ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខេត្តព្រះសីហនុ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តនៅតំបន់ឆ្នេរ តំបន់កោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនសរុប១១១.៣២២ កើនឡើង ១១៧,២៨% បើធៀបទៅនឹងឆ្នាំមុន។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៥.៣៨៩នាក់ កើនឡើង ១១៥,៩៥% ភ្ញៀវបរទេស ៥.៩៣៣នាក់ កើនឡើង ១៤៣,៩៥%។ ចំពោះភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុចំនួន ២ជើង (ស្មើនឹងឆ្នាំមុន) មានចំនួន ២៩នាក់ ថយចុះ៨៦,៨៣% ក្នុងនោះភ្ញៀវជាតិចំនួន ៥នាក់ និងភ្ញៀវអន្តរជាតិ ២៤នាក់។
ចំណែកភ្ញៀវទេសចរទៅកម្សាន្ត តាមកោះនានាមានចំនួន ២.៧៤០នាក់ កើនឡើង ៨៥,៨៨% ក្នុងនោះភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង ១៦៥,៥១% ភ្ញៀវបរទេស២៨៤នាក់ ថយចុះ ៤៨,២៦%។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្ត ភ្ញៀវសរុប ១០៨.៤៤៧នាក់ កើនឡើង ១២២,៦៤% ក្នុងនោះភ្ញៀវជាតិ ១០២.៨៣៥នាក់ កើនឡើង ១១៧,៧៥% ភ្ញៀវបរទេស៥.៦១២នាក់ កើនឡើង ២៧៨,១៦%។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា ចំពោះស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ គឺប្រព្រឹត្តទៅបានល្អប្រសើរ ហើយភ្ញៀវទេសចរ និងប្រជាពលរដ្ឋ គឺបានចូលរួមអនុវត្តតាមការណែនាំ របស់អាជ្ញាធរខេត្តបានល្អ និងមានភាពសប្បាយរីករាយ ជាពិសេសបានកោតសរសើរចំពោះសមិទ្ធិផល នៃការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេរ របស់ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែង ក្នុងការរៀបចំសោភ័ណភាពខេត្ត ឲ្យមានភាពស្រស់បំព្រង ក៏ដូចជាការពង្រឹងសេវាកម្មតាមបណ្តាភោជនីយដ្ឋាន-អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកពីតាមបណ្តារាជធានី-ខេត្ត ចូលមកកម្សាន្តដោយភាពរីករាយ។
ជាពិសេសរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់អាជីវករ និងអ្នកផ្តល់សេវាកុំឲ្យដំឡើងថ្លៃលើសពីតម្លៃធម្មតា កាលណាលក់ដូរក្នុងតម្លៃសមរម្យ គឺអាចរក្សាបានភ្ញៀវមកជាប្រចាំ ដែលបានជួយផ្តល់ការងារ និងលើកកម្ពស់ដល់ជីវភាព របស់ពួកគាត់បានយូរអង្វែង៕
អត្ថបទ៖ សំអឿន





-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត