានជីវភាពសមរម្យដោយសារមុខរបរដុតក្រឡាននេះដែរ។        

អ្នកប្រកបរបរដុតក្រឡានក្នុងភូមិហាងខូបាន លោកស្រី ថែន ខាំអូន បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះមុខរបរនេះគ្រួសារនីមួយៗ បានធ្វើជាង ១៥ ឆ្នាំមកហើយ ព្រោះជាមុខរបរ សុចរិត មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ហើយអាចរកប្រាក់បានងាយស្រួលជាងការធ្វើចំណាកស្រុក ដែលនាំឲ្យចាញ់បោកមេខ្យល់ ឫថៅកែធ្វើបាប។     

លោកស្រី អះអាងថា ចំពោះរបរនេះលោកស្រី នឹងជួយបំផុសពលរដ្ឋនៅក្នុងភូមិនេះឲ្យនាំគ្នាដុតក្រឡានឲ្យបានច្រើនគ្រួសារ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ តែឆ្នាំនេះពិបាកលក់ជាងឆ្នាំកន្លងមក។   

លោក ផុន ថន ប្រកបរបរលក់ដុតក្រឡាននេះដែរបានបញ្ជាក់ថា បញ្ហានេះលោកធ្លាប់សំណូមពរទៅអាជ្ញាធរ ឬគណកម្មការផ្សារឱ្យជួយរៀបចំឱ្យមានកន្លែងលក់ដូរឱ្យបានត្រឹមត្រូវចៀសវាងកុំឲ្យបងប្អូនដាក់តាំងលក់នៅរាយប៉ាយតាមដងផ្លូវដែលធ្វើឲ្យប៉ះពាល់ផ្នែកចរាចរណ៍ហើយអតិថិជនក៍មករកមិនឃើញ។     

លោកបន្តថា រយៈពេលពីរឆ្នាំមកកន្លងមកនេះដោយសារតែរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ធ្វើឱ្យពួកគាត់កាត់បន្ថការផលិត។

ការប្រកបមុខរបរនេះក៍អាចបង្ហាញពីការចូលរួម ថែរក្សានូវប្រពៃណី ដែលបន្សល់ទុកពីដូនតាផងដែរ ដូចជាការដុតក្រឡាន ការដាល់អំបុក និងការបែនបុកស្រួវថ្មី យកអង្ករសំរូបដាំបាយបរិភោគនៅពេលច្រូតកាត់ស្រូវថ្មីជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ២៤ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ២៩ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម