ព័ត៌មានជាតិ
ចេញបញ្ជីឈ្មោះក្រុមហ៊ុនទទួលសិទ្ធិកែចង្កូតរថយន្តខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ក្រោយពីរាជរដ្ឋាភិបាលប្រកាសឲ្យរថយន្ត ដែលជ្រកក្រោមផ្លាកលេខរបស់ក្រសួង ស្ថាប័នរដ្ឋ និងផ្លាកលេខផ្សេងៗ ពិសេសរថយន្តចង្កូតស្ដាំចូលខ្លួនបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលនិងនីតិវិធីប្ដូរចង្កូតស្ដាំមកឆ្វេង ដើម្បីយកទៅអនុវត្តធ្វើការចុះបញ្ជីសម្គាល់យានយន្តឲ្យបានត្រឹមត្រូវស្របច្បាប់ដែលបានកំណត់។
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដោយម្ចាស់យានយន្តចង្កូតស្ដាំដែលបានបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលរួចជាស្ថាពរ ទៅធ្វើការប្ដូរចង្កូតនៅក្រុមហ៊ុនធ្វើអាជីវកម្មប្ដូរចង្កូតស្ដាំមកឆ្វេងដែលមានលិខិតអនុញ្ញាតធ្វើអាជីវកម្មចុះបញ្ជីស្របច្បាប់របស់អគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានអាស័យដ្ឋានដូចខាងក្រោម។

១/ក្រុមហ៊ុនអេស.ធី.ភី អ៊ិនធើណេស្រូណល(ខេមបូឌា) ផាប្លិក [ S.T.P International (Cambodia) Public Co.,Ltd ] អាស័យដ្ឋានផ្ទះលេខT168 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខ័ណ្ឌចម្ការមន រាជធានីភ្នំពេញ មកដាក់សាខាខេត្តបន្ទាយមានជ័យនៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រោងហូបការទល់មុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានលើកស្លាកហើយ តែមិនទាន់រៀបចំសម្រាប់ដំណើរការនៅឡើយ។

២/ក្រុមហ៊ុនសុវណ្ណយន្ត (SOVANN YAUN Co.,Ltd) អាស័យដ្ឋានផ្ទះលេខ២៦៥Eo ផ្លូវឧកញ៉ាទេពផន(លេខ១៨២) សង្កាត់ទឹកល្អក់២ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមហ៊ុននេះ បានមកលើកស្លាកនៅផ្លូវជាតិលេខ៥ ជាប់របងខាងលិចមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
៣/ ក្រុមហ៊ុនភីធីអ៊ីម អាស៊ាន (PTM ASIA Co.,Ltd ) អាស័យដ្ឋានផ្ទះលេខ៥៧ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមហ៊ុននេះ មិនទាន់ទៅលើកស្លាកឬមានទីតាំងខ្លួននៅឡើយ នោះទេ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋសាធារណជនម្ចាស់យានយន្តចង្កូតស្ដាំដែលបានចូលខ្លួនបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលរួចរាល់សូមអញ្ជើញចូលរួមធ្វើការប្ដូរ ចង្កូតពីស្ដាំមកឆ្វេងដែលមានអាសយដ្ឋានខាងលើដើម្បីធ្វើការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានយន្តជាម្ចាស់កម្មសិទ្ធិស្របច្បាប់។
បញ្ជាក់ថាក្រៅពីក្រុមហ៊ុនដែលបានអនុញ្ញាតខាងលើគឺពុំមានសិទ្ធិក្នុងការប្ដូរចង្កូតពីស្ដាំមកឆ្វេងឲ្យបានស្របច្បាប់នោះទេ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត