Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ អនុញ្ញាតឲ្យមានក្រុមហ៊ុន ប្តូរចង្កូតរថយន្តពីស្តាំទៅឆ្វេងចំនួន ៣ក្នុងខេត្ត

បានផុស

នៅ

លោក សុក ចន្ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យមានក្រុមហ៊ុន ប្តូរចង្កូតរថយន្តពីស្តាំទៅឆ្វេងចំនួន ៣ ដាក់ក្នុងខេត្តបន្ទាយមានជ័យ។

លោក សុក ចន្ថា ប្រាប់ភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកានេះថា ក្រុមហ៊ុន ៣ដែលនឹងធ្វើប្រតិបត្តិការ ប្តូរចង្កូតរថយន្តពីស្តាំទៅឆ្វេងនោះ រួមមាន៖ ១. ក្រុមហ៊ុន អេស.ធី.ភី អ៊ិនធើណេស្រូណល(ខេមបូឌា) ផាប្លិក [ S.T.P International (Cambodia) Public Co.,Ltd ] អាស័យដ្ឋានផ្ទះលេខ T168 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មកដាក់សាខានៅខេត្តបន្ទាយមានជ័យ នៅផ្លូវជាតិលេខ ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រោងហូបការទល់មុខស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានលើកស្លាកហើយ តែមិនទាន់រៀបចំសម្រាប់ដំណើរការនៅឡើយ។

ទី២. ក្រុមហ៊ុនសុវណ្ណយន្ត (SOVANN YAUN Co.,Ltd) អាស័យដ្ឋានផ្ទះលេខ ២៦៥Eo ផ្លូវឧកញ៉ាទេពផន (លេខ ១៨២) សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមហ៊ុននេះ បានមកលើកស្លាកនៅផ្លូវជាតិលេខ ៥ជាប់ របងខាងលិចមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ និង៣. ក្រុមហ៊ុន ភីធីអ៊ីម អាស៊ាន (PTM ASIA Co.,Ltd ) អាស័យដ្ឋានផ្ទះលេខ ៥៧ ផ្លូវជាតិលេខ ៣ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមហ៊ុននេះ មិនទាន់ទៅលើកស្លាក ឬមានទីតាំងខ្លួននៅឡើយនោះទេ។

លោក សុក ចន្ថា បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ចូន បានអនុញ្ញាតក្រុមហ៊ុនទាំង ៣ ដូចខាងលើ ធ្វើអាជីវកម្ម ប្តូរចង្កូតរថយន្តពីស្តាំទៅឆ្វេង នៅក្នុងខេត្តបន្ទាយមានជ័យ ហើយការប្តូរចង្កូតរថយន្តស្តាំ មកឆ្វេងនេះ ក្រោយពីរាជរដ្ឋាភិបាល ប្រកាសឲ្យរថយន្ត ដែលជ្រកក្រោមផ្លាកលេខក្រសួង-ស្ថាប័នរដ្ឋ និងផ្លាកលេខផ្សេងទៀត ពិសេសរថយន្តចង្កូតស្តាំ ចូលខ្លួនមកបំពេញកាតព្វកិច្ច បង់ពន្ធអាករនាំចូល និងនិតិវិធីប្តូរចង្កូតពីស្តាំមកឆ្វេង ដើម្បីយកទៅអនុវត្តចុះ ក្នុងបញ្ជីសម្គាល់យានយន្តឲ្យបានត្រឹមត្រូវ ស្របច្បាប់ដែលបានកំណត់។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានណែនាំដល់ម្ចាស់រថយន្ត ទៅត្រូវបំពេញកាតព្វកិច្ចបង់ពន្ធគយ និងបែបបទបច្ចេកទេស ជាមួយសមត្ថកិច្ចជំនាញ និងក្រុមហ៊ុនដូចខាងលើ ឲ្យបានត្រឹមត្រូវ៕

អត្ថបទ៖ វ៉ាន់ ណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម