Connect with us

សុខភាព

នោមឈឺ ក្រហាយពេលពពោះ បណ្ដាលមកពីអ្វី? បង្ការយ៉ាងម៉េច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​ប្រហែល​ជា​នោម​ញឹកញាប់​ជាង​មុន​មិន​ខាន​ ដែល​នេះ​ជា​អាការៈធម្មតា​ប៉ុណ្ណោះ​ សម្រាប់​ស្ត្រី​ពពោះ​​។ យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​មាន​អារម្មណ៍​​ឈឺ​អួល ឬ​ក្រហាយ​​នៅ​ពេល​នោម​ ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​​មួយ​ចំនួន​ដូច​​ខាង​ក្រោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​អ្វី​បាន​ជា​ម៉ាក់​ៗ​នោម​ឈឺ​អំឡុង​ពេល​ពពោះ​?

ពិត​ណាស់​ ​មាន​​កត្តា​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​ស្ត្រី​ពពោះ​ឈឺ​អួល ​ឬ​ក្រហាយ​នៅ​ពេល​នោម​ ហើយ​មូលហេតុ​ទូទៅ​គឺ​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ (UTI) ដែល​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​រាងកាយ​។ ស្ថានភាព​សុខភាព​ខាង​ក្រោម​​អាច​នាំ​ឲ្យ​កើត​​មាន​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ ឬ​អាច​ជា​មូលហេតុ​នៃ​ការ​ឈឺ​ចាប់​ប្លោក​​នោម​ និង​នោម​ឈឺ​អំឡុង​ពេល​​ពពោះ​។

១. បាក់តេរី​នៅ​ទ្វារ​មាស​

បាក់តេរី​នៅ​ទ្វារ​មាស​ ជា​បញ្ហា​សុខភាព​ទូទៅ​ដែល​បណ្ដាល​មក​ពី​អតុល្យភាព​នៃ​បាក់តេរី​ធម្មតា ដែល​រស់​នៅ​ក្នុង​ទ្វារ​មាស។​ ​វា​អាច​បណ្ដាល​ឲ្យ​នោម​ឈឺ​ ដោយ​សារ​តែ​ការ​រលាក​នៅ​កន្លែង​ដដែល​ ឬ​ដោយ​​ការ​ធ្លាក់​បាក់តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ ដែល​​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​លើ​ប្រព័ន្ធ​ទឹក​នោម​។

២. ជំងឺ​កាមរោគ (STIs)

ជំងឺ​កាមរោគ​ដែល​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ អាច​បណ្ដាល​ឲ្យ​​ម៉ាក់​ៗ​​នោម​ឈឺ​អួល ឬ​ក្រហាយ​នៅ​អំឡុង​ពេល​ពពោះ។ ពិត​ណាស់​​ ជំងឺ​កាមរោគ​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​​​នៅ​អាង​ត្រគាក​ ជួនកាល​នៅ​ទ្វារ​មាស​ ឬ​ធ្វើ​ឲ្យ​យើង​នោម​ឈឺ​ជា​ដើម។

៣. រើមលើ​ប្រដាប់​ភេទ​​​

​ជាមួយ​គ្នា​នេះ​ដែរ រើម​​អាច​បណ្ដាល​ឲ្យ​នោម​ឈឺ​ មិន​ថា​យើង​មាន​ផ្ទៃពោះ​ ឬ​អត់​នោះ​ទេ​។ ប៉ុន្តែ​ បញ្ហា​សុខភាព​មួយ​នេះ​ អាច​បង្ក​ជា​ផលវិបាក​បន្ថែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ដូច្នេះ​ហើយ​ ស្ត្រី​​ពពោះ​​ដែល​កើត​រើម​ គប្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ជិត​ដល់​ថ្ងៃ​សម្រាល​។

នោម​ឈឺ​អួល​ អំឡុង​ពេល​មាន​គភ៌​គ្រោះថ្នាក់​ទេ​?

ប្រសិនបើ​​ម៉ាក់​ៗ​កំពុង​ពពោះ​ ជួប​ប្រទះ​​ការ​ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​ឈឺ​ប្លោក​នោម​ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ថា​ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម​ដែល​មិន​បាន​ព្យាបាល​ អាច​នាំ​ឲ្យ​មាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ ដូចជា​សម្រាល​កូន​មិន​គ្រប់​ខែ ឬ​អាច​​​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ខូច​តម្រង​នោម​ ​ឆ្លង​មេរោគ​ពេញ​រាងកាយ ឬ​ហៅ​ថា​ជំងឺSepsis​ក្នុង​អំឡុង​ពេល​ពពោះ​​។

តិចនិក​បង្ការ​ការ​នោម​ឈឺ​​អំឡុង​ពេល​ពពោះ​

  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
  • ជៀសវាង​ទប់​នោម​
  • ជូត​បរិវេណ​ប្រដាប់​ភេទ​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ដើម្បី​បញ្ចៀស​​បាក់តេរី​ចូល​ទៅ​ក្នុង​ទ្វារ​មាស​
  • នោម​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​
  • ពាក់​ខោ​ទ្រនាប់​ដែល​​ធ្វើ​ពី​កប្បាស។

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖១១ ចំណុច បង្ហាញថា អ្នកកំពុងពរពោះកូនស្រីហើយ!

ចុចអាន៖បន្ថយអាការចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ

ព័ត៌មានជាតិ៦ នាទីutes មុន

តុលាការចោទអ្នកកាសែត និងដៃគូរ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ

សេដ្ឋកិច្ច៧ នាទីutes មុន

ការនាំចេញ និងវិស័យទេសចរណ៍ជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឡើងវិញ

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសាធារណជនចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ថៃ នៅសល់ខេត្តតែ៨ប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម