Connect with us

KPT+

មិនចង់ឱ្យកូនទៅជាក្រិន ឪពុកម្ដាយអនុវត្តគន្លឹះទាំង ៥នេះ

បានផុស

នៅ

កង្វះ​អាហារូបត្ថម្ភ​ក្នុង​វ័យ​កុមារ​ ជា​ការ​គំរាមកំហែង​​មួយ​ដ៏​គ្រោះថ្នាក់​នៅ​ទូទាំង​ពិភពលោក។​ បញ្ហា​នេះ​ អាច​ផ្ដល់​ផល​ប៉ះពាល់​រយៈពេល​វែង ដែល​រួម​មាន​​ការ​ចុះ​ខ្សោយ​ខាង​រាងកាយ​ ការ​យល់​ដឹង និង​ផ្លូវ​ចិត្ត​។ មួយ​វិញ​ទៀត កង្វះ​អាហារូបត្ថម្ភ​ក៏​អាច​បណ្ដាល​ឲ្យ​ក្មេង​ទៅ​ជា​ក្រិន​ ដែល​នាំ​ឲ្យ​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​មិន​ពេញលេញ និង​មាន​IQ​ទាប​ជាង​កុមារ​ធម្មតា​ពី​៥​ ទៅ​១០​។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​បញ្ហា​ក្រិន​​ ប៉ា​ម៉ាក់​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​។

១. បំបៅ​​កូនដោយទឹក​ដោះ​ម្ដាយ យ៉ាងតិច​៦​ខែ​

Asian Newborn baby smile with milk power bottle Photograph by Anek  Suwannaphoom
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បំបៅ​ទឹក​ដោះ​ម្ដាយ​ជា​ទៀងទាត់​សម្រាប់​​រយៈពេល ​៦​ខែ​ដំបូង មាន​សារសំខាន់​ណាស់​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រិន​ចំពោះ​កូន​ ពីព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​Micro និង​Macro។ លើស​ពី​នេះ​ ​ទឹក​ដោះ​ម្ដាយ​ក៏​មាន​កាក​ទឹក​ដោះ (Whey) និង​​ទឹក​ដោះ​ដំបូង ដែល​អាច​បង្កើន​ភាព​ស៊ាំ​របស់​ទារក​ថែម​ទៀត​ផង​។

២. បំពេញ​តម្រូវ​ការ​អាហារូបត្ថម្ភ​តាំង​ពី​​ពេល​មាន​ផ្ទៃពោះ​

​​​ដើម្បី​បញ្ចៀស​ការ​ក្រិន​ចំពោះ​កូន​ ស្ត្រី​ពពោះ​គប្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​ណែនាំ​ដោយ​គ្រូពេទ្យ និង​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​។

៣. តាមដាន​ការអភិវឌ្ឍរបស់​កូន

ប៉ា​ម៉ាក់​គប្បី​តាមដាន​ការអភិវឌ្ឍ​របស់​ទារក​ឲ្យ​បាន​ទៀងទាត់​ ដូចជា​ទម្ងន់​ និង​កម្ពស់​។ បន្ថែម​ពី​នេះ គប្បី​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​ជា​ប្រចាំ​ ដើម្បី​ស្វែង​រក​ពី​រោគសញ្ញា​​​ដំបូង​នៃ​ការ​ក្រិន​ និង​វិធី​បង្ការ​។

៤. ​ផ្ដល់​អាហារ​ល្អ​ៗ​ដល់​កូន​

នៅ​ពេល​ដែល​កូន​មាន​អាយុ​លើស​ពី​ ៦​ខែ​ ម៉ាក់​ៗ​គប្បី​ផ្ដល់​អាហារ​បន្ថែម​ដល់​កូន​ ដែល​សម្បូរទៅ​ដោយ​វីតាមីន រ៉ែ និង​ប្រូតេអ៊ីន ជា​ដើម​។​ យ៉ាង​ណា​មិញ ប្រសិនបើ​​កូន​មាន​អាការៈ​ណា​មួយ​មិន​ប្រក្រតី​បន្ទាប់​ពី​ញ៉ាំ​អាហារ​រឹង​ យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

​៥. រក្សា​អនាម័យ​

ជាមួយ​គ្នា​នេះ​ដែរ អា​អូន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​ភាព​ស្អាត​នៅ​បរិវេណ​ជុំវិញ​ខ្លួន​គេ​ឡើយ​ ហើយ​កូន​​ងាយ​នឹង​កើត​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន។​ ដូច​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​សម្អាត​កន្លែង​កូន​លេង និង​ចាំ​តាម​មើល​កូន​​​​។ មូលហេតុ​មួយ​ក្នុង​ចំណោម​កត្តា​បង្ក​ឲ្យ​មាន​ការ​ក្រិន​ គឺ​រាករូស​ ​ដែល​បណ្ដាល​មក​ពី​​កាកសំណល់​ដែល​នៅ​ក្នុង​ខ្លួន​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កំហុស ៥យ៉ាងរបស់ឪពុកម្ដាយ បណ្ដាលឱ្យក្មេងសម័យឥឡូវ ខ្វះសុជីវធម៌

ចុចអាន៖ ក្មេង​មាន ​IQ ទាប ឬ​ខ្ពស់​ ​អាច​​សង្កេត​មើល​សញ្ញា​ទាំង​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​រុស្ស៊ី កើន​ឡើង​ខ្លាំង ស្មើ​នឹង​១ភាគ៣​នៃ​ថវិកា​ជាតិ​

ព័ត៌មានជាតិ១២ នាទីutes មុន

ថ្នាល «បណ្តុះកូនឈើ» ខ្នាតតំបន់ទី២ ទំហំ​ដី ១០ ហិកតា នឹងលេចរូបរាងនៅខេត្តសៀមរាប

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ជីវិតផ្លាស់ប្ដូរ ក្រោយ សុភ័ក្រ កុសុម៉ា មកធ្វើជាពិធីការិនី

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ឃុំ ប៉ុណ្ណាដែត ដាស់តឿនអ្នកបើកបរម៉ូតូឱ្យប្រុងប្រយ័ត្នក្រោយឃើញហេតុការណ៍គ្រោះថ្នាក់មួយ

Sokha Hotels

ព័ត៌មានពេញនិយម