ព័ត៌មានអន្ដរជាតិ
មនុស្សកកកុញសម្រុកទៅវត្ត ដើរធ្លាក់ផ្លូវ លង់ទឹកស្លាប់១៥នាក់នៅ មីយ៉ាន់ម៉ា
មនុស្សចំនួន១៥នាក់បានលង់ទឹកស្លាប់កាលពីថ្ងៃអាទិត្យ ខណៈដើរឆ្លងផ្លូវលិចទឹកក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទៅវត្ត Kyeik Hne សម្រាប់ពិធីបុណ្យមួយ។
សោកនាដកម្មនេះបានកើតឡើង នៅពេលអ្នកគោរពបូជារាប់ពាន់នាក់ ព្យាយាមទៅវត្ត ដែលស្ថិតនៅលើផ្ទាំងថ្ម ក្បែរទីក្រុង Thanbyuzayat ក្នុងរដ្ឋ Mon ភាគខាងត្បូង។
មន្ត្រីក្នុងតំបន់និយាយថា អ្នកខ្លះបានស្លាប់នៅពេលពួកគេព្យាយាមឆ្លងកាត់ផ្លូវដែលមានទទឹងត្រឹមតែ៤ម៉ែត្រ និងដាក់សញ្ញាសម្គាល់មិនសូវច្បាស់ ខណៈមានទឹករលកធំៗ។
មន្ត្រីក្នុងស្រុកបានប្រាប់ AFP ថា “ជាធម្មតា យើងអនុញ្ញាតឲ្យប្រជាជនមកនៅម៉ោង ៦:៣០ ព្រឹក ប៉ុន្តែពួកគេមិនស្តាប់ ហើយបានចាប់ផ្តើមដើរឆ្លងកាត់លឿនពេក។ អ្នកទាំងនោះបានលង់ទឹកស្លាប់ នៅពេលពួកគេលោតពីផ្លូវដែលមានមនុស្សកកកុញ ចូលសមុទ្រ”។
លោក Ko Kyaw Thu អ្នកឆ្លើយឆ្លងបន្ទាន់ពីទីក្រុង Thanbyuzayat បានប្រាប់ AFP ថា សាកសព១៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយមនុស្ស ៣ នាក់នៅតែបាត់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ GMA
ចុចអាន៖ មីយ៉ាន់ម៉ា វេទនាខ្លាំង ព្រោះជួបទុក្ខផ្ទួនៗ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ