ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាអបអរសាទរចិន ដែលបានស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ឡើងវិញឆាប់រហ័ស
ប្រទេសកម្ពុជា សូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័ស បន្ទាប់ពីគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អប្រសើរ។ នេះបើយោងតាមសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។
តាមរយៈសុន្ទរកថាខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយនឹងការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានល្អប្រសើរ ប្រទេសកម្ពុជា សូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើនប្រមាណ ៩,៨ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩ខែដំបូង ក្នុងឆ្នាំ ២០២១នេះ។ ជាមួយគ្នានេះ កម្ពុជាក៏សូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ប្រទេសកម្ពុជា ក៏សូមលើកទឹកចិត្តឲ្យចិនបន្តផ្ដល់ជំនួយ ដល់អាស៊ាន ជាពិសេសផ្ដល់ការគាំទ្រ ចំពោះក្របខណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ក្នុងពេលចំពោះមុខ ប្រទេសកម្ពុជា សូមលើកទឹកចិត្តឲ្យចិន បើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិនឡើងិវញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម, និងការជំរុញវិនិយោគ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច