Connect with us

ព័ត៌មានជាតិ

ពន្ធដារក្រើនរំលឹកលើកទី ២ ដល់ម្ចាស់យានយន្ត សូមរួសរាន់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តគ្រប់ប្រភេទ សូមរួសរាន់ទៅបង់ពន្ធឲ្យបានទាន់ពេលវេលា នៅត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខ ដើម្បីចៀសវាងទទួលនូវទោស​ទណ្ឌតាមច្បាប់ ស្តីពី សារពើពន្ធជាធរមាន។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការរំលឹកលើកទី ២ ការបង់ពន្ធលើមយោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា អគ្គនាយកពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធនៅឡើយ។

សេចក្តីជួនដំណឹងដដែល បានបន្តថា ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ សូមរួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមធនាគារជាដៃគូ។

ដោយឡែក យានយន្ដដែលជាកម្មសិទ្ធិរបស់ស្ថានទូត ស្ថានកុងស៊ុល អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលបាន ត្រូវស្នើសុំអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ ដែលពន្ធជាបន្ទុករបស់រដ្ឋ។ ចំពោះរថយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតបត្រព័ន្ធ លើមធ្យោបាយ​ដឹក​ជញ្ជួន និងយានយន្តគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ) ឬ(បង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយ នូវបញ្ជីសារពើរភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើរពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្តីជួនដំណឹងខាងលើ បានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើទេម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្តីពី សាពើរពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យាល័យគ្នាទាំងអស់ នឹងយុទ្ធចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

ម្ចាស់រៀបរាប់ពីហេតុការណ៍ឆេះឃ្លាំងស្តុកកង់ដែលសរុបជាទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋាភិបាល​​គ្រោយ​ចាយថវិកា​​ប្រមាណ ១៨៤ លានដុល្លារ ពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ហេតុអ្វីបានជាឡាវបន្តប្រឈមមុខនឹងឱនភាពពាណិជ្ជកម្ម?

ព័ត៌មានជាតិ២៩ នាទី មុន

នាយករដ្ឋមន្ត្រី អំពាវនាវឱ្យចូលរួមស្ដាវិស័យទេសចរណ៍កម្ពុជា ដើម្បីផ្ដល់ផ្លែផ្កាដល់គ្រប់ភាគី

ព័ត៌មានជាតិ៣៣ នាទី មុន

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យប្រតិបត្តិករមេត្រីបរិស្ថាន បន្តបេសកកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៦ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម