Connect with us

សេដ្ឋកិច្ច

ពលរដ្ឋប្រមាណជាង៥ម៉ឺននាក់កម្សាន្តមុខព្រះបរមរាជវាំងថ្ងៃទី២នៃពិធីបុណ្យអុំទូក

បានផុស

នៅ

បើគិតត្រឹមម៉ោង ១៧និង០០នាទីល្ងាចនៃព្រះរាជពិធីបុណ្យអុំទូកទី២ មានប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានមកលេងកម្សាន្តតាមបណ្តោយសួនច្បារនានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង បើធៀបនឹងថ្ងៃទី១ ឃើញថា មានការកើនឡើងគុណនឹងពីរ។ នេះបើតាមការបញ្ជាក់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមាន នៅព្រឹកថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខណ្ឌដូនពេញបានបន្តទៀតថា ក្នុងនោះ សាលារាជធានីភ្នំពេញ ក៏បានសម្រេច បិទផ្លវលេខ ១៤៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ជាមួយគ្នានោះដែររដ្ឋបាលខណ្ឌដូនពេញ ក៏ស្នើឲ្យប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្តអនុវត្តជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ  តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងសូមឲ្យប្រជាពលរដ្ឋរក្សាទុកដាក់សំរាម ឲ្យបានត្រឹមត្រូវចូលធុងសំរាម ដែលរៀបចំដោយក្រុមហ៊ុន ដើម្បីងាយស្រួលប្រមូលដឹកជញ្ជូនចេញ៕ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម